ភាគទី34

Depuis le début
                                    

«ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត» ហេប្យុលដែរអង្គុយមកមួយថ្ងៃក៏សុំពេលគេទៅរកកន្លែងសម្រាលបន្ទុករបស់មនុស្សស្រី ហើយគេក៏គ្មានអ្វីត្រូវបដិសេឌ ទើបអង្គុយរងចាំធម្មតាឯនាងក៏រហ័សធ្វើអ្វីដែរគួរធ្វើនិងអាលបានចេញមករកគេវិញ។

ឈូ💧

    សម្លេងទឹករ៉ូមីណេនៅកន្លែងលាងដៃក៏បន្លឺឡើង ហេប្យុលក៏ដកក្រេមមួយបំពុងយកមកលាបនៅលើមាត់ថែមបន្តិចព្រោះអម្បិញមិញក៏រាងជ្រះអស់ទៅហើយ កំពុងលាបសុខៗស្រាប់តែ.......

ភ្លឹបបបបបប

    ភ្លើងទាំងខាងក្នុងនិងខាងក្រៅដាច់ងងឹតឈឹងអស់ ធ្វើអោយនាងភ្ញាក់បន្តិចដែរ តែក៏រហ័យយកពិលទូរស័ព្ទមកបញ្ចាំងដើម្បីមើលផ្លូវត្រឡប់ទៅរកតុវិញ ។

«កើតអីនេះ » នាងចាប់ផ្ដើមជ្រួញចញ្ចើមឆ្ងល់ម្ដងទៀតពេលមើលតាមកញ្ចក់ទៅអគារផ្សេងដូចជាមិនដាច់ទេ ហេតុអីទីនេះគ្មានភ្លើង????

«ជុង???» នាងហៅឈ្មោះគេតិចៗ ពេលបញ្ចាំងរកតុមិនឃើញតែពេលដឹងថាខ្លួនជាន់អ្វីនាងក៏រកនិងងើបមុខឡើងទៅហើយ អំពូលភ្លើងស្រាប់តែបើកឡើងមកល្មម។

    គ្រប់យ៉ាងនៅជុំវិញខ្លួននាងងងឹតឈឹងដដែរតែភ្លើងហ្វាស្រាប់តែបញ្ចាំងមកដងខ្លួននាងទៅវិញ នៅកន្លែងដែរនាងឈរជាផ្លូវ តែផ្លូវដែរមានក្រាលពោរពេញដោយស្រទាប់ផ្កាកុលាបក្រហម ។ នៅសងខាងមានចង្កៀងបំភ្លឺ ហើយដឹងច្បាស់ណាស់ថាគេកំពុងនាំគ្នាធ្វើអ្វី។

«ហ៎កក » នាងលើកដៃមកខ្ទប់មាត់ព្រោះភ្ញាក់ផ្អើល កន្លែងដែរធម្មតាមុននេះប្រែមកជាកន្លែងគេសុំនាងរៀបការអញ្ចឹងឫ????

«គាត់កំពុងរងចាំហើយអ្នកនាង» បុគ្គលិកដែរឈរក្បែរក៏មកតឿន ព្រោះឃើញនាងឈរភ្លឹកនៅឡើយ ទើបដាច់ចិត្តបោះជំហ៊ានដើរទៅមុខរកគេ។

«យ៉ាងមិចដែរពេញចិត្តដែរទេ?»ហូស៊ុកញញឹមស្រស់ឈរហុចបាច់ផ្កាទៅអោយនាង មុននិងសួរឡើងគេខំរៀបចំជាពិេសសមិនសមមនុស្សស្រីមិនពេញចិត្តនោះទេ ។

«ស្អាតខ្លាំងណាស់ » ហេប្យុល ញញឹមស្ទើររហែកមាត់ពិតមែនគេសួរបែបនេះអ្នកណាមិនពេញចិត្ត?

   វិនាទីបន្ទាប់ពីនាងឆ្លើយហើយ គេស្រាប់តែលុតជង្គង់នៅនិងមុខនាងហើយដកប្រអប់កាំម្ញៃពណ៌ខ្មៅមួយចេញពីក្នុងហោប៉ៅអាវធំយកមកបើក បង្ហាញអោយឃើញចញ្ចៀនពេជ្យមួយវង្សធំដែរនាងនៅចាំច្បាស់មិនទាន់ភ្លេចនៅឡើយ។

«រៀបការនិងបងបានទេ?» ហូស៊ុកសុំនាងរៀបការជាមួយនិងសព្វនាមថ្មីធ្វើអោយនាងទាំងសប្បាយចិត្ត ទាំងអៀន បុគ្គលិកប្រហែលនៅឈរមើលច្រើនណាស់សម្លេងភ្ញៀវពីទីងងឹតស្រែកមកអោយនាងយល់ព្រមក៏មិនតិច នាងក៏បិទភ្នែកសម្រួលអារម្មណ៍បន្តិចមុននិងឆ្លើយ។

«ចាសស»

To be continue✨🌷

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Où les histoires vivent. Découvrez maintenant