Eps.1: ជួបមុខជាលើកដំបូង

762 42 1
                                    

         រាងកាយតូចច្រឡឹង ចង្កេះមួយក្ដាប់របស់ក្មេងប្រុសវ័យប្រហែល១៨ទៅ១៩ឆ្នាំម្នាក់ កំពុងតែបោះជំហាន ជើងរបស់ខ្លួនដើរចុះមកពីផ្ទះដែលមានសភាពធំល្វឹងល្វើយដូចជាវិមានរបស់ក្សត្រយ៉ាងអញ្ចឹងដែរ។ ក្មេងតូចគ្រង ឯកសណ្ឋានយ៉ាងស្រស់ស្អាត ទោះបីវាជាឯកសណ្ឋានសិស្សនិសិត្សតែពេលដែលដាក់ទៅលើខ្លួនរបស់គេ វា ប្រៀបដូចជាឈុតដ៏ស្រស់ស្អាតមកពីឋានណាអញ្ចឹង។

         "អ្នកប្រុស​!!!ឡានត្រៀមរួចរាល់ហើយទាន"បុរសដែលមានវ័យប្រហែល៣០ឆ្នាំជាង ពោលឡើងបន្ទាប់ពីឃើញ រាងតូចដើរចុះមកដល់ខាងក្រោម។ បុរសម្នាក់នេះមានឈ្មោះថា លីស៊ូ ដែលត្រូវជាអ្នកមើលការខុសត្រូវលើ រាងតូចផ្ទាល់ ឬក៏អាចហៅបានថាជាជំនិតរបស់រាងតូចក៏ថាបានដែរ។ លីស៊ូគេទទួលខុសត្រូវលើរាងតូចគ្រប់ យ៉ាងមិនថាការគេង អាហារ សម្លៀកបំពាក់អ្វីនោះទេ គឺគេជាអ្នកមើលថែនិងផ្គត់ផ្គងរាងតូចសព្វទាំងអស់មិនឲ្យ មានខ្វះចន្លោះត្រង់ណាសោះឡើយ។

        "បាទ!!!" តបតែប៉ុណ្នឹងរាងតូចក៏ដើរចេញមកក្រៅឈានជើងចូលទៅក្នុងឡានដោយមានអ្នកចាំបើកទ្វារឲ្យគេរួចជាស្រាច់។ រថយន្តក៏ចាប់ផ្ដើមចេញដំណើរឆ្ពោះទៅកាន់សកលវិទ្យាល័យដ៏ល្បីមួយនៅទីក្រុងដែលប្រមូលផ្ដុំទៅ ដោយកូនៗរបស់អ្នកមានមុខមាត់នៅក្នុងសង្គមទៅរៀននៅទីនេះនោះ។

       ង៉ឺត!!!សម្លេងចាប់ហ្វ្រាំងឡានបានបន្លឺឡើងខ្ទរ ពាសពេញបរិវេណនៃសកលវិទ្យាល័យមួយនោះ ទាក់ទាញចំណាប់ អារម្មណ៍របស់សិស្សនិសិត្សទាំងឡាយដែលឋិតនៅក្នុងនោះឲ្យងាកទៅមើលគ្រប់គ្នា។ រាងតូចច្រឡឹងកំពុងតែ ឈានជើងចុះពីលើរថយន្តសេរីទំនើបមួយនោះ ដោយមានអង្គរក្សជាអ្នកបើកទ្វារឲ្យ។

       "អរគុណហើយ!!" រាងតូចញញឹមដាក់អ្នកដែលបើកទ្វារឲ្យខ្លួនជាការគួរសមតាមទម្លាប់ដែលគេតែងតែធ្វើរាល់ថ្ងៃ។ បន្ទាប់មករាងតូចក៏ចាប់ផ្ដើមបន្តដំណើររបស់ខ្លួនដើរទៅសម្ដៅទៅកាន់អគារសិក្សារបស់ខ្លួន ដោយមិនបានខ្វល់ពី កែវភ្នែកដែលកំពុងតែតាមសម្លឹងមើលមកគេនោះទេ។

      វាជារឿងធម្មតាទៅហើយសម្រាប់គេ ឲ្យតែឈានជើងចូល មកដល់ទីធ្លាសកលវិទ្យាតែងតែទទួលបាន នូវក្រសែរភ្នែករាប់រយគូសម្លឹងមើលមកគេ។ អ្នកខ្លះក៏គ្រាន់តែមើលគេតាមធម្មតា អ្នកខ្លះក៏មើលគេដោយសេចក្ដី ច្រណែនដែលឃើញរាងតូចល្អជាងខ្លួន ឯអ្នកខ្លះទៀតក៏មើលមកគេក្នុងន័យស្នេហាចង់ចែចង់គេ។ តែទោះជា ពួកគេមានគំនិតចង់បានរាងតូចមកជាគូស្នេហាប៉ុណ្នាក៏ដោយក៏វាមិនអាចទៅរួចដែរ។ ដឹងថាព្រោះអ្វីអត់???

❤ព្រោះស្រឡាញ់😘Where stories live. Discover now