Eps.22:ខ្ញុំមានកូនមែនឬ?

Start from the beginning
                                    

"អ៎ាយ អាប្រុសមាត់អាក្រក់ ឌឹបៗ" ថេយ៉ុងស្ទុះមកជិតវាយដើមទ្រូងមាំៗរបស់រាក្រាស់លាន់ឮសូរឌឹបៗ តែម្ដង។

"អូ៎យៗ បងនិយាយការពិតសោះវាយ គេរហូត បានៗបងឈប់និយាយហើយ កុំធ្វើមុខចឹងទៅមើលលែងស្អាត ឡូវហើយ" ជុងហ្គុកស្រែកតិចៗចាប់ដៃថេជាប់ឲ្យឈប់វាយខ្លួន ហើយក៏លូកដៃម្ខាងទៀតទាញចង្កេះតូចច្រឡឹង​ របស់ថេមកកៀកអោបជាប់និងខ្លួនរបស់គេ។

《ជើងហោះហើរលេខ234 ដែលហោះហើរទៅកាន់ប្រទេសស្វីស និងត្រៀមចេញដំណើរនៅ១៥នាទីទៀត សូមអ្នកដំណើរទាំងអស់រួសរាន់ឡើងមកកាន់យន្តហោះតាមកន្លែងរៀងៗខ្លួនសម្រាប់ការត្រៀមចេញដំណើរ នៅពេលបន្តិចទៀតនេះ សូមអរគុណ》

"អូនត្រូវទៅហើយណា ជុងហ្គុក" ថេយ៉ុងងាកមកនិយាយជាមួយរាងក្រាស់វិញ បន្ទាប់ពីងាកទៅស្ដាប់ការប្រកាស របស់គេមុននេះ។

"ថែខ្លួនផងណា ពេលទៅដល់កុំភ្លេចខលមកប្រាប់បងផង បងស្រឡាញ់អូន​" ជុងហ្គុកអោបថេយ៉ុងជាប់ហាក់ មិនចង់បែកពីគេទាល់តែសោះ។

"បាទ អូនក៏ស្រឡាញ់បងដូចគ្នា អូនទៅហើយ Bye"ថេយ៉ុអោបតបគេវិញ​ មុននិងប្រលែង ហើយលូកដៃទាញ វ៉ាលីរបស់ខ្លួនអូសចេញទៅ។

"Byeៗ" ជុងហ្គុកឈរញញឹមក្រវីដៃលាតបនិងថេយ៉ុង តាមសម្លេងមើលគេពីក្រោយរហូតដល់ផុតកន្ទុយភ្នែក ទើបគេចេញពីប្រលានយន្តហោះ ត្រឡប់មកក្រុមហ៊ុនវិញ។ គោលបំណងដែលថេត្រឡប់ទៅស្វីសវិញ មិនមែន ត្រឹមតែទៅclearការងារនៅទីនោះឲ្យហើយអស់និងដាក់ពាក្យលាឈប់តែប៉ុណ្នឹងទេ តែគេទៅនេះគឺដើម្បីឈ្លៀត ទៅសួរដំណឹងពីជីមីនផងដែរ ព្រោះថាតាំងពីជីមីនប្រាប់ថាគេត្រូវត្រឡប់មកស្វីសជាបន្ទាន់កាលពីពីរខែមុននេះ គឺគេមិនដែលបានទទួលដំណឹងសុខទុក្ខជីមីនថាយ៉ាងមិចហើយទេម្ដងណាឡើយ។ ហេតុនេះទើបគេត្រូវមិនមើល ខ្លួនឯងឲ្យច្បាស់ថាមានរឿងអីកើតឡើងលើជីមីនឬអត់។​

@Skip

#Japan

_Room_

           តាំងពីជីមីនត្រូវដូរមកដាក់បន្ទប់ជម្ងឺធម្មតាវិញ អ្នកស្រីមីនដែលត្រូវជាម្ដាយក្មេក គឺនៅអង្គុយចាំយៀមកូន ប្រសារជាប់ជានិច្ចមិនហ៊ានចេញដើរទៅណាសូម្បីតែមួយជំហាន ព្រោះខ្លាចថាពេលដែលគាត់ចេញទៅជីមីន អាចនិងដឹងខ្លួនឡើងវិញ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now