"អរុណសួស្តីអ្នកប្រុស"
"អរុណសួស្តីម៉ែដោះ ម៉ែដោះមានអ្វីឲ្យខ្ញុំជួយទេ"
"មិនអីទេអ្នកប្រុស ពួកខ្ញុំអាចធ្វេីបាន"
"មែនហេីយអ្នកប្រុស"
"មិនអីទេ ម៉ោះខ្ញុំជួយ"
ក្រោយពីនិយាយគ្នាចប់ថេហ្យុងក៏ចាប់ផ្តេីមរៀបចំធ្វេីអាហារជាមួយម៉ែដោះនិងម៉ារៀម៉ារ៉ា។
ងាកមកមេីលរាងក្រាស់ឯណេះវិញនាយបានក្រោកតាំងពីរាងតូចចេញទៅម្ល៉េះ ក្រោយមកក៏ទៅសម្អាតខ្លួនហេីយពេលនេះនាយកំពុងដេីរចុះពីលេីកាំជណ្តេីរមក។
"អរុណសួស្ដីជុង មកញាំុបាយមកអូនរៀបចំរួចហេីយ" ថេហ្យុងញញឹមពព្រាយដាក់អ្នកជាស្វាមីក្រោយឃេីញនាយដេីរមក តែអ្នកដែលគេញញឹមដាក់វិញគឺមុខដូចម៉ែចែកទ្រព្យមិនស្មើរអញ្ចឹងក្រញូវយកគ្នាតែម្តងហេីយក៏ដេីរហួសសម្តៅទៅរកឡានភ្លាមដោយមិនបានចូលទៅកាន់តុអាហារនោះឡេីយ។
"Jung បងមិនញាំុបាយទេហេស៎៎" ថេហ្យុងក្រោយឃេីញនាយដេីរចេញបែបនេះក៏ប្រញ៉ាប់ស្រែកហៅម្តងទៀតតែនាយហាក់មិនខ្វល់ក៏ចូលក្នុងឡានត្រង់កន្លែងបេីកធ្វេីមិនដឹង។ នាយបេីកដោយខ្លូនឯងព្រោះម៉ាក់នាយមិនបានឲ្យអ្នកបេីកឡានទៅទេព្រោះចង់ឲ្យនាយចំណាយពេលជាមួយរាងតូចឯហ្យុងវុនវិញគឺជាប់មេីលការងារឲ្យនាយហេីយទេីបមិនបានមក។
"ជុង...."
"ក្រែងញ័រចង់ទៅណាស់ហេស៎៎ មិចមិនឆាប់ឡេីងមក" រាងតូចបម្រុងនឹងសួរនាយទៀតហេីយតែនាយក៏ស្រែកកាត់សម្លុតវិញធ្វេីឲ្យអ្នកស្តាប់នេះក៏ចាប់ផ្តេីមអន់ចិត្តម្តងទៀតទាំងព្រឹកតែម្តង។
"បាទ"និយាយចប់ថេហ្យុងឡេីងឡានហេីយនាយក៏បេីកចេញទៅព្រោះវ៉ាលីខោអាវគឺបានរៀបចំដាក់ក្នុងឡានរួចហេីយ។
សភាពក្នុងឡានពេលនេះគឺស្ងប់ស្ងាត់ទាំងពីបេីកចេញមកម្ល៉េះថេហ្យុងក៏មិនហ៊ាននិយាយស្តីព្រោះខ្លាចជុងហ្គុកនឹងស្តីឲ្យទៀតក៏ដឹងហេីយថាគេស្អប់ខ្លួនប៉ុណ្ណាទេីបសុខចិត្តនៅស្ងៀមវាប្រសេីរជាង។ ការធ្វេីដំណេីរអស់រយៈពេល15នាទីជុងហ្គុកក៏បានឈប់ពីមុខcondo មួយកន្លែងធ្វេីឲ្យថេហ្យុងមានចម្ងល់ជាខ្លាំងបម្រុងនឹងសួរហេីយតែស្រាប់តែមានស្រីម្នាក់កំពុងដេីរមកជិតឡានខ្លួនហេីយក៏គោះកញ្ចក់ឡាន។
"បេីកទ្វារចុះទៅអង្គុយខាងក្រោយទៅ" ជុងហ្គុកហាស្តីឡេីងឲ្យរាងតូចទៅខាងក្រោយហេីយស្រីម្នាក់នោះក៏ចូលមកអង្គុយខាងមុខជាមួយនាយវិញ។
"ចាំបងយូរទេអូនសម្លាញ់ សឺត" ក្រោយពីស្រីម្នាក់នោះឡេីងមកដល់ភ្លាមនាយក៏ប្រេីសម្តីផ្អែមល្ហែមសួរដោយទន់ភ្លន់នៅឆ្លៀតថេីបនាងទៀតផងដោយមិនខ្វល់ពីវត្តមានប្រពន្ធដែលនៅខាងក្រោយសោះ។
"មិនយូរទេបងសម្លាញ់ តែថានេះគឺប្រពន្ធបងហេស៎៎" នាងក្រមុំMori តបទៅវិញទាំងទន់ភ្លន់តែក៏ឆ្លៀតសួរពីរាងតូចដែលនៅខាងក្រោយទាំងដែលដឹងហេីយថាគេជាអ្នកណាតែនៅតែសួរព្រោះនាងមិនដែលបានជួបគេទេ មេីលចុះគេស្រស់ស្អាតខ្លាំងណាស់នាងក៏ចាប់ផ្តេីមមានចិត្តច្រណែនហេីយ ក៏បាននឹកឃេីញនូវគម្រោងធ្វេីបាបរាងតូចជាច្រេីនទៀតផង។
"អឹម..."
"សួស្តីខ្ញុំគឺម៉ូរីជា....អឺ..." នាងប្រឹងសម្តែងខ្លួនជាទេពអប្សរនិយាយសុភាពតែការពិតជាកញ្ចោងលាក់កន្ទុយ។
"សង្សារយេីង" នាងក្រមុំនិយាយរដាក់រដិបទេីបរាងក្រាស់ប្រញ៉ាប់កាត់សម្តីនិយាយពាក្យសង្សារពេញមាត់ទាំងដែលប្រពន្ធខ្លួនកំពុងនៅជាមួយ ឯអ្នកជាប្រពន្ធវិញក៏មិនទាន់ហ៊ានហារស្តីបានតែស្ងាត់មួយកន្លែង។
"គឺខ្ញុំ..."
"មិនបាច់និយាយជាមួយអាខ្ទេីយនោះច្រេីនទេអូនសម្លាញ់" មេីលសម្តីនាយចុះវាពិតជាអាក្រក់ខ្លាំងណាស់នេះជាប្រពន្ធស្របច្បាប់របស់នាយតែនាយបែរជាមេីលងាយគេទៅវិញ!!! ឯថេហ្យុងក៏មិនបាននិយាយស្តីគិតតែនៅស្ងៀមមិនហ៊ាននិយាយខ្លាចនាយនឹងបន្ទោសខ្លួនទៀត តែបេះដូងគេនៅមិនស្ងៀមឡេីយវាកំពុងតែឈឺពឺត កន្ដ្រាក់សឹងតែឲ្យទឹកភ្នែកហូរមកហេីយតែប្រឹងទប់កុំឲ្យទំនប់ទឹកភ្នែកវាស្រក់ចុះមក ឯម៉ូរីស្រីល្អយេីងវិញកំពុងញញឹមបានចិត្តនឹងការមេីលងាយរបស់រាងក្រាស់ទៅកាន់រាងតូច នាងក៏មិននិយាយអ្វីទៀតក៏បែរមុខមកវិញញញឹមដាក់រាងក្រាស់ក្រោយមកនាយក៏បេីកឡានចេញទៅ។
TO BE CONTINUED.......
24/06/21
គេមកវិញហេីយនឹកគេអត់!!!!!
JELLY SWEET ❤🏳🌈
YOU ARE READING
💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)
Romanceការរៀបការដែលកេីតពីការផ្សំផ្គុំរបស់មនុស្សចាស់តាមសន្យា ប៉ុន្តែវាគ្មានការពេញចិត្តរបស់នាយJeon Jungkookបន្តិចសោះឡេីយ តេីចំណងអាពាហ៍ពិពាហ៍រវាងកម្លោះសង្ហារJeon Jungkookនិងកម្លោះតូចKim Taehyungអាចរលូនទៅមុខឬក៏ជួបឧបសគ្គអ្វីខ្លះ??? "ចាំទុកក្នុងខួរឯងទៅKim Taehy...
Episode 13
Start from the beginning
