Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី

Start from the beginning
                                    

         "លែងទៅ លែង ហ៉ឹក អាប្លោករៀច លែងទៅ" Tae

         "ប្លោកបងអត់វៀតទេ អូនសម្លាញ់ ហើយបងមិនលែងអូនទេ បើអូនឈ្លើយម្លឹងៗនោះ អោបឲ្យងាប់តែម្ដងទៅ កុំឲ្យឈ្លើយបែបនេះទៀត" JK

         "ហា ហ៊ឹកៗៗៗ" Tae

       "គ្រាន់តែបងអោបប៉ុណ្នឹងសោះចាំបាច់ស្រែកយំខ្លាំងដល់ថ្នាក់នេះដែរឬ?" JK

         "អោបប៉ុណ្នឹងលោកក្បាលឯងស្អី អោបរឹតខ្ញុំឡើងដកដង្ហើមមិនចង់រួចទៅហើយ លោកចង់សម្លាប់ខ្ញុំតើមែនទេ? ហ៊ឹកៗ" Tae

         "មកពីបងមិនដឹង បងសុំទោសណា ឈប់យំទៅក្មេងល្អ" ជុងហ្គុកជូតទឹកភ្នែកឲ្យរាងតូច

       "ហ៉ឹកៗ ហឹម ល្មមលែងខ្ញុំបានហើយ? ហៅខ្ញុំមកធ្វើអី?" Tae

      "ក៏បងនឹកអូននិងណា គេចបងមួយថ្ងៃហើយ បងនឹកអើយសែននឹក" JK

      "គ្រាន់តែប៉ុណ្នឹងក៏លោកហៅមកធ្វើឲ្យខាតការងារខ្ញុំដែឬតើមែនទេ? មនុស្សចង្រៃ លែងទៅខ្ញុំទៅធ្វើការវិញ លែង" Tae

     "មិនលែងទេនៅទីនេះសិនហើយ បងនឹកអូនសឹងស្លាប់ទៅហើយ អោបមិនទាន់ឆ្អែតផង" JK

    "ខ្ញុំមិនត្រូវជាអីនិងលោកទេ លែងទៅ" Tae

    "ចឹងក៏ធ្វើឲ្យត្រូចជាអីនិងគ្នាទៅ" JK

   "........." Tae

    "ត្រូវគ្នានិងបងវិញបានទេ? យើងបំភ្លេចរឿងចាស់ៗដែលឈឺចាប់ដែលធ្វើឲ្យយើងបែកបាក់ចោលឲ្យអស់ទៅ ហើយមកចាប់ផ្ដើមជីវិតគូរជាមួយគ្នាសារជាថ្មីតើបានទេ? ថេ" JK

      "ខ្ញុំ......" Tae តបមិនចេញថ្ពាល់របស់គេក៏ឡើងក្រហមតិចៗព្រោះមានអារម្មណ៍ថាអៀន

       "បងដឹងថាពីមុនបងខុសៗដែលមិនដែលចេះយល់អារម្មណ៍អូន ឆេវឆាវធ្វើតាមតែអារម្មណ៍ខ្លួនឯង មិនចេះគិត ឲ្យបានវែងឆ្ដងាយមុននិងនិយាយមុននិងធ្វើអ្វីមួយ បងសុំទោសរាល់កំហុសគ្រប់យ៉ាង បងនៅតែស្រឡាញ់អូន ដូចដើមមិនដែេរប្រែប្រួលម្ដងណាឡើយ យល់ព្រមនិងបងមកផ្ដើមជីវិតគូររបស់យើងសារជាថ្មីណា" JK

       "........." Tae

      "បងយល់ចិត្តអូនហើយ ភ្លាមៗអូនអាចនិងសម្រេចចិត្តមិនទាន់ទេ អូនមិនឆ្លើយពេលនេះក៏បានអូនយកទៅគិត សិនចុះណាចាំមកប្រាប់បងតាមក្រោយក៏បាន ជុ៎ប ថ្ពាល់អូននៅតែក្រអូបដូចកាលបីមុនអញ្ចឹង" JK

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now