ភាគទី :7 ភ្លើងប្រច័ណ្ឌ!!

Start from the beginning
                                    

ឆឹស...អាខ្មោចទឹកអាយុបងឯងឡើងឯងហៅថាពូបានតែបែរជាចង់ឲ្យឯងហៅស្មើ >>ក៏ដូចពេលនេះចឹងរាងតូចកំពុងតែដើរបណ្ដើររអ៊ូជេរាងក្រាស់បណ្ដើរដូចគ្នា

រវល់តែរអ៊ូមិនបានមើលផ្លូវពេលនេះគេក៏ដើរមកដល់កន្លែងស្ងាត់មួយដែរមើលទៅដូចជាគ្មានផ្ទះអ្នកភូមិទេមានតែផ្លូវស្ងប់ស្ងាត់!!រាងតូចមានអារម្មណ៏ថាស្រៀវៗចឹងខ្នងព្រោះគេមិនដែរដើរបានឆ្ងាយចឹងទេព្រោះរាល់ដងដើរតែជិតៗផ្ទះ !!

អ្ហាយ...>>រាងតូចក៏ចេះតែដើរទៅមុខជារើយៗក្រែងមានផ្ទះអ្នកភូមិអាចឲ្យពួកគេជូនខ្លួនទៅផ្ទះវិញបាន តែចង្រៃអីក៏មានដៃមួយគូរមកចាប់ដៃរបស់គេធ្វើឲ្យគេស្រែកចាចមុននឹងប្រឹងដកដៃចេញមកវិញ ។

លែង..លែងយើង..អាចង្រៃ >>ជីមីនខំប្រឹងរើចេញពីកម្លាំងដៃរបស់បុរសម្នាក់ដែរពាក់ស្រោមមុចនៅសល់តែភ្នែក តែសួរថាគេអាចឈ្នះកម្លាំងបុរសម្នាក់នោះទេ?ចម្លើយគឺ ទេ! ព្រោះបុរសម្នាក់នោះមាឌធំជាងគេ10ដង។

ហៃយ៎ា..!!ស្រែកធ្វើអីអូនសម្លាញ់មកសប្បាយជាមួយបងទៅ >>បុរសម្នាក់នោះក៏ដោះស្រោមមុខចេញធ្វើឲ្យរាងតូចឃើញមុខគេចំៗតែម្ដង

គ្រាន់តែឃើញមុខគេហើយជីមីនក៏ចាប់ផ្ដើមក្ដៅមុខភាយៗ បានបន្តិចក៏មានបុរស3-4នាក់ទៀតចេញមកពីគុម្ពព្រៃមួយមិនប្រាប់ក៏ដឹងថាគេគ្នារបស់អាមុខជុចនេះដែរ!

Lee hehyung (លី ហ៊ីហ្យុង ) >>ជីមីនឧទានឈ្មោះបុរសម្នាក់នោះទាំងសម្លេងមាំ គេសែនស្អប់អើយសែនស្អប់អាមុខងាប់នឹង ដឹងទេថាហេតុអីបានជាស្អប់?? ក៏ព្រោះតែហុីហ្យុងតែងតែតាមញ៉ែជីមីនរហូតទាំងដែរដឹងថាជីមីនស្អប់ខ្លួន

គេតែងតែដើរប្រាប់អ្នកភូមិថាជីមីនជាសង្សាររបស់គេពេលខ្លះអ្នកណាមកញ៉ែញ៉ង់ជីមីនបន្តិចនឹងគឺគេនេះហើយតែងតែទៅរករឿងពួកនោះវៃគ្នាដេកពេទ្យផ្អើល ដល់ថ្នាក់ពេទ្យធុញមុខ ហុីហ្យុងរូបរាងក៏សង្ហារម្យ៉ាងដែរថែមទាំងជាកូនអ្នកមានទៀតតែមិនដល់ជីមីន គេស្រលាញ់ជីមីនតែរឿងស្រីគេលេងមិនចេះឆ្អែត!

យ៉ាងមិច អូនសម្លាញ់ >> Hehyung តបទៅរាងតូចវិញទាំងផ្គើនឯដៃក៏ចាប់ផ្ដើមលូកទៅកន្សោបចង្កេះតូចតែរាងតូចដឹងខ្លួនមុនក៏ថយក្រោយពីគេតែថយទៅក៏ប៉ះនឹងគ្នីគ្នាគេម្នាក់ទៀត ។

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now