បន្តាប់ពីត្រូវជុងហ្គុកទះហើយថេយ៉ុងក៏បានស្ងាត់មិនមាត់ជាមួយអ្នកណាទាំងអស់ អង្គុយរៀនទាំងគ្មានព្រលឹងក្នុងខ្លួនអញ្ចឹង ចំណែកឯជុងហ្គុកដែលអង្គុយខាងក្រោយនេះវិញគេក៏គិតតែពីសម្លឹងមើលពីក្រោយខ្នងរបស់ថេយ៉ុងទាំងដឹងកំហុសព្រោះតែអម្បិញមិញនេះគេពិតជាគ្មានចេតនាពិតមែន គេគ្មានចេតនាទីទះថេយ៉ុងបែបនេះទេ
« ថេយ៉ុង ! ថេយ៉ុង » ដំបូងលោកគ្រូហៅថេយ៉ុងធម្មតាប៉ុន្តែថេយ៉ុងមិនបានឆ្លើយតបទេទើបលោកគ្រូស្រែកហៅតែម្តង
« បាទ ! បាទលោកគ្រូ » ពេលដែលត្រូវលោកគ្រូស្រែកហៅបែបនេះហើយថេយ៉ុងក៏ភ្ញាក់ខ្លួនទើបប្រញាប់ក្រោកឈរ
« ឯងកើតអីមែនទេ ? បានជាលោកគ្រូឃើញឯងដូចគ្នានព្រឡឹងក្នុងខ្លួនអញ្ចឹង ! មិនស្រួលខ្លួនមែនទេ » លោកគ្រូក៏បានសួរទៅថេយ៉ុងទាំងឆ្ងល់ព្រោះតែតាំងពីចូលរៀនមកថេយ៉ុងដូចគ្មានព្រឡឹងក្នុងខ្លួនអញ្ចឹង អង្គុយស្មៀមតែម្តង
« អឺ...គឺ...គ្មានអីទេលោកគ្រូខ្ញុំគិតរឿងបន្តិចបន្តួចនិងណាលោកគ្រូ » ថេយ៉ុងក៏តបទៅវិញទាំងញញឹមមិនសូវសម
« អឹម បានហើយអង្គុយចុះទៅ » លោកគ្រូក៏បានងក់ក្បាលរួចទើបហៅថេយ៉ុងអង្គុយចុះវិញ
« បាទ ! លោកគ្រូ » ថេយ៉ុងក៏អង្គុយចុះវិញតែគេក៏មិនភ្លេចដៀងភ្នែកទៅខាងក្រោយមើលទៅជុងហ្គុកដែល
Skip៚៚៚
ពេលនេះជុងហ្គុកគេកំពុងតែអង្គុយញាំបាយជាមួយលោកយាយរបស់ខ្លួនទាំងគ្មានព្រឡឹងក្នុងខ្លួន គេកំពុងតែគិតរឿងដែលកើតឡើងព្រឹកមិញនេះ
« ជុងហ្គុក ! » លោកយាយរបស់ជុងហ្គុកក៏បានហៅគេប៉ុន្តែគ្មានការឆ្លើយតបទេ
« ជុងហ្គុក ! ជុងហ្គុក » លោកយាយក៏បានហៅម្តងទៀតតែនៅតែគ្មានការឆ្លើយតបបែបនេះគាត់ក៏ស្រែកឡើងតែម្តង
« បាទលោកយាយ ! ហេតុអីក៏លោកយាយស្រែកម្លេស !? » ជុងហ្គុកពេលដែលភ្ញាក់ដោយសារសំលេងរបស់លោកយាយហើយគេក៏សួរទៅលោកយាយរបស់ខ្លួនទាំងមុខស្អុយ គាត់ស្រែកធ្វើអោយគេនេះវិះនិងទម្លាក់ចានបាយចុះទៅហើយ
