ភាគទី30 : ទំនាក់ទំនងមិនច្បាស់លាស់ អោយវាចប់ចុះ

Start from the beginning
                                    

ថេហ្យុង ក្រោយចេញពីខន់ដូរក៏ត្រលប់មកផ្ទះវិញទាំងតានតឹង គេនឹកគិតដល់រឿងមុននេះ គេដូចជា និយាយពាក្យថាបែកលឿនពេកហើយ ចុះបើនាយ មិនមកលួងគេ ចុះបើនាយគិតថានាយមិនល្អមិនចង់ អោយខ្លួនមកពីបាកសុខចិត្តនៅរាងខ្លួន អញ្ចឹងគេមិន ត្រូវខូចចិត្តខាតបង់មនុស្សដែលខ្លួនស្រលាញ់ទៅហើយទេឬ?
" គិតយ៉ាងម៉េច ជីមីន? យើងទៅរកគាត់វិញ "
" ហៃយ៉ា...ឯងគិតមួយៗកុំអន្ទះសារពេក ពេលនេះជា ពេលពិសោធន៍គាត់ថាគាត់ស្រលាញ់ឯងឬអត់? ច្បាស់លាស់និងឯងឬអត់? យ៉ាងណាចង់ដឹងចិត្តគាត់ បន្តមានតែចាំសួរបង យ៉ុន បន្តទៀតឯងនៅអោយ ស្ងៀមសិន "
" តែថា...យើងខលទៅ ដុងវ៉ុន សិន " ថេហ្យុង ទាញ ទូរសព្ទខលទៅ ដុងវ៉ុន អោយទៅមើល ជុងហ្គុក នៅខន់ដូរថានាយយ៉ាងម៉េចទៅហើយ? ដុងវ៉ុន ក៏បានទៅមើល ជុងហ្គុក និងលួចរាយការណ៍មក ប្រាប់ ថេហ្យុង ថានាយក្តៅខ្លួនហើយកំពុងតែងគេងលក់ ។
" គាត់មិនស្រួលខ្លួនទេដឹង ជីមីន? "
" ព្រោះគាត់ផឹកដល់សន្លប់មិនអញ្ចឹង? ថ្ងៃបន្តិចលែងអីហើយ ចុះឯងចង់ធ្វើយ៉ាងម៉េចបន្តទៀត? "
" មិនដឹងដែរ យើងបារម្ភពីគាត់គិតស្អីមិនចេញទេ "
" ឯងពិតជាឡប់ណាស់ នៅម្នាក់ឯងចុះយើងទៅរក អីញាំសិនហើយ ឃ្លានណាស់ " ជីមីន ដើរចេញពីបន្ទប់មកចង្គ្រានបាយរកអីញាំបន្តិចសិន នេះវាថ្ងៃត្រង់ទៅហើយ ។

      ថ្ងៃរសៀលឯណោះ ជុងហ្គុក បានភ្ញាក់ពីដំណេក នាយអង្គុយញីក្បាលឡើងតិចៗសញ្ចឹងគិតដល់រឿង កាលពីព្រឹកមិញ ។
" ហ៊ើយ...តើឯងកើតឆ្គួតស្តីខ្លះទៅ ព្រឹកមិញ...ព្រះ អើយៗៗ " ជុងហ្គុក ស្ទុះងើបទៅបន្ទប់ទឹករៀបចំខ្លួន ដើម្បីទៅរក ថេហ្យុង និយាយគ្នាសិន មិនកើតទេ ព្រឹកមិញមិនមែននាយទេ ជាព្រាយស្រានិយាយ មិនមែននាយទេ ។
      រៀបចំខ្លួនរួចរាល់ចុះមកដល់កន្លែងចតឡាន ស្រាប់តែឡានរបស់ ថេហ្យុង មកដល់ចតក្បែរឡាន របស់នាយ ភ្លាមៗ ជុងហ្គុក ក៏ភាំងដែរ ។
" ថេហ៍... " ជុងហ្គុក បន្លឺឡើងពេលនាយតូចចុះមក សម្តៅមករកនាយ ។
" ថេហ៍អូន... "
" នេះខ្ញុំសងលោកវិញ " ថេហ្យុង ហ៊ុចសោរឡាន អោយទៅនាយតែ ជុងហ្គុក ធ្វើមុខឆ្ងល់មិនទទួល សោរឡាននោះវិញទេ ។
" និយាយគ្នាសិន "
" គ្មានអ្វីនិយាយ ពួកយើងចប់គ្នាគឺកាលពីព្រឹកមិញ លោកចាំមិនបានទេឬ? "
" ឬអូនចាប់ចិត្តនិងអ្នកផ្សេងទើបរហ័សបែកគ្នាទាំងមិនស្តាយស្រណោះបែបនេះ? "
" លោកក៏ដឹងខ្ញុំមានជម្រើសច្រើន កន្លែងណាមិនអោយតម្លៃខ្ញុំ ខ្ញុំចាកចេញមិនស្តាយនោះទេ "
" បងមិនផ្តល់តម្លៃអោយអូន? ចុះកន្លងមក? "
" កន្លងមកបង- ទេ...លោក! លោកមិនហ៊ានតែពេល ខ្ញុំមិននៅលោកឆ្លៀតឱកាសនេះហើយដែលហៅថា មិនផ្តល់តម្លៃអោយខ្ញុំ នេះបើលោកមិនយកខ្ញុំបោះ ចោលហើយ " ថេហ្យុង ក្រវែងសោរឡានចោលរួចបែរមុខដើរចេញ ក្នុងចិត្តបន់អោយនាយរត់មកអោបពីក្រោយហើយនិយាយថា «ថេហ៍ បងសុំទោស កុំបែកគ្នាអី» ប៉ុន្តែ ដើរចេញឡើងផុត ទៅហើយ ថេហ្យុង លួចមើលឃើញនាយបន្ត ។ ជុងហ្គុក នៅឈរថ្មឹងមួយសន្ទុះទើបដើរទៅរើស សោរឡានហើយនិយាយឡើង ។
" ទំនាក់ទំនងមិនច្បាស់លាស់មួយនោះអោយវាបញ្ចប់ត្រឹមហ្នឹងទៅចុះ " ជុងហ្គុក បែរមកឡើងឡាននាយបើកចេញទៅយ៉ាងលឿនជាមួយ ទឹកមុខក្រញ៉ូវម៉ួម៉ៅជាប់ ។
" ហ៊ើយ...ទៅណា? ទៅរកស្រីទេដឹង? " ថេហ្យុង កើតមិនស្រណុកក្នុងចិត្តចង់ទៅតាមតែក៏កាត់ចិត្ត ទៅផ្ទះវិញដោយជិះតាក់សុី ហើយរឿងដែលគេត្រូវ ធ្វើបន្តនោះគឺ Unfollow IG របស់ ជុងហ្គុក និងដាក់ រូបភាពរបស់ពួកគេថតជាមួយគ្នាជា Private គេមិន លុបវានោះទេ ធ្វើបែបនេះដើម្បីអោយគ្រប់គ្នាបានដឹងលឺជាមួយ ។ គ្រប់យ៉ាងគេនុងប្រគល់ទៅនាយវិញលើកលែងតែជញ្ចៀនគេមិនអោយនាយវិញ នោះឡើយ ។

      ខ្វាន់ដុង បាត់ដំណឹងភ្លាមៗមិនអោយ សារ៉ា ទាក់ ទងបានឡើយ នាយតូចបានឡើងទៅជប៉ុន វិញបាត់ ទៅហើយព្រោះតែត្រូវទៅមើលថែលោកតាបន្ត ណាមួយគេឡើងទៅប្រលងនៅទីនោះផង ។ ចំណែកឯរូបភាពនិងវីដេអូរនិងត្រូវផ្សព្វផ្សាយ ក្រោយពេលចេញពត៌មានពីការបែកបាក់គ្នារបស់ ជុងហ្គុក និង ថេហ្យុង ដែលបញ្ជាក់ថានាយអស់ប្រយោជន៍សម្រាប់គេហើយ ។ អ្វីគ្រប់យ៉ាងនៅក្នុង ដៃរបស់ ខ្វាន់ដុង អ្នកណាក៏ដោយចង់បាន ជុងហ្គុក នោះត្រូវបានទៅវិញជាមួយការបង់ខាតកេរ្ត៍ឈ្មោះ តែប៉ុណ្ណោះ កុំគិតថា លីខ្វាន់ដុង ញ៉មជាមួយអ្នកណា ព្រោះគេតាំងចិត្តរួចហើយ បើគេមិនបាន ជុងហ្គុក ជាតិនេះអ្នកណាក៏គ្មានសិទ្ធបាន ជុងហ្គុក ដូចគ្នា ។ ពេលនេះសត្រូវធំបំផុតត្រូវបានកំចាត់ចោលហើយ សល់ប៉ុន្មានទៀតគេអាចចាត់ការបាន ។

To be continue...

បំបាក់ស្នេហ៍ព្រាននារី (ចប់)Where stories live. Discover now