EP01: បងនិងឲអូនចងចាំបងវិញ

777 73 2
                                    

    ថ្ងៃនេះជាថ្ងៃនៃសេចក្ដីស្រឡាញ់ជាថ្ងៃដែលមនុស្សគ្រប់តែងតែទទួលបានបាច់ផ្កាឬរបស់ផ្សេងៗពីមនុស្សដែលខ្លួនស្រលាញ់ ដើម្បីបង្ហាញនៅក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។ ខ្យល់បកបោករសាត់តិចៗ ប៉ះផ្ទែមុខរាងតូចច្រឡឹងដែលអង្គុយនៅមុខទន្លេរហាន់ហាក់រង់ចាំអ្នកណាម្នាក់។

« ថេយ៍នេះសម្រាប់អូន »បុរសសង្ហាមុខកូនកាត់ដើរមកព្រមជាមួយនិងបាច់ផ្កាដោយទឹកមុខញញឹមរួសរាយទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងអង្គុយមើលយ៉ាងស្ងាត់ស្ងៀម
  អេឡិចហុចបាច់ផ្កាទៅរាងតូចច្រឡឹង នាយតូចសម្លឹងមើលបាច់ផ្កាបន្តិចហើយក៏ទទួលមកទាំងមិនចង់ ព្រោះគេប្រតិកម្មជាមួយនិងផ្កាកុលាប តែនៅតែព្រមទទួលទាំងទឹកមុខក្រៀមក្រំ នេះហេស? មនុស្សស្រលាញ់គ្នាមិនដឹងសម្បីតែមិនដឹងថាគេចូលចិត្តអីឬមិនចូលចិត្តអី

« អឹុម អរគុណ »

« ថេយ៍អូនរៀបការជាមួយបងទៅ »អេឡិច លុតជង្គង់ហើយក៏យកចិញ្ចៀនពីក្នុងហោលប៉ៅមកហើយក៏បើកឡើងនិងញញឹមយ៉ាងពព្រាយមុននិងពោលពាក្យឡើងទៅកាន់នាយតូចដែលឈរមើលមិននិយាយអ្វីមួយម៉ាត់។ ថេហ្យុងឈរសម្លឹងទៅកាន់ចិញ្ចៀននិងមុខអ្នកជាគូរដណ្ដឹងឆ្លាស់គ្នាហើយក៏តបទៅវិញថា

« អេឡិចអូនថាយើងកុំទាន់គិតរឿងនេះអី »ថេហ្យុងបដិសេធឡើងភ្លាមទាំងមិនចង់គិតច្រើន ព្រោះគេមិនទាន់ចង់រៀបការនៅពេលនេះនោះទេ ហើយគេក៏មិនចង់ឲអេឡិចឈឺចាប់ដែលបើពួកគេរៀបការជាមួយគ្នា ព្រោះថេហ្យុងខ្លួនឯងគេដឹងថាគេមិនបានស្រលាញ់អេឡិចទេ តែគេមិនអាច់ផ្ដាច់ពាក្យបាននោះទេ

« តែពួកយើងភ្ជាប់ពាក្យ5ឆ្នាំហើយណា៎ »

« អូនសុំទោសតែអូនមិនទាន់ចង់រៀបការទេបងយល់ពីអូនផងទៅ »នាយពោលឡើងធម្មតាមិនសម្បីមានអារម្មណ៍ថាឈឺចាប់អ្វីបន្តិច គេមិនដឹងទេថាកាលពីមុន គេនិងអេឡិចស្រលាញ់គ្នាបានយ៉ាងម៉េចដឹងត្រឹមថាពេលនេះគេគ្មានអារម្មណ៍ជាមួយនិងគាត់ទេ គ្រប់ពេលនៅក្បែរគ្នាឬថើបគ្នា គឺធម្មតាទាំងអស់ ចង្វាក់បេះដូងរបស់ខ្លួន គ្មានម្ដងណាដែលញាប់ញ័របន្តិចនោះទេ ពេលបាននៅក្បែរគ្នានោះទេ

See you AgainWhere stories live. Discover now