Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់

2K 126 2
                                    

            ពេលល្ងាចបានចូលមកដល់ជុងហ្គុកក៏បាននាំថេទៅលេងនៅសួនកម្សាន្តតាមការសន្យារបស់គេ។ គេបាននាំ ថេយ៉ុងដើរលេងតាមមាត់ទន្លេនិងញ៉ាំអាហារតាមផ្លូវយ៉ាងសាមញ្ញដូចកាលដែលគេនិងថេយ៉ុងជួបគ្នាជាលើក ដំបូងកាលពី៤ឆ្នាំ មុន។ គេធ្វើបែបនេះក៏ព្រោះតែចង់រំលឹកដល់អតីតកាលរបស់គេនិងថេដែលបានស្រឡាញ់គ្នា ជាលើកដំបូងឲ្យថេបាននឹកឃើញក្រែងលោរថេទន់ចិត្តព្រមជានាត្រឡប់មកដូចកាលពីមុនជាមួយខ្លួនវិញ។

"ជុងហ្គុកខ្ញុំចង់ជិះអានោះ" ថេយ៉ុងឈរកាន់ដៃជុងហ្គុកចង្អុលទៅកន្ត្រក់វិលដែលមានកម្ពស់ខ្ពស់ស្ទើរតែស្មើរនិង អគារក្រុមហ៊ុនគេដែលមានកម្ពស់៣០ជាន់ទៅហើយ។ ជុងហ្គុកឈរលេបទឹកមាត់ក្អឹកៗមើលកន្ត្រក់វិលនោះ។

"ថេហ៎ាខ្ញុំថាកុំជិះវាអីអាហ្នឹងអត់សប្បាយនោះទេ យើងទៅលេងអីផ្សេងវិញទៅហីល្អជាង"

"ទេ ខ្ញុំចង់ជិះអានេះ ណា៎ៗយើងជិះអានេះលេងពីរនាក់ទៅណាៗជុងហ្គុកណា" ថេយ៉ុងចាប់ដៃជុងហ្គុកក្រវី ហើយធ្វើមុខCuted Cuteដាក់គេដើម្បីបានឡើងជិះកន្ត្រក់វិល។

"ប៉ុន្ដែ.."

"ជុងហ្គុកមិនទុកខ្ញុំជាមិត្តទេមែនទេ? ទើបបដិសេធមិនចង់ជិះវាជាមួយខ្ញុំ" រាងតូចពេបមាត់សួរទៅរាងក្រាស់។

"ក៏បាន តោះ" អស់ជម្រើសជុងហ្គុកក៏យល់ព្រមតាមថេទោះជាខ្លួនឯងមិនសូវ ចូលចិត្តខ្លាចកន្លែងខ្ពស់ក៏ដោយ ក៏គេត្រូវតែទ្រាំដើម្បីធ្វើថេឲ្យសប្បាយចិត្ត។ ថេយ៉ុងដឹងដៃរាងក្រាស់ចូលទៅអង្គុយក្នុងងកន្ត្រក់ទាំងស្នាមញញឹម ខុសពីម្នាក់ទៀតដែលអង្គុយទាំងស្លាកមុខស្លេកមាត់ បែកញើសឡើងប៉ុនៗគ្រាប់ពោត ទាំងដែលកន្ត្រក់មិនទាន់ បានវិលនៅឡើយនោះទេ តែគេបែកញើសស្លេកមុខស្លេកមាត់យកតែម្ដង។

"ជុងហ្គុកមិនអីទេ មែនទេ?" ថេយ៉ុងបែរមកសួរគេទាំងបារម្ភព្រោះឃើញទឹកមុខរបស់គេមិនសូវស្រួល ដូចភ័យៗ ខ្លាចៗអីមិនដឹងនោះទេ។

"មិន..មិនអីទេ" ជុងហ្គុកងាកមករកថេខំញញឹមធ្វើរឹងមាំនៅមុខថេដើម្បីកុំឲ្យគេដឹងថាខ្លួនកំពុងតែភ័យខ្លាចនិងទី ខ្ពស់។ ថេយ៉ុងក៏មិនសួរដេញដោលអីទៀតដែរព្រោះតែកន្ត្រក់ចាប់ផ្ដើមធ្វើចលនាទៅខាងលើហើយ។ ជុងហ្គុក ចាប់ខ្ញាំកៅអីដែលគេកំពុងតែអង្គុយជាប់ទប់ខាំមាត់មិនបញ្ចេញសូរសម្លេងនៃភាពភ័យខ្លាចចេញមកក្រៅ។ គេចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលដូចជាចង់ក្អួតតិច វិលមុខតិចៗពេលដែលកន្ត្រក់វិលចុះវិលឡើងលឿនដូច ព្យុះ។ អ្នកដែលជិះកន្ត្រក់ទាំងអស់នាំគ្នាស្រែកហ៊ោរសប្បាយ ខុសប្លែកតែគេមើលទៅដូចវេទនាដល់កហើយ។ ថេយ៉ុងក៏មិនបានចាប់អារម្មណ៍និងគេទៀតព្រោះកំពុងតែជាប់មាត់ស្រែកហ៊ោកញ្ជៀវជាមួយគេឯងដែរ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now