ភាគ​ 2

2.1K 182 0
                                    


« ប៉ា!!! » សម្លេង​ធំ​គ្រឡ​បង្ហេីរ​សូ​រសំនៀង​ឡេីង​រាន់​រន្ទឺ​ពេញ​ផ្ទះ​ដោយ​ស្នាដៃ​របស់​អ្នក​កម្លោះ​ដែល​កំពុង​តែបោះ​ជំហាន​ចូល​មក​ខាង​ក្នុង​មិន​ទាន់​ទាំង​ផុត​មាត់​ទ្វា​ស្រួលបួល​ផង​ ។ នាយ​មាន​សភាពឆ្លេឆ្លា​ៗ ដំណេីរ​លឿនៗ​បាន​ទាក់​ទាញ​ចំណាប់អារម្មណ៍​អ្នក​បម្រេី​ក្នុង​ផ្ទះ​ដែល​កំពុង​តែ​ឈរ​ចាំ​ទទួល​ស្វាគមន៍​អោយ​តាម​មេីល​ដំណេីរ​លឿន​រហ័ស​របស់​នាយ​សឹង​មិន​ទាន់​ ។

« Jungkook! » ម្តង​នេះ​សម្លេង​របស់​មនុស្ស​ស្រី​ខ្ទង់​វ័យ​ចំណាស់​ម្នាក់​ជា​អ្នក​ស្រដី​តប​ទៅ​វិញ​ទាំង​បង្កប់​នៅ​ក្តី​បារម្ភ​ក៏​ដូច​ជា​ហៅ​ដេីម្បី​អោយ​អ្នក​ដែល​កំពុង​តែ​ស្លន់​ស្លោ​នោះ​បាន​ស្ងប់​អារម្មណ៍​ ។ អ្នក​ស្រី​ Sun-eil (​ ស៊ុនអុីល​ )​ ដែល​ត្រូវ​ជា​ម្តាយ​របស់​កម្លោះ​រូប​សង្ហារ​ម្នាក់នេះ​ក៏​ដេីរ​ទៅ​ទទួល​កូន​អោយ​មក​អង្គុយ​នៅលេី​សាឡុង​ទល់​មុខ​នឹង​លោក​ប៉ា​របស់​គេ​ បន្ទាប់​មក​គាត់​ក៏​ដេីរ​ទៅ​ដាក់បង្កុយ​ក្បែរ​ស្វាមី​ដោយ​មិន​ភ្លេច​ប្រាប់​អ្នក​បម្រី​ម្នាក់​អោយ​រៀប​ទឹក​ត្រជាក់​ៗ​មក​ទទួល​កូន​ ។

« ប៉ា​! នេះ​ប៉ា---​ »

« ស្ងប់​អារម្មណ៍​សិនសឹម​និយាយ​ជា​មួយ​ប៉ា​ » Jungkook ដែល​មាន​អការៈ​មិន​ស្រណុក​ក្នុង​ខ្លួន​តាំង​ពី​ពេល​ដែល​ដឹង​ដំណឹង​រៀប​ការ​នោះ​មក​ក៏​បិទ​មាត់​ភ្លាម​តាម​អ្វី​ដែល​លោក​ប៉ា​ប្រាប់​ រួច​លេីក​កែវ​ទឹក​ត្រជាក់​មួយ​កែវមក​អក​ផឹក​ក្អឹកៗ​យ៉ាង​លឿន​ នាយ​ដក​ដង្ហើម​ញាប់ៗ​ ទ្រូង​ផឺត​ផតៗ​ បបូរមាត់​ខំ​បេីក
សម្រួច​ហេីយ​បញ្ចេញ​ខ្យល់​មក​បន្ថែម​ ។ រាង​ក្រាស់​នៅ​ធ្វើ​បែបនេះ​ប្រហែល​មួយ​សន្ទុះ​ទម្រាំ​តែ​ស្ងប់​មក​វិញ​ ព្រោះ​ដំណឹង​ដែល​នាយ​បាន​ដឹង​ពិត​ជា​ធម្មតា​ឡេីយ​ អោយ​នាយ​នៅ​ស្ងប់​គឺ​ច្បាស់​ជា​មិន​បាន​នោះ​ទេ​ ប៉ុន្តែ​បេី​នាយ​មិន​ស្ងប់​ស្ងៀម​និយាយ​ក៏​មិន​ចូល​គ្នា​ដែរ​ ។

​ ឯលោក​ JangYeon កាល​ដែល​បាន​ឃើញ​កូន​ប្រុស​រៀង​ស្ងប់​ស្ងាត់​បន្តិច​ហេីយ​ គាត់​ក៏​ញញឹម​ចុង​មាត់​ឡេីង​បន្តិច​លួច​អស់​សំណើច​នៅ​ក្នុង​ពោះ​ព្រោះ​ទម្លាប់​មួយនេះ​ Jungkook មាន​តាំង​ពី​តូច​មក​ អោយ​តែ​នាយ​ដឹង​រឿង​អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​គឺ​នាយ​មាន​អការៈបែប​នេះ​ឯង​ ស្លន់​ស្លោ​ភិតភ័យ​និយាយ​អ្វី​មិន​កេីត​ឡេីយ​ ទាល់​តែ​អោយ​ញាំទឹកហេីយ​​អោយ​សម្រួល​អារម្មណ៍​ខ្លួន​ឯង​បែប​នេះ​ទេីប​បាត់​ ។

OBSESSION ~ ឈ្លក់​វង្វេង​Unde poveștirile trăiesc. Descoperă acum