« ប៉ា...​ វា​ជា​ការ​ពិត​ហ្អេ៎​ដែល​ប៉ា​ចង់​អោយ​ខ្ញុំ​រៀប​ការ​នោះ?? ម៉ាក់..! ម៉ាក់​ក៏​ដឹង​រឿង​នេះ​ដែរ​មែន​ទេ?? » អ្នក​កម្លោះ​នៅ​តែ​មិន​ស្រណុក​ សំណួរ​ជា​ច្រេីន​កំពុង​តែ​កេីត​មាន​នៅ​ក្នុង​ចិត្ត​ បេី​ប៉ា​ម៉ាក់​នាយ​នៅ​តែ​មិន​ប្រាប់​មិន​បក​ស្រាយ​នាយច្បាស់​ជា​អាច​គាំង​ស្លាប់​មិន​ខាន​ឡេីយ​។

« អឹម​ វា​ជា​ការ​ពិត​ដែល​ប៉ា​ចង់​អោយ​ឯង​រៀប​ការ​ ជាមួយ​កូន​ប្រុស​ពៅ​របស់​ក្រុមហ៊ុន​ Kim-Design » លោក​ប៉ា​របស់​អ្នក​កម្លោះ​ក៏តប​ទៅ​វិញ​ទាំង​សម្លេង​ត្រជាក់​រៀប​ស្មេី​ ទឹក​មុខ​មុឺងម៉ាត់​ប្រកដប្រជា​មិន​លេង​សេីច​ ឯ​អ្នក​ស្តាប់​ហេីយ​ហាក់​និយាយ​អ្វី​មិន​ចេញ​ទៀត​ឡេីយ​បាន​ត្រឹម​ចំហរមាត់​ថ្លុង​ នេះ​នាយ​រឹត​តែ​មិន​យល់​ទៀត​ហេីយ​ ។

« ក-កូន កូន​ប្រុស​...??​ ប៉ា..ម៉ាក់..?? » Jungkook ងាក​ទៅ​វិញ​ទៅ​មក​មេីល​មុខ​អ្នក​ទាំង​ពីរ​ ចម្ងល់​កេីត​មាន​កាន់​តែ​ច្រេីន​ហេីយ​នេះ​ ឯ​អ្នក​ស្រី​ Sun-eil ក៏​ញញឹម​ខ្ចឹប​ម្នាក់​ឯង​កាល​ដែល​បាន​ឃេីញ​ទឹក​មុខ​កូន​បែបនេះ​ព្រោះ​ថា​វា​គួរ​អោយ​អស់​សំណើច​ ។

« Kim Taehyung កូន​ស្គាល់​ទេ?? » លោក​ប៉ាចោទ​ជា​សំណួរ​បែបនេះ​ឡេីង​ Jungkook ក៏​ក្រវីក្បាល​ មិន​ចម្លែក​ទេ​ដែល​នាយ​មិន​ស្គាល់​ព្រោះ​ Taehyung មិន​ដែល​ចេញ​ឈ្មោះ​នៅ​តាម​បណ្តាញ​ social media​ នោះ​ទេ​ ហេីយ​ណាមួយ​គេ​ចេញ​ទៅ​នៅ​ប្រទេស​ក្រៅ​អស់​រយៈពេល​ 5 ឆ្នាំ​មក​ហេីយ​ទៀត​ ។

« តែប៉ា.. នេះ​ខ្ញុំ​មិន​មែន​ជា​ហ្គេយ៍​ទេ​ណា៎​ ហេតុអី​ក៏​អោយ​ខ្ញុំ​ទៅ​រៀប​ការ​ជាមួយ​ប្រុស​គ្នា​ឯង​ទៅ​វិញ​? » Jungkook ក្រវី​ក្បាល​បែប​មិន​យល់​ទាល់​តែ​សោះ​ហេីយ​!​ តាំង​ពី​កេីត​មក​នាយ​មិន​ដែល​មាន​ចំណាប់​អារម្មណ៍​លេី​មនុស្ស​ប្រុស​ រី​ឯ​បច្ចុប្បន្ន​ក៏​មាន​មិត្តស្រី​ម្នាក់​ទៅ​ហេីយ​ ដល់​តែ​អោយ​ទៅ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​..? ព្រះ​អឺយ​ នាយ​កាន់​តែគិត​កាន់​តែ​ឈឺ​ក្បាល​ហេីយ!!

« អាវ៎..?? អញ្ជឹង​បាន​ន័យ​ថា​ការ​គិត​របស់​ម៉ាក់​ខុស​ហេីយ?? ប-បង.. កូន​យេីង​មិន​មែន​ជា​ហ្គេយ៍​តាម​ដែល​អូន​គិត​នោះ​ទេ..? » អ្នក​ស្រី​ងាក​ទៅ​មេីល​ស្វាមី​ឆ្វាច់ឧទាន​ឡេីង​បែប​ហួស​ចិត្ត​នឹង​ខ្លួន​ឯង​ព្រម​ទាំង​អង្រួន​ដៃ​របស់​គាត់​ទៅ​វិញ​ទៅ​មក​ ទាល់​តែ​លោក​ JangYeon លេីក​ដៃ​ជា​សញ្ញា​អោយ​ឈប់​ទេីប​អ្នក​ស្រី​ឈប់​ហេីយ​ងាក​ទៅ​មេីល​មុខ​កូន​ប្រុស​ទាំង​ពេប​មាត់​តិចៗ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now