Eps.22:ខ្ញុំមានកូនមែនឬ?

Start from the beginning
                                    

"ជីមីនី...ឲ្យម៉ាក់សុំទោសណាដែលបណ្ដោយឲ្យកូនទៅជាបែបនេះ មកពីម៉ាក់ល្ងង់ជឿថាកូនខ្លួនឯងចេះដឹងខ្លួន និងមើលថែកូនបានល្អបន្ទាប់ពីស្ដាប់ពាក្យទូន្មានហើយប៉ុន្តែវាខុសពីការគិតរបស់ម៉ាក់ទាំងស្រុង ម៉ាក់សុំទោស ណាកូន" អ្នកស្រីមីន អង្គុយកាន់ដៃជីមីនយកមកដាក់ផ្អឹបនិងថ្ពាល់ពោលពាក្យសុំទោសទៅកាន់កូនប្រសារដែល សន្លប់មិនទាន់ដឹងខ្លួន និយាយបន្ទោសខ្លួនឯងដែលមើលថែគេមិនបានល្អ។ នេះមកពីគាត់ល្ងង់ដែលជឿថាកូន ខ្លួនឯងនិងកែប្រែមកមើលថែប្រពន្ធឲ្យបានល្អដូចស្វាមីទូទៅ ក្រោយពីកាត់និងស្វាមីនិយាយប្រៀបប្រដៅហើយ តែវាខុសទាំងអស់ កាត់មិននឹកស្មានថាកូនប្រុសរបស់គាត់ធ្វើបាបប្រពន្ធដល់ថ្នាក់នេះនោះទេ។ បោះសិនជាប៉ា ម៉ាក់របស់ជីមីនបានដឹងពីរឿងនេះ មិនដឹងថាគាត់ត្រូវបកស្រាយប្រាប់ប៉ាម៉ាក់របស់ជីមីនយ់ាងមិចនិងសមនោះទេ ព្រោះតែពេលរៀបការបាននិយាយសន្យាគ្នាហើយថាពេលដែលរៀបការហើយនិងមើលថែជីមីនឲ្យបានល្អ តែ ពេលនេះបែរជាមិនបានដូចការសន្យា ជីមីនត្រូវសន្លប់ពីរដងហើយតាំងពីគាត់មកលេងមក មិនដឹងថាអាពេល ដែលគាត់មិនបានមកនោះជីមីនសន្លប់ប៉ុន្មានដងហើយទេ? មិនដឹងថាស៊ូហ្កាបានធ្វើអីលើជីមីនខ្លះនោះទេ?

            ក្រាក!!!!ទ្វារបន្ទប់របស់ជីមីនក៏ត្រូវបើកឡើងដោយស្នាដៃរបស់រាងក្រាស់ដែលកំពុងតែដើរចូលមកខាងក្នុងសម្ដៅមករកអ្នកស្រីមីនដែលកំពុងតែអង្គុយកាន់ដៃរបស់ជីមីនដែលគេងស្ដូកស្ដឹងនៅលើគ្រែ។

"អ្នកម៉ាក់"

"ឯងមកហើយឬ?.....ម៉ាក់មានសំណួរចង់សួរឯង...តើរាល់ថ្ងៃតើឯងដែលទុកជីមីនជាប្រពន្ធឯងទេ? គ្រប់ពាក្យ សម្ដីដែលប៉ាម៉ាក់និយាយប្រាប់ឯងទាំងប៉ុន្មានដមានដែរហោះចូលក្នុងត្រជៀកឯងទេ? ម៉ាក់ដឹងថាឯង រៀបការ ជាមួយជីមីនវាមិនមែនមកពីក្ដីស្រឡាញ់នោះទេ តែទោះជាយ៉ាងនេះក្ដីពេលនេះឯងក៏ក្លាយជាប្ដីគេ គេក៏ក្លាយជា ប្រពន្ធពេញច្បាប់របស់ឯងដែរ ឯងគួរតែបំពេញតួនាទីជាប្ដីរបស់គេឲ្យបានល្អទោះជាឯងមិនបានស្រឡាញ់គេក៏ ដោយតែឯងក៏គួរតែធ្វើដូចសម្ដីដែលឯងបាននិយាយជាមួយប៉ាម៉ាក់គេផងទៅ..មុននិងយកកូនគេមកនៅជាមួយ តើឯងបានសន្យាថាមិចខ្លះជាមួយប៉ាម៉ាក់គេ ឯងភ្លេចអស់ហើយមែនទេ ឬក៏ទឹកវាហូរចូលខួរឯងច្រើនពេកធ្វើឲ្យ ឯងបាត់ការចងចាំលែងដឹងអីអស់ហើយ? ឯងនិយាយមក"គ្រាន់តែស៊ូហ្កាមកដល់ភ្លាម អ្នកស្រីមីនក៏បាញ់សំណួរ ជាច្រើនទៅគេភ្លាមៗតែម្ដង ព្រោះគាត់គុំទុកចង់សួរទៅគេយូរហើយ។ ស៊ូហ្កាមិនមាត់ឆ្លើយតបនិងគាត់បានត្រឹម តែឈរស្ងៀមត្រឹងមួយកន្លែងព្រោះមិនដឹងថាតបបែបណាទើបសមនោះទេ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now