ភាគ១៨ : វាខ្ពស់ខ្លាំងណាស់

2.6K 173 0
                                        

"បើអ៊ីចឹង! ពួកខ្ញុំទៅសិនហើយណាលោកប៉ា" ពេលអង្គុយជ្រេញឫកនាយកំលោះអស់ចិត្ត ថេហ្យុងក៏ក្រោកឈរមុន រួចជុងហ្គុកក៏ងើបរត់មកតោងដៃរាងតូចជាប់ សើចស្ញេញឡើងចង់លឹបភ្នែកអស់ ។

"ដើរលេងឲ្យសប្បាយណា"លោកចនងក់ក្បាលតបជាមួយស្នាមញញឹម ហើយក៏តាមមើលកូនៗដើរចេញទៅខាងក្រៅ រហូតដល់ពួកគេដើរចេញផុត ទើបគាត់ដើរទៅរកបន្ទប់សម្រាកតាមក្រោយ ។

@សួនកំសាន្ត

ទីបំផុត ឡានរបស់ស៊ូប៊ីន ដែលជាកូនចៅរបស់ណាមជុន ក៏បានមកចតនៅសួនកំសាន្តមួយកន្លែង កំឡុងពេលនេះ គឺជាពេលល្ងាច មានមនុស្សមកលេងអ៊ូអរច្រើនគឺជារឿងធម្មតាហើយ ។ ថេហ្យុងនិងជុងហ្គុកកំពុងអង្គុយនៅក្នុងឡាន រង់ចាំឲ្យស៊ូប៊ីនចតឡានរួចសិន ទើបអាចចុះបាន ។

ពេលឃើញមានមនុស្សច្រើន មានសម្លេងអ៊ូអរ លាយឡំសម្លេងសើចផងនិយាយផង បូករួមនឹងភ្លើងពណ៌គ្រប់ពណ៌ កំពុងបំភ្លឺគ្រប់កន្លែងក្នុងសួនកំសាន្ត ធ្វើឲ្យអ្នកក្នុងឡាន កាន់តែជ្រួលជ្រើម ចង់ចេញទៅខាងក្រៅឆាប់ ចង់ទៅលេងរបស់ដែលកំពុងវិលចុះឡើងៗ មានភ្លើងដេញគ្រប់ពណ៌ ទាំងមាត់សើចស្ញេញមិនឈប់ ។

"តោះ ចុះបានហើយ"ថេហ្យុងងាកទៅប្រាប់ទៅនាយកំលោះ មុននឹងបើកទ្វារចុះទៅមុន ជុងហ្គុកក៏ប្រញាប់ចុះទៅតាមដែរ ព្រោះខ្លាចថេហ្យុងទៅមុនចោល ។

"ថេថេមើលអានោះចុះ វាវិលស្អាតខ្លាំងណាស់ តើយើងអាចជិះវាបានទេថេថេ?"ជុងហ្គុកដើរជើងខ្លីៗ ខណៈមាត់និយាយឡើងប៉ប៉ោច ដៃលើកចង្អុលទៅកន្រ្តកវិលដែលមានភ្លើងគ្រប់ពណ៌កំពុងវិលចុះឡើងៗទៅតាមរង្វិលជុំរបស់វា ។

"បងចង់ជិះវាមែនទេ? វាខ្ពស់ខ្លាំងណាស់ តើបងមិនខ្លាចទេហ្ហេស?"គ្រាន់តែឃើញកន្រ្តកហើយ អ្នកដែលត្រូវសួរ ក៏សម្លឹងមើលទាំងលេបទឹកមាត់ក្អឹកៗ ទឹកមុខបញ្ជាក់ឲ្យឃើញថាគេកំពុងភ័យបុកពោះជំនួស គេជាមនុស្សដែលខ្លាចខ្ពស់ណាស់ ជាពិសេសអាជិះកន្រ្តកវិលអីបែបនេះ គេរិតតែមិនហ៊ានលេងជាមួយថែមទៀត ។

"អត់ទេ! គឺហ្គុកហ្គីចង់ជិះវា...ណាថេថេ!..."ជុងហ្គុកចាប់ដៃថេហ្យុងយោលចុះយោលឡើងដោយទឹកមុខកំសត់ អង្វរកព្រោះចង់ឲ្យរាងតូចនាំខ្លួនទៅជិះវា ទាំងដែលថេហ្យុងកំពុងធ្វើមុខអេះអុញ ព្រោះស្ទាក់ស្ទើចិត្តមិនចង់ជិះ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Where stories live. Discover now