ភាគទី56: ទៀតហើយ ជុងហ្គុក

Start from the beginning
                                    

" ខ្វាន់ដុងហា៎ ឃើញ ជុងហ្គុក ទេ? "" គាត់នៅខាងក្រៅទទួលភ្ញៀវ ហ្យុងមានអីមែនទេ? ចាំខ្ញុំទៅតាមគាត់មក "" មិនបាច់ទេ បីក្មួយបន្តិចបងទៅបន្ទប់ទឹក " ថេហ្យុង លើកកូនតូចដែលគេងលក់អោយ ខ្វាន់ដុង បីបន្ត គេត្រូវចូលបន្ទប់ទឹកព្រោះតែអង្គុយយូរណាស់ហើយ (ឈឺនោម) 🌚🙏🏻" អាល្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ខ្វាន់ដុងហា៎ ឃើញ ជុងហ្គុក ទេ? "
" គាត់នៅខាងក្រៅទទួលភ្ញៀវ ហ្យុងមានអីមែនទេ? ចាំខ្ញុំទៅតាមគាត់មក "
" មិនបាច់ទេ បីក្មួយបន្តិចបងទៅបន្ទប់ទឹក " ថេហ្យុង លើកកូនតូចដែលគេងលក់អោយ ខ្វាន់ដុង បីបន្ត គេត្រូវចូលបន្ទប់ទឹកព្រោះតែអង្គុយយូរណាស់ហើយ (ឈឺនោម) 🌚🙏🏻
" អាល្អិត មុខឯងពិតជាដូចប៉ារបស់ឯងណាស់ គួរអោយខ្នាញ់មែន " ខ្វាន់ដុង ញ៉េញមុខដាក់ក្មេងគេង ពិតជាគួរអោយចាប់ក្រញីចណាស់ ។
" អទោស! "
" អូ៎...បាទ? "
" លោកគឺ ក្មួយលោកចនមែនទេ? "
" អូ៎ បាទមែនហើយ លោកមានការអី? "
" មិនមានអីទេ ក៏ឃើញក្មេងតូចមុខគួរអោយស្អប់ ទើបចង់ដឹងថាកូនអ្នកណា "
" អូ៎...គឺកូនរបស់បងប្រុស ជុងហ្គុក "
" អា៎...អរគុណណាស់ " បុរសជាអ្នការសែតដើរ ចេញទៅវិញ ។ ខ្វាន់ដុង ប្រាប់ព្រោះស្មានថាគ្រប់គ្នា គេបានដឹងហើយតើ តាមពិតការមានកូននេះគឺគ្មាន អ្នកក្រៅណាបានដឹងឡើយ ។
" ង៉ាៗ ង៉ាៗ " សុខៗក្មេងក៏ភ្ញាក់ឡើងស្រែកយំតែម្តង គេភ័យណាស់ ទើបបីទៅរក ជុងហ្គុក ជួនជានាយចូលមកវិញល្មម ។
" បងប្រុស កូនរបស់បងគេយំ "
" អោយមកនេះ "
" បាទ "
" ង៉ាៗ ង៉ាៗ "
" អា៎ៗៗ កូនប៉ា " ជុងហ្គុក ទទួលកូនមកបីបំពេរតិចៗ ក៏ស្ងាត់មាត់ទៅវិញ ។
" ថេហ៍ ទៅណា? "
" គាត់ទៅបន្ទប់ទឹកទើបផ្ញើរគេនិងខ្ញុំសិន " ខ្វាន់ដុង អោនមុខចុះខ្លាចត្រូវស្តីបន្ទោស ។
" នេះយកសោរឡានទៅ ថេហ៍ មកវិញជូនគេទៅ ផ្ទះរួចឯងនៅកំដរគេផង ប្រហែលជា ២ម៉ោងទៀត កម្មវិធីនិងចប់ហើយ "
" បាទខ្ញុំដឹងហើយ "
ជុងហ្គុក នៅបីកូន ថេហ្យុង ក៏រួចធុរៈបានចេញមកវិញ នាយផ្តាំ ថេហ្យុង បានខ្លះរួច ខ្វាន់ដុង ក៏ជូនគេ ទៅផ្ទះមុនដើម្បីអោយគេបានតម្រេតខ្លួនសម្រាក ។ កូនរបស់ពួកគេមិនស្រួលខ្លួនគេបៅទឹកដោះគោ លាយជាមួយថ្នាំក៏គេងបានយូរៗ ។

   ដកឃ្លាពីការងារ ជុងហ្គុក ឆ្លៀតមើលកូនផង ពេល ខ្លះដែល ថេហ្យុង មានថតពេលថ្ងៃ ជុងហ្គុក គឺនៅផ្ទះ មើលកូនម្តង មិនហត់នោះទេតែនាយសប្បាយចិត្ត ដែលអាចមើលកូនខ្លួនឯង អាចស្នឹតស្នាលជាមួយកូន គឺជារឿងល្អបំផុត ។
" ជុងហ្គុក ហា៎ ល្ងាចនេះអូននាំកូនទៅផ្ទះម៉ាក់របស់បងហើយ "
" បងមានការចេញក្រៅបន្តិច ភ្លេចយកឯកសារ មកនៅក្រុមហ៊ុន អោយ សុងដូ រៀបចំហើយបែរជា ភ្លេចយកមកទៅវិញ "
" ថេជុងហា៎ ប៉ារបស់កូនចាស់ឡើងភ្លេចភ្លាំងអស់ហើយមើលចុះ " ថេហ្យុង អោយមកនិយាយជា មួួយកូនតូចដែលនៅក្នុងរទះរុញកំពុងសប្បាយជាមួយរបស់លេងរបស់គេនោះ ក្មេងតូចក៏សើចពេលបានប៉ាគេនាំលេងបែបនេះ ។
" បងមិនបានចាស់ថ្នាក់ហ្នឹងទេ "
" បងគឺ ២៩ឆ្នាំ "
" តែបងមិនទាន់ចាស់ "
" មើលប៉ាកូនឯងចុះ អៃ៎... " ថេហ្យុង ស្រែកឡើងលាយជាមួយសម្លេចសើចព្រោះតែនាយជាប្តីចាប់ ក្រញីចគេដូចចាប់ក្រញីចកូនយ៉ាងអញ្ចឹង ។ ឯកូនក្នុង រទះសើចនៅពេលចាស់ៗប្រឡែកគ្នា ។
" អា៎...ជុងហ្គុកហា៎ បានហើយ ថេជុង ជួយប៉ាៗផង ហាសហា៎ ជុងហ្គុក រសើប "
" ឌឺបងណាស់ កូនកុំអោយប៉ាៗខូច "
" ហាសហា៎ បានហើយ ក្រែងបងទៅយកឯកសារ មិនអុីចឹង? ទៅៗឆាប់មកវិញ "
" ហឹម...ក៏បាន! បងទៅក៏បាន កូនប៉ា ជុប* " ជុងហ្គុក ជុងហ្គុក ងើបចេញពី ថេហ្យុង មកថើបកូនមួយខ្សឺត រួចក៏ចេញទៅ ។
      ប្រមាណ ២០នាទីក្រោយមកក៏មានអ្នកខលមកគេប្រាប់ថា...
" ហាឡូ "
" ថេហ្យុង គឺអុំ!! "
" បាទលោកអុំមីន "
" ពេលនេះ ជុងហ្គុក នៅមន្ទីរពេទ្យ គេជួបគ្រោះថ្នាក់ ចរាចរណ៍ "
" ហាស៎? ខ្ញុំនិងប្រញាប់ទៅ " ថេហ្យុង ស្លន់ៗស្លោរ ដាក់ទូរសព្ទចុះសឹងមិនទាន់ ។
" ទៀតហើយ ជុងហ្គុក "

To be continue....

បំបាក់ស្នេហ៍ព្រាននារី (ចប់)Where stories live. Discover now