Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??

Start from the beginning
                                    

"បងបានហើយ!!!!យ៉ុនហ្គី ប្រាប់ម៉ាក់មកតើរឿងវាយ៉ាងមិចបានជាជីមីនបាត់ទៅពីផ្ទះគ្មានអ្នកណាដឹងបែបនេះ??" ទោះជាគាត់ឃើញយ៉ាងណាក៏គាត់មិនទាន់ជះទៅគេទាំងស្រុងដែរ​ ព្រោះគាត់ដឹងថានិងមានរឿងអីមួយកើតឡើង មុនពេលដែលជីមីនបាត់ខ្លួនហើយគាត់មិនដឹង ទើបគាត់បែរមកសួរនាំគេពីមូលហេតុវិញ។

"គឺព្រឹកមិញខ្ញុំនិងគេបានឈ្លោះប្រកែកគ្នាតិចតួច បន្ទាប់មកខ្ញុំក៏បានទៅធ្វើការបាត់ ហើយក៏ផ្ដាំអ្នកបម្រើឲ្យលើក បាយយកទៅឲ្យគេនៅខាងលើ ពេលព្រឹកអ្នកបម្រើលើកយកទៅឲ្យគេឃើញគេនៅក្នុងបន្ទប់ទេ តែដល់ពេលថ្ងៃ អ្នកបម្រើក៏ឡើងទៅហៅគេញ៉ាំបាយ ក៏មិនឃើញគេនៅទីនោះទេ" ស៊ូហ្កាអោនមុខចុះនិយាយប្រាប់ទៅគាត់គ្រប់ យ៉ាង។ វាជាកំហុសរបស់គេ បើគេមិនឈ្លោះជាមួយជីមីនព្រឹកមិញប្រហែលជាគ្មានរឿងនេះកតើឡើងបានដែរ។

"ចឹងមានន័យថាគេបាត់ខ្លួនតាំងពីថ្ងៃមែនទេ???" អ្នកស្រីផាកសួរផ្ទួនគេ។

"បាទ ខ្ញុំក៏បានឲ្យមនុស្សរបស់ខ្ញុំតាមរកគេហើយ លោកប៉ាអ្នកម៉ាក់កុំបារម្ភអី??? ពួកយើងប្រាកដជារកគេឃើញ ជាមិនខាននោះទេ"

"មិនឲ្យយើងបារម្ភយ៉ាងមិច??? នេះគេជាកូនប្រុសរបស់យើងណា នៅក្នុងប្រទេសនេះគេគ្មានមិត្ត គ្មានសាច់ញាតិ នោះទេ ហើយត្រូវបាត់ចេញពីផ្ទះតាំងពីថ្ងៃមកទល់និងល្ងាចបែបនេះ នៅតែមិនទាន់ឃើញស្រមោល ឬដំណឹងអ្វី បន្ដិច មិនឲ្យយើងបារម្ភយ៉ងមិចបាន??" លោកផាកស្រែកផាំងៗថាឲ្យទៅរាងក្រាស់វិញ ធ្វើឲ្យគេត្រូវបាត់មាត់ ស្ងៀមមួយកន្លែង។

           ស៊ូហ្កាធ្លាប់ជាម៉ាហ្វៀដែលមានអំណាចម្នាក់ គ្មានអ្នកណាអាចមកនិយាយស្ដីថាឲ្យគេបែបនេះ ឡើយ បើហ៊ានប្រាកដជាបានស៊ីគ្រប់កាំភ្លើងជាមិនខាន លើកលែងតែប៉ាម៉ាក់គេតែប៉ុណ្នោះ។ តែនេះគេបែរជា មកអង្គុយស្ងៀមឲ្យអ្នកដែលត្រូវជាប៉ាម៉ាក់ក្មេកស្ដីឲ្យតាមចិត្ត ក៏ព្រោះតែពួកគាត់និយាយថាឲ្យគេនេះវាសមហើយ ទើបគេមិនតបត ឬក៏ខឹងគាត់ឡើយ។ មុននិងយកកូនគេមក គេបានសន្យាហើយថានិងមើលថែគេឲ្យបានល្អ ផ្ដល់ សុភមង្គលឲ្យគេ តែគេមិនបានធ្វើតាមការសន្យានោះទេ ក្រៅពីវាយដំធ្វើបាបកូនគេហើយនៅធ្វើឲ្យកូនគេបាត់ខ្លួន ទៀត សមហើយដែលគេថាឲ្យនោះ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now