Eps.4: ពួកនាងហ៊ានលើកដៃទះប្រពន្ធយើង

275 33 0
                                    

            ភាពស្ងប់ស្ងាត់ត្រូវបានចូលមកគ្របដណ្ដប់ពាសពេញបន្ទប់មួយនាល្វែងមន្ទីរពេទ្យទាំងមូល ជាកន្លែងដែលគ្រូពេទ្យបានរៀបចំឲ្យគេសម្រាកព្យាបាល ដោយសារតែវត្តមានរបស់រាងក្រាស់។ កែវភ្នែករាបស្មើតែបង្កប់ទៅដោយក្ដីបារម្ភដែលមិនបានសម្ដែងចេញមកក្រៅឲ្យអ្នកណាបានដឹង កំពុងតែសម្លឹងមើលថេយ៉ុងតាំងពីក្បាលដល់ចុងមិនដាក់ភ្នែក។ បេះដូងក៏ចាប់មានអារម្មណ៍ឈឺស្កៀបៗ ជាអារម្មណ៍ដែលគេមិនដែលមានពីមុនមកឡើយ ក្រោយឃើញស្នាមជាំឈាមនៅលើមុខរបសថេយ៉ុង និងមានកន្លែងខ្លះទៀតដែលបិទពាសពេញទៅដោយបង់របួសតូចៗជាច្រើនពេញផ្ទៃមុខរបស់គេ។

           "អ្នកណាជាអ្នកធ្វើឲ្យគេទៅជាបែបនេះ?" សំណួរដ៏សែនត្រជាក់ស្រេបត្រូវរបូតចេញពីបបូរមាត់របស់បុរសមុខងាប់ ចោទសួរទៅកាន់ជីមីន និងសុងហូនដែលកំពុងតែឈរមើលថេយ៉ុងនៅទីនោះជាមួយនិងគ្នាដែរ។

           "ពួកខ្ញុំមិនដឹងទេ? ពួកខ្ញុំបាត់គេយូរពេក ក៏មកតាមពេលដែលមកដល់មុខបន្ទប់ទឹកគេក៏ទៅជាបែបនេះទៅហើយ" សុងហូនចេញមកនិយាយរៀបរាប់តាមសំណួររបស់ជុងហ្គុកឲ្យគេបានដឹងទាំងអារម្មណ៍ភ័យតិចៗនិងសម្ដីរបស់គេដូចគ្នា។

            "ខ្ញុំថាគ្មានអ្នកណាក្រៅពីពួកក្មេងស្រីអស់នោះទេ ដែលធ្វើឲ្យថេទៅជាបែបនេះ? ពួកនាងទាំងនោះវាច្រណែនដែលថេយ៉ុងល្អជាងពួកនាង ហ៊ឹកៗ ខ្ញុំពិតជាខុសខ្លាំងណាស់ ខ្ញុំមិនគួរបណ្ដោយថេទៅជាបែបនេះនោះទេ" ស្របនិងសម្ដីជីមីនក៏មានអារម្មណ៍ថាអួលដើមកវាចាមិនចង់ចេញ ទឹកភ្នែកក៏ចាប់ស្រក់ហូរចុះមកនឹកសោកស្ដាយនិងខឹងខ្លួនឯងជាខ្លាំងដែលមិនគួរបណ្ដោយឲ្យថេយ៉ុងទៅជាបែបនេះ។

          "គ្រីស្ដ!!!"​ស្ដាប់ឮសម្ដីរបស់ជីមីនរួចហើយ ជុងហ្គុកក្ដាប់ដៃខ្ញាំដៃកៅអីយ៉ាងណែនជាមួយនិងកំហឹងយ៉ាងខ្លាំង មុននិងបែរមុខទៅរកកូនចៅជំនិតរបស់ខ្លួន បន្លឺសង្កត់ឈ្មោះគេបង្កប់ទៅដោយការបញ្ជារ។

          "បាទ!!!" ដឹងពីបំណងបញ្ជាររបស់ជុងហ្គុករួចហើយ នាយជាជំនិតក៏អោនគំនាបទទួលចេញទៅធ្វើតាមការបញ្ជាររបស់គេ។

❤ព្រោះស្រឡាញ់😘Where stories live. Discover now