EP61:ក្តីស្រឡាញ់

ابدأ من البداية
                                    

"អូនសម្លាញ់!!ការងារអស់នេះវាមិនប្រកាន់ឡើយថាអ្នកណាជាប្តីឬអ្នកណាជាប្រពន្ធទេ វាសំខាន់លើការជួយទុកធុរៈគ្នា ចេះមើលថែគ្នាទៅវិញទេហើយ"Jungkook

"អូនគ្រាន់តែខ្លាចបងត្រូវគេមកមើលងាយបងទេ"

"អូនកុំគិតពីសម្តីអ្នកខាងក្រៅទោះពួកគេចង់និយាយអីក៏តាមចិត្តពួកគេទៅហើយទោះជាពួកគេមកនិយាយថាបងអន់ បងខ្លាចប្រពន្ធទើបធ្វើការងារទាំងនេះ វាមិនមែនទេបងធ្វើគ្រប់យ៉ាងក៏ព្រោះតែការស្រឡាញ់ បងខ្លាចអូនហត់ បងខ្លាចអូននឿយ ហើយបងបម្រើប្រពន្ធបងក៏វាមិនបានខុសអីដែរត្រូវទេ?"Jungkookក៏និយាយរៀបរាប់ពីចិត្តនិងកាយវិការរបស់នាយព្រោះគេធ្វើបែបនេះក៏ព្រោះតែចង់ថ្នាក់ថ្នមមើលថែប្រពន្ធគេ ជីវិតប្តីប្រពន្ធគេមិនបានបង្គាប់អោយអ្នកណាមកខ្លាចអ្នកណាម្នាក់ឡើយ បានត្រឹមតែចេះយោគយល់អធ្យាស្រ័យគ្នា គោរពគ្នាទៅវិញទៅមកនេះវាមានក្តីសុខណាស់ទៅហើយ

"ប្តីអូន!!!"Taehyungក៏រំជួលចិត្តរកយំពេលលឺនាយនិយាយបែបនេះក៏ចូលខ្លួនទៅអោបនាយយ៉ាងណែន គេមិនគិតឡើយថាប្តីគេស្រឡាញ់គេដល់ថ្នាក់នេះ

"អីយ៉ា!!កុំនិយាយច្រើនពេក តោះទៅញុាំបាយវិញទៅ"Jungkookឃើញរាងតូចរកយំក៏បម្រែរឿងវិញព្រោះបើនិយាយទៀតយំពិបាកលួងជាមិនខាន

"ហ្អឹម.."Taehyungក៏ងក់ក្បាលងើបឈរដើរទៅសាឡុងរៀបចំអាហារថ្ងៃត្រង់ហើយក៏នាំគ្នាញុាំ

ក្រោយពីញុាំរួចTaehyungក៏ទៅងងុយលើភ្លៅរាងក្រាស់ដូចរាល់ដង

"បងហា៎!!អូនងងុយគេងហើយ"Taehyungងងុយស្ងាបលើភ្លៅនាយព្រោះទម្លាប់ហើយអោយតែបាយហើយដឹងតែសន្លប់ភីងហើយថ្ងៃខ្លះគេងដល់ម៉ោងប្តីចេញពីធ្វើការក៏មានអាងតែគ្មានអ្នកទៅដាស់រញ៉េរញ៉េគេងគ្មានប្រណីអីបន្តិច

"បងគិតថាបងគួរតែនាំអូនទៅអោយពេទ្យពិនិត្យហើយ"

"អូនមានឈឺអីឯណាហេតុអ្វីក៏ត្រូវអោយអូនទៅមន្ទីរពេទ្យទៅវិញ?"Taehyungក៏ចាប់ផ្តើមលោតសញ្ញាសួរជុំវិញក្បាលព្រោះតែនៅសុខៗហៅគេទៅពេទ្យហើយទើបតែមកមិនបានប៉ុន្មានថ្ងៃមុននេះសោះនឹង

"បងអោយពេទ្យពិនិត្យមើលថាមកពីកូនបងខ្ជិលឬមកពីម៉ាក់គេខ្ជិលអោយប្រាកដបានជាបាយហើយមិនទាន់រកកន្លែងគេងបែបនេះ"Jungkookគ្រាន់តែឆ្ងល់ព្រោះថាអោយតែពេលបាយហើយដាក់ខ្លួនគេងមិនទាន់បានប៉ុន្មានក៏លក់បាត់ បើពេលយប់វិញរកនាយនិយាយអីជាមួយបន្តិចបន្តួចមិនបានទេគ្រាន់តែដាក់ខ្លួនលើពួកភ្លាមស្រមុកខុលបាត់ទៅហើយ

"អាយ៎~~~អាប្តីឆ្កួតបងគិតថាអូនជាជ្រូកមែនទេបានជានិយាយបែបនេះ"Taehyungក៏កើតទុកមិនសុខចិត្តពេលលឺនាយបញ្ចប់ប្រយោគភ្លាម

"ក៏មិនខុសពីគ្នាប៉ុន្មានដែរហ្នឹង ញុាំហើយក៏គេង អស់ពីគេងក៏មាត់មិនទំនេរអញ្ចឹងអូនគិតមើលថាដូចទេ?"Jungkookនៅតែញ៉ោះដាក់រាងតូចមិនឈប់ព្រោះចង់ធ្វើបាបក្មេងនេះម្តងកុំអោយធ្វើបាបនាយរហូតពេក

"អាយ៎~~~~"អូហូ!!សម្លេងស្រែកនេះធ្វើអោយជញ្ជាំងសឹងប្រះបែកជាពីរទៅហើយ សំណាងល្អOfficeនាយបំពាក់ឧបករណ៍ការពារសម្លេងកុំអីផ្អើលបុគ្គលិកជាមិនខាន

ពួកគេទាំងពីរក៏នៅតែញ៉ោះគ្នា ប្រលែងគ្នាអស់មួយសន្ទុះល្មមដែលរាងតូចស្រកពោះទើបJungkookដាក់អោយគេងលើសាឡុងដោយមានអាវក្រៅនាយដណ្តប់ពីលើហើយខ្លួនក៏ធ្វើការបន្តទៀត។

_____________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -حيث تعيش القصص. اكتشف الآن