Eps.34:សុំទោសណា

Start from the beginning
                                    

           តាំងពីជីមីនមកនៅជាមួយគេមក ជីមីនប្រៀបដូចជាព្រះរាជបុត្រអញ្ចឹង។ នាយកម្លោះមិនឲ្យជីមីនធ្វើអី នោះទេ ក្រៅពីគេងហើយញ៉ាំនិងមើលថែកូនក្នុងផ្ទៃរបស់គេ។ គេជាអ្នកធានារ៉ាប់រងទាំងអស់លើជីមីនទាំងអស់ មិនឲ្យជីមីនលំបាកឡើយ។ តែថាជីមីនក្បាលរឹងតិចហើយ គេនិយាយប្រៀបប្រដៅ ប្រាប់យ៉ាងណាក៏រាងតូច ក្បាលរឹងមិនស្ដាប់តាមដែរ។ នយកម្លោះស្រឡាញ់ចាត់ទុករាងតូចដូចជាប្ងូនម្នាក់អញ្ចឹង ទោះមិនមានជាប់សាច់ ឈាមគ្នាក៏ដោយ។

           នាយកម្លោះក៏បានដឹងរឿងរបស់រាងតូចនិងស្វាមីគេអស់ហើយ ព្រោះតែរាងតូចបាននិយាយប្រាប់ គេដោយផ្ទាល់។

"គឺខ្ញុំគ្រាន់តែមកយកទឺកឲ្យបងតែប៉ុណ្នោះ នេះបងញ៉ាំទៅ" រាងតូចញញឹមហុចទឺកទៅឲ្យនាយកម្លោះ។ នាយក៏ ទទួលវាយកមកញ៉ាំ មុននិងពោលប្រាប់ទៅរាងតូច...

"លើកក្រោយកុំយកមឲ្យបងបែបនេះទៀតអី បើបងឃ្លានបងទៅយកញ៉ាំខ្លួនឯងហើយ បើដើរច្រើនបែបនេះ ហើយប៉ះពាល់ដល់ក្មួយបងតើគិតយ៉ាងមិច???"

"វាមិនអីទេបង គ្រាន់តែដើរតែបន្តិចប៉ុណ្នោះ បងក៏ហត់ណាស់ដែរ បើឲ្យបងដើរចុះឡើងបែបនេះទៀតវា ក៏រឹតតែហត់លើសដើម ណាមួយខ្ញុំក៏អង្គុយលេងអត់ប្រយោជន៍ដដែល ជួយបងខ្លះក៏ល្អ"

"តែបងមិនចង់ឲ្យឯងលំបាកទេ យល់ទេ???"

"មិនលំបាកអីណាស់ណាទេ"

"ហ៉ើយ ឯងក្បាលរឹងណាស់ បងនិយាយមិនដែលស្ដាប់នោះទេ" នាយកម្លោះក្រវីក្បាលយកដៃទៅញីសក់រាងតូច លេងតិចៗមុននិងដើរទៅរៀបចំរបស់របរគេបន្តទៀត។ រាងតូចញញឹមដើរទៅអង្គុយលើសាឡុងជិតនោះ មិនព្រម ចូលទៅខាងក្នុងវិញឡើយ។

"ហ្យុង កំពុងតែរកអីហ្នឹង???" រាងតូចពោលឡើងពេលដែលឃើញអ្នកជាបងរើរបស់ចុះឡើង ទំនងដូចជាកំពុងតែ រកអ្វីម្យ៉ាង។

"គឺបងរកបញ្ជីរសៀវភៅ មិនដឹងជាច្រឡំដៃទុកនៅឯណាទេ???" នាយតបមកជីមីន តែដៃនៅតែបន្តរើរុះមកឈប់ សោះ។

"នៅក្នុងបន្ទប់ខាងក្នុងទេដឹង?? ចាំខ្ញុំទៅរកឲ្យបងចុះ"

"មិនចាប់ទេ ឯងអង្គុយឲ្យតែស្រួលទៅចាំបងទៅរកមើលខ្លួនឯងវិញ"

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now