​« ហេឡូ​ Tae »

[ ហេឡូ​ លោក​នៅ​ក្នុង​ office មែន​ទេ​ Jung? ] រាង​តូច​ស្រដី​ឡេីង​ពី​ចុង​ម្ខាង​មក​ភ្លាម​គ្រាន់​តែ​ដឹង​ថា​អ្នក​កម្លោះ​បាន​ចុច​ទទួល​ហេីយ​ ។

« បាទ​ គឺ​នៅ​អង្គុយ​ខាង​ក្នុង​ដូច​រាល់​ដង​ »

[ អូខេ​ ចឹង​ប្រហែល​កន្លះ​ម៉ោង​ទៀត​ខ្ញុំ​ចេញ​ទៅ​ដល់​ ] Tae និយាយ​រួច​ក៏​ចុច​បិទ​ភ្លាម​រក​តែ​ Jungkook តប​វិញ​មិន​ទាន់​ ។ នាយ​ដក​ដង្ហើម​ធំមួយ​ដង្ហើម​...​ ក្នុង​ចិត្ត​កំពុង​តែ​រសាប់​រសល់​រក​ធ្វើ​អ្វី​មិន​ត្រូវ​នោះ​ទេ​ ព្រោះ​បន្តិច​ទៀត​នាយ​នឹង​ត្រូវ​ទៅ​និយាយ​ពាក្យ​ថា​បែក​ទៅ​កាន់​អ្នក​ដែល​ខ្លួន​ស្រលាញ់​មក​ជា​យូរ​ហេីយ​នោះ​ ។

​ លោក​អគ្គនាយក​ក្រោក​ឈរ​ ទាញ​ក្តាប់​អាវ​ក្រៅ​របស់​ខ្លួន​អោយ​រឹប​នឹង​ដង​ខ្លួន​បន្តិច​ ស្រូប​យក​ខ្យល់​ដង្ហើម​មួ​យ​វែង​ហេីយ​ក៏​ដេីរ​ចេញ​ទៅ​ខាង​ក្រៅ​ទាំង​ទឹក​មុខ​មុឺងម៉ាត់​ ប្រាកដ​ប្រជា​ ។

« Malina ដេីរ​តាម​ខ្ញុំ​មក​ » ពេល​ដែល​​ដេីរ​ទៅ​ដល់​តុ​របស់​អ្នក​នាង​លេខា​ អ្នក​កម្លោះ​ក៏​ស្រដី​ចេញ​មក​ទាំង​សម្លេង​រាប​ស្មេី​ហេីយ​ដេីរ​ហួស​ទៅ​បាត់​មិន​ចាំ​នាង​តូច​នោះ​ទេ​ ។ Malina ងេីយ​តាម​សម្លឹង​មេីល​ទៅ​ដំណេីរ​របស់​លោក​អគ្គនាយក​ ហេីយ​ក៏​ស្ទុះ​ស្ទារ​ចេញ​ពី​តុដេីរ​ទៅ​តាម​លឿនៗ​ដេីម្បី​កុំ​អោយ​នាយ​ទៅ​ចោល​ ។ ក្នុង​ចិត្ត​ភ័យ​បុក​ពោះ​ភឹបៗ​កាល​បេី​បាន​ឃើញ​អការៈ​ចម្លែកៗ​របស់​នាយ​ នាង​តូច​លេប​ទឹក​មាត់​ជា​ច្រើនលើកច្រើនសា​ព្រោះ​បំពង់ក​ចេះ​តែ​ស្ងួត​ បេះ​ដូង​ចាប់​ផ្តើម​លោត​ធ្វេី​ទុក្ខ​រក​ស្មាន​មិន​ត្រូវ​ ។

Jungkook ដេីរ​ទៅ​មុន​នាំ​ផ្លូវ​អោយ​នាង​តូច​អោយ​ដេីរតាម​ពី​ក្រោយ​រហូត​មក​ដល់​បរិវេណ​រានហាលធំខាង​ក្រៅដែល​មាន​ជា​លក្ខណៈ​កូន​សួន​រៀប​ចំ​ដេីម្បី​អោយ​បុគ្គលិក​ចេញ​មក​លេង​លំហែរ​អារម្មណ៍​ ។ ដោយ​សារ​តែ​នេះ​ជា​ម៉ោង​ធ្វើការ​ ទេីប​មិន​មាន​បុគ្គលិក​ណា​ម្នាក់​ចេញ​មក​លេង​បាន​នោះ​ទេ​ដូច្នេះ​ហេីយ​កន្លែង​នេះ​ក៏​ស្ងាត់​មាន​វត្តមាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​លោក​អគ្គនាយក​និង​អ្នក​នាង​លេខា​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now