Eps.7: យើងធ្វើជាមិត្តនិងគ្នា

Start from the beginning
                                    

          "ឯងក្លាយជាមនុស្សប្រមឹកបែបនេះតាំងពីពេលណា?" សម្លេងក្រលរៗរាងធំបន្តិចបន្លឺឡើងពីក្រោយខ្នងរបស់ ជុងហ្គុកដែលកំពុងតែអង្គុយស្រែកយំហើយលើកស្រាយកមកអក។

          "ឯងជាអ្នកណា? ទៅឲ្យឆ្ងាយទៅកុំមកខ្វល់ជាមួយយើង" ជុងហ្គុកនិយាយទាំងមិនងាកមកមើលមុខអ្នកដែល និយាយជាមួយគេនោះទេ។

          "គឺយើង!!!!"

        "Suga hyung!!!"ជុងហ្គុកបន្លឺឡើងភ្ញាក់ផ្អើលក្រោយងាកមកមើលអ្នកដែលនិយាយក្រោយខ្នងរបស់ខ្លួន។ មីន យ៉ុនហ្គី ឬ ស៊ូហ្កាជាបងជីដូចមួយរបស់ជុងហ្គុក។ ស៊ូហ្កាជាអគ្គនាយកក្រុមហ៊ុនឡានមួយយ៉ាងធំនៅទីក្រុង សេអ៊ូល។ ភាគច្រើនគេមិនបាននៅទីនេះទេ គឺគេទៅមើលសាខាក្រុមហ៊ុនមួយទៀតនោះជប៉ុន។ គេជាមនុស្សដែលស្ងប់ស្ងាត់ មិនចូលចិត្តរញ៉េរញ៉ៃច្រើន និងម៉ឺងម៉ាតខ្លាំងណាស់។ បើធ្វើឲ្យគេខឹងវិញគេនិង សម្លាប់ចោលមិនឲ្យសល់សាកសពនោះទេ មនុស្សគេពេលខឹងគឺអាក្រក់ខ្លាំងណាស់។

       "មែនគឺយើង ដែលចង់ដេញយើងតើមែនទេ?" Suga

       "មិនមែនទេ បងមកតាំងពីពេលណា" JK

       "យើងមកដល់មុននេះ ហើយក៏ទៅរកឯងនៅក្រុមហ៊ុនតែអ៉ិលឡិចប្រាប់ថាឯងមកផ្ទះសម្រាប់ ពេលទៅដល់ផ្ទះក៏ មិនឃើញឯងទៀតទើបយើងមករកឯងដល់ទីនេះ" ស៊ូហ្កាទាញកែវស្រារបស់រាងក្រាស់យកមកក្របតិចៗ។

       "មិចក៏បងដឹងថាខ្ញុំនៅទីនេះ??" JK

      "មនុស្សដូចឯងរឿងអីដែរយើងមិនដឹងនោះ បើមិននៅផ្ទះនៅក្រុមហ៊ុនមានតែនៅក្លឹបជាមួយអូនៗឯងហ្នឹង យាយចឹងមិចក៏ឯងមកចូលផឹកស្រាទាំងព្រឹកបែបនេះ ខូចចិត្តរឿងអី? រឿងស្រីមែនទេ? តើស្រីមួយណាទៅដែល អាចធ្វើឲ្យឯងខូចចិត្តបាននោះ?" Sugaនិយាយបែបនព្រោះតែមិនដែលឃើញជុងហ្គុកបែបនេះពីមុនមកទេ។

       "មិនមែនរឿងស្រីទេ មុខខ្ញុំនេះឬទៅខូចចិត្តរឿងស្រី" JK

      "បើចឹងរឿងអីចាំប្រាប់មកចាំយើងជួយដោះស្រាយឲ្យ" Suga

      "បងធ្វើយ៉ាងមិចបើសិនជាមនុស្សដែលខ្លួនឯងស្រឡាញ់ និយាយថារវាងយើងវាមិនអាចទៅរួចលើសពីមិត្តនោះ ទេ" JK

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now