"ឯងគិតថាឯងសមនិងឈ្មោះជាប្ដីរបស់កូនកូនយើងឬអត់?? ប្ដីដែលវាយធ្វើបាបសូម្បីតែប្រពន្ធរបស់ខ្លួនចឹងតើ មែនទេ?? យើងកោតតែឯងនិយាយពាក្យទាំងនេះចេញមករួច???" លោកផាកឈរស្រែកនិយាយដាក់រាងក្រាស់ ដែលកំពុងតែយកដៃទៅជូតឈាមចេញពីមាត់របស់គេ។ គាត់មានអារម្មណ៍ថាហួសចិត្តនិងពាក្យសម្ដីដែល រាងក្រាស់បាននិយាយជាខ្លាំង។ ហៅខ្លួនឯថាប្ដីៗគេពេញមាត់តែបែរជាវាយដំធ្វើបាបប្រពន្ធស្ទើរស្លាប់ស្ទើររស់ មិនដឹងថាកូនគាត់លំបាកនិងឈឺចាប់យ៉ាងណានោះទេ?? សមទេដែលនិយាយពាក្យថាប្ដីគេចេញមកនោះ??? ស៊ូហ្កាគ្មានមួយចំណុចណាដែលអាចហៅថាជាប្ដីរបស់ជីមីនបានឡើយ។
អ្នកស្រីផាក លោកមីននិងអ្នកស្រីមីន មិនមាត់បានត្រឹមឈរមើលពួកគេប្រកែកសម្ដីគ្នា។ ពួកគាត់ក៏ចង់ ចូលទៅជួយឃាត់និងលើករាងក្រាស់ដែរ តែកុំឲ្យគេបានចិត្តថាមនាអ្នកកាន់ជើងគេទៀត។ ទើបសុខចិត្តឈរនៅ ស្ងៀមចាំមើលស្ថានការណ៍បន្តទៀត។ ណាមួយពាក្យសម្ដីដែលគេបាននិយាយមុននេះក៏វាមិនសមទំនង សម ហើយដែលគេវាយនោះ។ ចិត្តជាឪពុកម្ដាយមិនខុសគ្នាទេ គាត់យល់ច្បាស់ណាស់។
"ទោះជាខ្ញុំវាយធ្វើបាបគេ ក៏គេនៅតែមានឈ្មោះជាប្រពន្ធរបស់ខ្ញុំតាមច្បាប់ដែរ លោកត្រឹមជាឪពុករបស់គេ តែប៉ុណ្នោះ លោកគ្មានសិទ្ធមកជ្រៀតជ្រែកនិងរឿងក្នុងគ្រួសារខ្ញុំនោះទេ" ស៊ូហ្កាងើបឈរឡើងស្រែកតបមក លោកផាកវិញលែងគោរពថាអ្នកណាជាអ្នកណាហើយពេលនេះ ទោះជាស្ដេចផែនដីទៀតក៏គេមិនខ្លាចដែរ។ អ្វីដែលគេត្រូវធ្វើនៅពេលនេះនោះ គឺត្រូវតែចាប់ជីមីនឲ្យជាប់ គេមិនឲ្យអ្នកណាយកជីមីនចេញពីគេនោះទេ។
"មែនយើងត្រឹមតែជាឪពុកយើងមិនអាចជ្រៀតជ្រែកក្នុងរឿងគ្រួសារឯងបាននោះទេ តែក្នុងនាមយើងជាឪពុក របស់គេម្នាក់យើងមិនអាចទ្រាំឈរមើលឲ្យគេធ្វើបាបកូនខ្លួនឯងដែលធ្លាប់ថ្នាក់ថ្នមតាំងពីតូចមកតាមអំពើចិត្តនោះទេ យើងមិនយកកាំភ្លើងមកបាញ់បំបែកក្បាលរបស់ឯងដែលជាដើមហេតុធ្វើឲ្យកូនយើងបាត់ខ្លួនបែបនេះនា៎ក វាចាត់ទុកថាជាសំណាងរបស់ឯងហើយ តែឯងនៅមកប្រកែកមិនចង់លែងលះជាមួយកូនយើងទៀត ឯងចង់ អោបក្រសោបធ្វើបាបកូនយើងរហូតដល់គេស្លាប់បាត់តើមែនទេ ទើបឯងពេញចិត្តនោះ??"
YOU ARE READING
❤🌿តាមស្នេហ៍អតីតភរិយា🌿❤
RomanceJeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុសធម្មតាជាតិ តែពួកគេទាំងពីរមិនបានខ្វល់ ខ្វាយពីរឿងនេះឡើយ។ ពួកគេស្ម័គ្រចិត្តឲ្យគេគ្រប់គ្នាថាឲ្យ រើសអើងគ្រប់ បែបយ៉ាងតែពួកគេមិនបានខ្វល់ឡើយសំខាន់ឲ...
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Start from the beginning
