Eps.8: ដោយសារគេទើបអូនប្រកែកបង

Start from the beginning
                                    

"នេះថេញ៉ាំអានេះទៅជំនួយឲ្យសាច់ស្អាតណា" ជីមីនចាប់អាហារដាក់ក្នុងចានឲ្យថេញ៉ាំព្រមជាមួយនិងស្នាម ញញឹមយ៉ាងស្រស់ដាក់ថេ ធ្វើឲ្យអ្នកនៅជិតនោះចាប់ផ្ដើមមួម៉ៅនៅមិនសុខ។ នេះអាតុញម្នាក់នេះចង់ប្រកាស សង្គ្រាមដណ្ដើមថេជាមួយគេហើយមែនទេ? បើចឹងចាំគេកំដរទៅចុះនិងបានដឹងថាថេរបស់អ្នកណាឲ្យប្រាកដ។

"បាទអរគុណបងមីន" ថេយ៉ុងញញឹមតបដាក់គេវិញ

"ថេកុំញ៉ាំអានេះអីវាមានខ្លាញ់ធ្វើឲ្យធាត់មិនល្អទេ ញ៉ាំអានេះវិញល្អជាង" ជុងហ្គុកឃាត់ថេដែលបម្រុងនឹងញ៉ាំ អាហារដែលជីមីនដួសឲ្យគេ ហើយគេក៏ដួសអាហារផ្សេងដាក់ឲ្យថេញ៉ាំវិញ។ ជីមីនអង្គុយសម្លក់ជុងហ្គុកដែល អង្គុយញញឹមឌឺដាក់គេកាន់តែធ្វើឲ្យជីមីនខ្នាញ់ចង់ដាល់គេលើសដើម។

"បាទអរគុណ"

"ថេញ៉ាំអានេះវិញទៅឆ្ងាញ់ជាងហើយក៏ល្អជាងដែរ កុំញ៉ាំអានោះវាពោរពេញទៅដោយជាតិពុលមិនល្អនោះទេ" ជីមីនចាប់អាហារផ្សេងឲ្យទៅថេ ព្រមទាំងនិយាយដៀមដាមជុងហ្គុកថែមទៀតផង។

"អឺ...."

"ថេហ៎ាញ៉ាំអានេះវិញណាអានោះអត់ល្អទេ" 

"ថេកុំញ៉ាំអានិងញ៉ាំអានេះវិញ" 

"ថេញ៉ាំអានេះវិញ ថេ ថេ ថេ!!!" 

"ហ៊ើយបានហើយ!!! ឈប់ដួសឲ្យខ្ញុំទៅខ្ញុំមានដៃខ្ញុំដួសខ្លួនឯងបាន គិតតែពីញ៉ាំអាហាររបស់ខ្លួនទៅ គិតថាខ្ញុំជាជ្រូកមែនទេ បានជានាំគ្នាដួសមិនចេះគិតបែបនេះ"ថេទ្រាំលែង បានក៏ស្រែកដាក់ពួកគេ ទាំងពីរមួយវ៉ាសឡើងស្ងាត់មាត់ដូចគេចុក។ ដួសនោះដួសឡើងអាហារពោលចានគេទៅហើយ គិតថាគេជាអី ជាជ្រូកឬ? បាននាំគ្នាដួសមកដាក់គរដូចគំនរសម្រាមស្ទឹងមានជ័យបែបនេះ។ គេធុញពីរនាក់នេះពេញទំហឹង ហើយអស់ពីឈ្លោះរកវាយគ្នា មកនាំគ្នាដួសអាហារឲ្យគេយ៉ាងច្រើនបែបនេះ។ កើតឆ្កួតអីទាំងគូរបែបនេះ នាំទៅ ពេទ្យឆ្កួតទៅល្អទេ?​ បើនិយាយថារាងក្រាស់ឆ្កួតក៏វាមិនមានអីប្លែកព្រោះរាងក្រាស់វាតែងតែបែបនេះទៅហើយ ចុះជីមីនបុរសដ៏ល្អរបស់គេមិចក៏ទៅជាបែបនេះដែរ ឬឆ្លងពីរាងក្រាស់?

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now