Ep8: ភារកិច្ចបន្លំខ្លួនលើកដំបូង

1.7K 192 3
                                        

មិនយូរប៉ុន្មាន ពេលវេលានៃការរៀបការក្លែងក្លាយបានមកដល់ ហេីយមកដល់ពេលនេះហេីយម៉ាក់របស់Jiminមិនទាន់ដឹងខ្លួនទៀត😞

< ដល់ពេលចេញទៅបំពេញភារកិច្ចហេីយ>sugaនិយាយទៅកាន់Jiminដែលនៅសម្លឹងមុខម្តាយដោយនៅស្រណោះអាល័យ

< ខ្ញុំដឹងហើយ តែបានអ្នកណានៅមេីលម៉ាក់ខ្ញុំទៅ ខ្ញុំបារម្ភពីគាត់ណាស់😢>Jiminនិយាយទាំងចង់យំ

< មានគ្រូពេទ្យនៅមេីលហេីយ ឯងមិនបាច់បារម្ភពេកទេ តែ5ខែតេីមិនមែន5ឆ្ទាំទេ>suga

< លោកមិនយល់ទេ>Jimin

< អឺ..អឺ..ចាំយេីងឧស្សាហ៍នាំឯងមកមេីលគាត់Okទេ>suga ដោយឃើញJiminរកយំក៏ដាក់សំណេីរឱ្យគេ

< ពិតមែនហ៎េស>Jiminញញឹមឡេីងវិញ

< យេីងមិនកុហកឯងទេ>sugaក៏ញញឹមតិចៗ

< អរគុណលោកខ្លាំងណាស់>Jiminភ្លេចខ្លួនក៏ហក់ទៅអោបsugaមួយទំហឹង

< បានហេីយ...កុំឱបយេីងខ្លាំងពេក>sugaនិយាយបន្លប់ ក្នុងខណៈពេលគិតក្នុងចិត្តថា[គួរឱ្យស្រឡាញ់...អ៎េនេះយេីងគិតអីនឹងឆ្កួតមែន]ក្រវីក្បាលតិចៗ(ម៉េចនឹងបុិ🙄)

< អូ...សុំទោស>Jiminនិយាយដោយភាពខ្មាសអៀន

< មិនអីទេចង់លេីសពីអោបទៀតក៏បានដែរ> suga និយាយញ៉ោះរាងតូចហេីយធ្វេីមុខច្រឡេីម

< មិ....មិនអីទេ...ក្រែងប្រញាប់ទៅជួបម៉ាក់លោកហ៎េសឆាប់ឡេីង>Jiminមុខក្រហមហេីយក៏បង្វែររឿង

< ចឹងក៏ឆាប់ទៅ តែយេីងទៅហាងsalonឱ្យគេតែងខ្លួនឯងជាមនុស្សស្រីសិន បេីទៅទាំងអ៊ីចឹងម៉ាក់យេីងផ្អេីលមិនខានទេ>suga និយាយទាំងសេីចតិចៗ

< ចឹងក៏ឆាប់ទៅៗ>ពួកគេក៏នាំគ្នាបេីកឡានទៅហាងsalon ហើយក៏ទៅហាងសម្លៀកបំពាក់ទិញខោអាវឱ្យរាងតូច(ពេលJiminតែងជាស្រីsugaមេីលឡេីងភ្លឹកហ៎🤭)

⛪ភូមិគ្រឹះMin⛪

Sugaបានបេីកឡានចូលមកក្នុងភូមិគ្រឹះ ពេលចតឡានហេីយៗក៏ប្រាប់Jimin

< ឯងត្រូវចាំថាឯងឈ្មោះLee Luka ហេីយត្រូវឆ្លើយចា៎ស កុំភ្លេចធ្វើខ្លួនឱ្យផ្អែមល្ហែមផង ខ្លាចម៉ាក់យេីងសង្ស័យ>suga

🥀លង់ស្នេហ៍ភរិយាបន្លំខ្លួន💔(Completed)Where stories live. Discover now