💢កាដូរថ្ងៃកំណើត🔞

12.6K 284 10
                                    


«អរុណសួស្ដីលោកប៉ា»Taehyung និយាយទាំងញញឹមពព្រាយ

«អរុណសួស្ដីកូនប្រុសប៉ាយប់មិញគេងលក់ស្រួលទេ?»Mr Kim សួរទៅរាងតូចទាំងកាសែតនៅក្នុងដៃ

«គេងលក់ស្រួលណាស់ប៉ាចុះលោកប៉ាវិញ?»Taehyung សួរទៅអ្នកមាននាមជាប៉ាបណ្ដើរដើរទៅអង្គុយលើកៅអីទាំងញញឹមជាប់ភក្រ្តា

«ប៉ាធម្មតាទេ»Mr Kim ឆ្លើយទាំងញញឹម

«Taeចុះមកហើយហេ៎សកូន?»Mrs Kimសួរដើរចេញពីផ្ទះបាយ

«បាទម៉ាក់»Taehyung

«ញាំបាយទៅកូនជិតដល់ម៉ោងចូលរៀនហើយ»Mrs Kimនិយាយដើរទៅអង្គុយជិតស្វាមី

«បាទ»

«អៅ និយាយចឹងថ្ងៃនេះជាថ្ងៃកំណើតTaeកូនចង់បានអី?»Mr Kimដែលស្ងាត់អស់មួយសន្ទុះក៏បន្លឺឡើងសួរទៅកូនប្រុសរបស់គាត់ ត្រូវហើយថ្ងៃនេះជាថ្ងៃគម្រប់ខួបរបស់Taehyung ចូលវ័យ19ឆ្នាំ

«អឹម មិនចង់បានអីច្រើនទេប៉ាគ្រាន់តែធ្វើកម្មវិធីធម្មតាទៅបានហើយ»Taehyung

«ហៅក្មួយJungkookនិងមិត្តភក្តិកូនមកផងណា»Mrs Kim

«បាទម៉ាក់កូនមិនភ្លេចពួកគាត់ទេ»

15នាទីក្រោយមកអាហារពេលព្រឹកក៏បានបញ្ចប់យ៉ាងមានក្ដីសុខក៏ដល់ម៉ោងរាងតូចទៅរៀនល្មមគេលាម៉ាក់ប៉ារួចរាល់ក៏ចេញទៅក្រៅផ្ទះឃើញឡានទំនើបសេរីចុងក្រោយមួយគ្រឿងចតនៅខាងមុខផ្ទះរបស់គេផ្ទៃមុខក៏ញញឹមឡើងមកយ៉ាងស្រស់បន្ទាប់ពីឃើញសង្សាររបស់ខ្លួនឈរចាំគេនៅពីមុខឡាន

«Jung»

«Taeអូនមកហើយឬ?»បន្ទាប់ពីលឺសម្លេងដ៏ស្រទន់របស់សង្សារខ្លួននាយក្រាស់ក៏ញញឹមចេញមក

«បា អ៊ុប..»រាងតូចមិនទាន់ឆ្លើយអស់ផងរាងក្រាស់ក៏ថើបបំបិតមាត់ជញ្ជក់តិចៗ មួយសន្ទុះរាងតូចជិតអស់ខ្យល់ក៏យកដៃគក់ទ្រូងរាងក្រាស់នេះចង់សម្លាប់គេដោយការថើបមួយនេះហេ៎ស?

«ហុឹមៗ...នេះបងចង់សម្លាប់ខ្ញុំមែនទេ?»Taeដកដង្ហើមញាប់ៗស្រែកសួរទៅJkទាំងមុខក្រហមព្រោះអៀន

SHORT NOVELWhere stories live. Discover now