Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?

Start from the beginning
                                    

@Skip

_Japan_

#Dorm

"ថ្ងៃនេះប៉ាម៉ាក់យើងមកលេង ធ្វើខ្លួនឲ្យត្រឹមត្រូវបន្តិចទៅ កុំធ្វើទ្រុនទ្រាឲ្យប៉ាម៉ាក់យើងឃើញឲ្យអស់ ហើយតាម និយាយរឿងដែលលួងធ្វើបាបឯងឲ្យធ្វើកានៅក្នុងផ្ទះនេះឲ្យសោះបើមិនចង់ងាប់ខានបានជួបប៉ាម៉ាក់របស់វិញ ស្ដាប់បានទេ?" ស៊ូហ្កាដែលទើបតែចេញពីបន្ទប់ទឹកងាកទៅនិយាយប្រាប់ជីមីនដែលកំពុងតែអង្គុយនៅលើគ្រែ ស្ងៀមមួយកន្លែង។ ខ្លួនប្រាណរបស់ជីមីនពោរពេញទៅដោយស្នាមធ្មេញដែលស៊ូហ្កាបានបន្សល់ទុកឲ្យគេ កាលពីយប់មិញ។ ទឹកមុខរបស់គេក៏ស្លេកៗស្លាំងៗព្រោះតែមិនបានញ៉ាំអាហារនិងគេងបានគ្រប់គ្រាន់។

"បាទ..." ជីមីនឹបន្លឺឡើងទាំងសម្លេងខ្សាវៗតបរាងក្រាស់។

"បើស្ដាប់បានហើយ មិចមិនឆាប់ទៅបន្ទប់ឯងដើម្បីរៀបចំខ្លួនទៅ ប៉ាម៉ាក់យើងមកដល់ឥឡូវហើយ"

"បាទ.." ជីមីនខំប្រឹងហូសជើងខ្លួនឯងដើរចេញពីបន្ទប់រាងក្រាស់ដើរទៅបន្ទប់របស់ខ្លួនមិនចង់រួច​ដោយសារតែ កាលពីយប់មិញស៊ូហ្កាបានរំលោភគេយ៉ាងឃោរឃៅតាំងបីព្រលប់ដល់ម៉ោងបីទាបភ្លឺបាយតែមួយគ្រាប់ក៏គេមិន បានញ៉ាំ កម្លាំងដែលគេមានទាំងប៉ុន្មានក៏ត្រូវស៊ូហ្កាស្រូបយកទៅអស់ទៀត គេគ្មានកម្លាំងក្នុងខ្លួននោះទេ ភាពទន់ជ្រាយរបស់គេក៏ឈឺខ្លាំងណាស់ ស្ទើរតែមិនអាចដើរបានទៅហើយ តែគនៅតែប្រឹងត្រដរដើរចេញទៅឲ្យ ទាល់តាំបានជៀសវាងរាងក្រាស់ប្ដូរមកធ្វើបាបគេទៀត។ ស៊ូហ្កាតាមសម្លឹងសម្លក់ជីមីនដែលកំពុងតែដើរចេញទៅ ដោយក្រសែរភ្នែកដែលពោរពេញទៅដោយភាពស្អប់ខ្ពើមចំពោះជីមីនពេញបេះដូងរបស់គេ។

@Skip

           សម្លេងឡានជាច្រើនគ្រឿងបើកចូលមកក្នុងភូមីគ្រឹះរបស់ស៊ូហ្កាដោយមានជីមីន ស៊ូហ្កានិងអ្នកបម្រើឯទៀត កំពុងតែឈរចាំទទួល។

"សួស្ដីលោកប៉ាអ្នកម៉ាក់!!!" ជីមីនញញឹមអោនគោរពម៉ាក់ប៉ារបស់ស៊ូហ្កាដែលកំពុងតែឈានជើងចុះពីលើឡាន។

"ជីមីនកូន!!!" អ្នកស្រីមីន ចុះមកអោបកូនប្រសាររបស់គសាត់ដោយក្ដីស្រឡាញ់និងក្ដីនឹករលឹក។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now