Eps.37:ឲ្យប៉ាសុំទោស

Start from the beginning
                                    

"អត់ទេ អូនមិនមែនជាកូនអកត្តញ្ញូនោះទេ គ្រប់យ៉ាងជាកំហុសរបស់បង បើមិនដោយសារបងអូននិងប៉ារបស់ អូនក៏មិនមានរឿងឈ្លោះគ្នាបែបនេះដែរ បងសុំទោស" ពេលដែលឃើញជីមីនយំបែបនេះបេះដូងរបស់គេក៏ចាប់ ផ្ដើមឈឺដូចគេចាប់ហែកជាជម្រៀកៗ។ គេចាប់អោបជីមីនជាប់ពោលឡើងទាំងក្ដីដឹងខុសជាខ្លាំង។ បើគេតាំងចិត្ត ថាធ្វើខ្លួនជាប្ដីល្អម្នាក់ មិនយកគំនុំបាំងមុខ ជីមីនក៏មិនត្រូវឈឺចាប់ មិនត្រូវឈ្លោះទាស់ទែងជាមួយគ្រួសារ ព្រោះ តែមនុស្សអាក្រក់ដូចជាខ្លួនដែរ។

"កុំសុំទោសអូនអី បងមិនបានខុសទេ គ្រប់យ៉ាងវាជាការសម្រេចចិត្តរបស់អូនទេ" ជីមីនលើកដៃមកអង្អែលខ្នង រាងក្រាស់ថ្នមៗលួងលោមគេពេលដែលទទួលដឹងថាមានទឹកផ្ដៅឧណ្ហៗកំពុងតែស្រក់នៅលើស្មារបស់គេ។ ប្រាកដណាស់ថានោះគឺជាទឹកភ្នែករបស់រាងក្រាស់!!

"អូនល្អពេកហើយអូនដឹងទេ បងធ្វើបាបអូនច្រើនខ្លាំងណាស់តែអូននៅតែព្រមអភ័យទោសឲ្យបង ផ្ដល់ឪកាសឲ្យ បង មិនព្រមបោះបង់ចោលបង ហើយនៅចេញមុខការពារបងពីប៉ារបស់អូនរហូតដល់មានរឿងបែបនេះទៀត បងពិតជារអៀសខ្លួនខ្លាំងណាស់អូនដឹងទេ មនុស្សល្អដូចអូនមិនសមនិងមនុស្សអាក្រក់ដូចបងឡើយ"

"បងកុំនិយាយបែបនេះអី បងល្អ ល្អសម្រាប់អូនណាស់ដឹងទេ រឿងទាំងនោះវាគ្រាន់តែជាអតីតកាលតែប៉ុណ្នោះ អូនបំភ្លេចវាចោលហើយ សំខាន់ឲ្យតែពេលបច្ចុប្បន្ននេះបងចេះកែខ្លួន មើលថែអូននិងកូនឲ្យបានល្អវា ជាក្ដីសុខរបស់អូនណាស់ទៅហើយ អូនមិនចង់បានអ្វីផ្សេងទៀតនោះទេ"

"បងសន្យាណា ថាបងនិងមើលថែអូននិងកូនឲ្យល្អ បងនិងផ្ដល់ក្ដីស្រឡាញ់ទាំងបេះដូងរបស់បងទៅឲ្យអូននិង កូនទាំងអស់ បងលែងធ្វើឲ្យអូននិងកូនរស់នៅរងទុក្ខទៀតហើយ" ជីមីនរំភើបជាខ្លាំងពេលដែលឮរាងក្រាស់ និយាយបែបនេះចំពោះខ្លួន។

"អូនអរគុណបងខ្លាំងណាស់" ថាហើយជីមីនក៏រឹតបន្តឹងដៃអោបរាងក្រាស់កាន់តែណែនជាងមុនទៅទៀត។

"បងសុំអូនមួយបានទេ??"

"បាន បងនិយាយមក"

"អូនកុំពិបាកចិត្តគិតរឿងប៉ាម៉ាក់អូនច្រើនពេកបានទេ ពេលដែលឃើញអូនកើតទុក្ខក្នុងចិត្តបងក៏មិនសប្បាយ ដែលបងចង់ឃើញអូនញញឹមឲ្យបានច្រើនៗមិនឲ្យអូនពិបាកចិត្តនោះទេ"

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now