Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?

Start from the beginning
                                    

"ថេកើតអីមិចក៏មិនអីនិយាយរកយើងបែបនេះ ហើយថែមទាំងមុខមិនរីកទៀតផង?" ជុងហ្គុកងាកបែរមករកជំនិត ដែលឈរនៅជិតនោះ។

"ខ្ញុំមិនដឹងទេBoss ព្រោះមុននេះគាត់នៅញញឹមនិយាយលេងសើចជាមួយខ្ញុំទេ តែពេលដែលឃើញBossនិយាយ ជាមួយអ្នកនាងឈូអ៉ីគាត់ក៏ទៅជាបែបនេះតែម្ដង" សម្ដីរបស់ជំនិតធ្វើឲ្យជុងហ្គុកចាប់ផ្ដើមត្រិះរិះគិតពីដើម ហេតុដែលធ្វើឲ្យថេមិននិយាយរកគេបែបនេះ។

"គ្រាន់តែរឿងប៉ុណ្នឹងគេមិនគួរខឹងយើងនោះទេ ឬមួយក៏...គេប្រចណ្ឌយើង" ស្របនិងសម្ដីនៃការគិតរបស់គេ ស្នមាញញឹមដ៏ស្រស់ស្អាតរបស់គេក៏លេចឡើងនៅលើផ្ទៃមុខ។ មនុស្សពីរនាក់ដែលប្រចណ្ឌហួងហែងគ្នាបាន លុះត្រាតែមនុស្សពីរនាក់នោះស្រឡាញ់គ្នា ចឹងមានន័យថាថេយ៉ុងកំពុងតែស្រឡាញ់គេម្ដងទៀតហើយមែនទេ? អូ៎យ!!សប្បាយចិត្តណាស់ទីបំផុតថេស្រឡាញ់គេម្ដងទៀតហើយ ការខំប្រឹងប្រែងរបស់គេមិនអន់នោះទេ។

"ខ្ញុំមិនដឹងទេ Boss"

"អ្នកណាសួរយោបល់ពីឯង?"

"គឺខ្ញុំឃើញBoss និយាយស្មានតែBossសួរខ្ញុំ"

"យើងនិយាយតែយើងទេ​មិនបានសួរឯងទេ"

"បាទ" 《គ្រាន់តែឆ្លើយសោះក៏ខុសដែរ》អ៊ីលឡិចនិយាយតិចៗនៅក្នុងចិត្តរបស់ខ្លួន ព្រោះខ្លាចជុងហ្គុកឮ។

          ជុងហ្គុកមិនមាត់អង្គុយញញឹមតែម្នាក់ឯង លែងហ៊ាននិយាយហៅថេទៀតព្រោះគេដឹងថាថេមិនទាន់មាន អារម្មណ៍ល្អនៅឡើយនោះទេ ទោះបីជានិយាយក៏ថេមិនព្រមជ្រលក់មាត់ជាមួយគេដែល ចឹងមានតែបណ្ដោយឲ្យ គេអស់មួយខ្យល់សិនទៅ ចាំទៅវិញចាំនិយាយលួងគេក៏បាន។

         រីឯថេវិញក៏នៅតែអង្គុយស្សៀមមិនអើរពើនិងរាងក្រាស់សូម្បីតែបន្តិចឡើយ គេផ្ដោតអារម្មណ៍តែលើការថត ម៉ូតសម្លៀកបំពាក់របស់គេតែប៉ុណ្នោះ។​ ឈូអ៉ីនាងប្ដូរឈុតថតពីរមួយទៅមួយ គ្រប់ស្ដាយទាំងអស់ មិនតែ ប៉ុណ្នោះរាល់ពេលដែលរាងដូរស្ទាយថតម្ដងៗគឺនាងតែញញឹមដាក់គឲជុងហ្គុកគ្រប់ពេល មិនមែនជាស្នាមញញឹម ធម្មតាៗនោះទេ តែវាជាស្នាមញញឹមបែបទាក់ទាញឲ្យដៃឲ្យភ្នែកគេអីបែបនេះ។ អ្វីដែលធ្វើឲ្យថេកាន់តែខឹងនោះគឺ រាងក្រាស់នេះហើយ បើនាងញញឹមដាក់ហើយនៅឆ្លៀតញញឹមតបដាក់នាងទៀត វាកាន់តែធ្វើឲ្យកំហឹចនៅក្នុង ខ្លួនរបស់កាន់តែកើនឡើងទ្វេរដង។ ទ្រាំនិងមើលរាងក្រាស់ញញឹមដាក់ស្រីផ្សេងលែងបានតទៅទៀត ថេយ៉ុងក៏ ក្រោកដើរចេញទៅតែម្ដង។ ឃើញបែបនេះរាងក្រាស់ក៏ប្រញាប់រត់មកតាមថេយ៉ុងពីក្រោយយ៉ាងលឿនតែម្ដង។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now