ពេលរសៀលឈានមកដល់ ក្រោយថេហ្យុងភ្ញាក់និងជួយសម្រួលគេខ្លះៗហើយ ជុងហ្គុកក៏បានរៀបចំខ្លួនទៅរកលោកប៉ានៅក្រុមហ៊ុន មុននឹងមក នាយក៏បានប្រាប់រាងតូចដូចគ្នា ។ មកដល់ក្រុមហ៊ុន នាយក៏សម្ដៅទៅបន្ទប់លោកប៉ាតែម្ដង ព្រោះមិនចង់ឲ្យលោកចាំយូរ ។
/*ក្រាក/
សម្លេងបើកទ្វារលាន់ឡើង ក្រោយជុងហ្គុករុញទ្វារចូលមក ។
"មកដល់ហើយហ្ហេសកូន?"
"បាទប៉ា"
"ហ៊ឹម!...អញ្ចឹងឆាប់ទៅ កុំឲ្យគេខាំយូរ"
"បាទ"ជុងហ្គុកតបរួចក៏ដើរទៅតាមក្រោយលោកប៉ា ទោះនាយមិនដឹង ថាលោកប៉ានាំនាយទៅជួបនរណា នាយក៏ត្រូវតែទៅដោយមិនអាចប្រកែកបានដដែល ព្រោះមិនចូលចិត្តសួរនាំតាប៉ែច្រើន គ្រាន់តែទៅជួបគេតើ លោកប៉ាមានឲ្យនាយទៅសម្លាប់មនុស្សឯណា?
@ហាងអាហារ
លោកចននិងជុងហ្គុកបានមកដល់ហាងអាហារលំដាប់ហាយសូមួយកន្លែងក្នុងទីក្រុង ។ បុគ្គលិកទទួលទាំងអស់ក្នុងហាងស្វាគមន៍ពួកគេដោយស្នាមញញឹម ខណៈនោះលោកចនក៏បានប្រាប់ទៅបុគ្គលិក ពីតុដែលត្រូវបានកក់ដោយអ្នកម្ខាងទៀត ពេលប្រាប់រួច បុគ្គលិកស្រីម្នាក់ ក៏បាននាំពួកគាត់ទៅជាន់ខាងលើនៃហាងអាហារ ព្រោះនៅខាងលើ មានបន្ទប់ញ៉ាំបាយជាលក្ខណៈផ្ទាល់ខ្លួន មិនមានភាពអ៊ូអរ មានសម្លេងរំខានពីសំណាក់ភ្ញៀវដែលមកញាំដូចនៅខាងក្រោមឡើយ ។
"បន្ទប់នេះចាស៎"បុគ្គលិកស្រីស្រដីឡើង ដោយការឱនលំទោន លោកចនញញឹមតបបន្ដិច ក៏បើកទ្វារចូលទៅខាងក្នុង ដោយមានជុងហ្គុកចូលតាមក្រោយ ។
"សុំទោសដែលឲ្យរង់ចាំយូរ"លោកចននិយាយរួច អ្នកម្ខាងទៀតក៏ងាកមុខមក ធ្វើឲ្យជុងហ្គុកមានការភ្ញាក់ផ្អើលមិនតិចដែរ ។
"ជាអ្នកមីងទេហ្ហេស?"
"មែនហើយ!...គឺមីង"អ្នកស្រីគីមតបទៅកាន់ជុងហ្គុកជាមួយស្នាមញញឹមមិនរលុប សម្រាប់គាត់គឺមើលទៅធម្មតា ប៉ុន្តែជុងហ្គុកមិនបានធម្មតាជាមួយទេ នាយកំពុងឆ្ងល់ថាហេតុអីត្រូវមកជួបគ្នាស្ងាត់ៗបែបហ្នឹង? បើចង់ជួបនាយ ចាំនាយទៅដល់ផ្ទះរបស់គាត់ក៏បាន មិនមែនមិនស្គាល់គ្នាឯណា ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)