Eps.4: ពួកនាងហ៊ានលើកដៃទះប្រពន្ធយើង

Começar do início
                                    

          "ពេលណាគេដឹងខ្លួន?"

           "គ្រូពេទ្យប្រាប់ថា ប្រហែលជាស្អែក ទើបគេដឹងខ្លួនវិញ" សុងហូនឆ្លើយតបនិងសំណួររបស់ជុងហ្គុក តាមអ្វីដែលគ្រូពេទ្យបានប្រាប់គេ។

          "ពួកឯងទៅវិញទៅ យប់ណាស់ហើយ កុំឲ្យអ្នកផ្ទះបារម្ភ"

          "ប៉ុន្តែ..."

          "មិនបាច់បារម្ភទេ!! ខ្ញុំចេះមើលថែគេហើយ ហាន ជូនពួកគេត្រឡប់ទៅវិញ" មិនឲ្យជីមីននិយាយប្រកែកទាន់ ជុងហ្គុកក៏កាត់សម្ដីរបស់គេ និយាយបញ្ជារទៅជំនិតរបស់ខ្លួនម្នាក់ទៀត ឲ្យជូនពួកគេត្រឡប់ទៅផ្ទះវិញ។

          "បាទ!! សូមអញ្ជើញអ្នកប្រុស" ឮសម្ដីរបស់ជុងហ្គុកបែបនេះហើយ ជីមីននិងសុងហូនលែងប្រកែកក៏នាំគ្នាចេញទៅតាមបញ្ជាររបស់គេ ទោះចិត្តនៅបារម្ភពីមិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏បានត្រឹមអំពាវនាវសុំឲ្យជុងហ្គុកជួយមើលថែឲ្យបានល្អផងទៅចុះ។ ក្នុងចិត្តជីមីននិងសុងហូនមិនហ៊ានទុកចិត្តថាជុងហ្គុក និងមើលថែមិត្តគេបានល្អនោះទេ មើលតាមសំបកខាងក្រៅក៏ដឹងថាអាប៉ិមុខងាប់នេះ មិនចូលចិត្តមិត្តគេប៉ុន្មានឡើយ បើមិនចឹងក៏មិនទុកមិត្តគេចោលរាប់ឆ្នាំចឹងដែរ។

          "សុំទោសណា!! សុំទោសដែលយើងការពារឯងមិនបានល្អ បណ្ដោយឲ្យឯងត្រូវគេធ្វើបាបបែប​នេះ សុំទោស" ពេលដែលគ្រប់គ្នាចេញទៅដល់ ជុងហ្គុកក៏ប្រលែងក្ដីបារម្ភរបស់ខ្លួនទាំងប៉ុន្មានចេញមកក្រៅទាំងអស់។ បាតដៃគ្រើមក្រាស់តែពោរពេញទៅដោយភាពកក់ក្ដៅកំពុងតែដាក់អង្អែលទៅលើថ្ពាល់របស់ថេយ៉ុងស្រាល ទាំងអារម្មណ៍ខុសចំពោះថេជាខ្លាំង ដែលខ្លួនមិនអាចការពារគេបានល្អ ធ្វើឲ្យគេត្រូវឈឺខ្លួនបែបនេះ។

         គិតមកដល់ត្រឹមនេះ កំហឹងរបស់ជុងហ្គុកក៏កាន់តែកើនឡើងទ្វេរដង។ គេនិងមិនលើកលែងឲ្យអ្នកដែលធ្វើឲ្យប្រពន្ធរបស់គេទៅជាបែបនេះដាច់ ខាត។ មិនថាអ្នកនោះជាអ្នកណានោះទេ គេនិងឲ្យពួកគេមានដង្ហើមបានដកបន្តជីវិតរួមលោកជាមួយនិងគេជាដាច់ខាត។ គេនិងធ្វើឲ្យអ្នកនោះស្គាល់រសជាតិថាកាលដែលហ៊ានប៉ះពាល់ប្រពន្ធរបស់ជុងហ្គុក ចនសាយឡេន៍ វាត្រូវទទួលលទ្ធផលបែបណា។

❤ព្រោះស្រឡាញ់😘Onde histórias criam vida. Descubra agora