«មិនមែនខ្ញុំបណ្តេញនាងទេ តែខ្ញុំកំពុងតែផ្តល់ឱកាសសំរាប់នាងស្វែងរកការងារដែលល្អជាងនេះ កុំយកសមត្ថភាពរបស់នាងមកកប់ចោលជាមួយនឹងខ្ញុំអី»
«ប្រធានផាក...» សូរីន ទប់ទឹកភ្នែកស្ទើរតែមិនជាប់ពេលស្តាប់សម្តីដ៏ក្រៀមក្រំរបស់ ចៅហ្វាយស្រីរបស់ខ្លួន។
«ខ្ញុំមានការវល់បន្តិចនៅផ្ទះ នាងជួយចាត់ចែងរឿងដែលនៅសល់ផង ទោះខ្ញុំចូលទៅខាងក្នុងក៏គ្មានអ្វីត្រូវធ្វើច្រើនដែរ!»
«ចាស៎! ប្រធានផាក» សូរីន ឱនគំនាប់បន្តិចហើយក៏បើកទ្វារឡានចេញទៅក្រៅ ដើរសំដៅទៅរកហ្វូងបុគ្គលិកទាំងនោះដោយធ្វើការអន្តរាគមន៍ដូចដែល ចៅហ្វាយស្រី បញ្ជា។
នេះជាលើកទីពីរហើយដែលនាងមកអង្គុយក្នុងក្លឹបម្តងទៀត ហើយលើកនេះធ្ងន់ធ្ងរជាងលើកមុនទៅទៀត ព្រោះដបស្រាមិនដឹងជាប៉ុន្មានដបទៅហើយទេដែលនាងបានផឹក។ រាងស្តើង ក្រោកឡើងប្រុងទៅបន្ទប់ទឹកតែមិនទាន់បានងើបផុតពីកៅអីផង ស្រាប់តែមានដៃអ្នកណាម្នាក់សង្កត់ស្មារបស់នាងឲ្យអង្គុយចុះវិញ ហើយសម្លេងគ្រលរគ្រហឹមឡើងក្បែរត្រចៀករបស់នាង។
«ជួបគ្នាទៀតហើយ ស្រីស្អាត!»
«ជៀសចេញ! ខ្ញុំត្រូវការទៅបន្ទប់ទឹក»
«សន្យាសិនមកថានាងនឹងត្រលប់មកវិញបន្ទាប់ពីចេញពីបន្ទប់ទឹករួច!» គេធ្វើមុខឆ្មាគួរឲ្យអាណិតដាក់នាង តែកែវភ្នែករប៉ិលរប៉ូចរបស់គេមិនគួរឲ្យទុកចិត្តសោះឡើយ។
«ឡប់សតិ!» នាងរលាស់ដៃចេញ មុននឹងដើរទៅបន្ទប់ទឹក ដោយភ្លេចយកកាបូបស្ពាយរបស់នាងទៅតាម។ គេសម្លឹងមើលនាងរហូតផុតកន្ទុយភ្នែក ពេលងាកមកវិញក៏ប្រទាក់ភ្នែកនឹងកាបូបដែលចំហរនៅលើតុ មុនដំបូងគេគិតថាមិនគួរចេះដឹងរឿងផ្ទាល់ខ្លួនរបស់នាងទេ តែចុងក្រោយគេក៏មិនអាចទប់អារម្មណ៍បានព្រោះតែអាការៈចង់ដឹងថានាងជាអ្នកណា វាដក់ជាប់ក្នុងខួរក្បាលរបស់គេតាំងពីម្សិលមកម្ល៉េះ ទើបធ្វើឲ្យគេហ៊ានរុករើកាបូបរបស់នាងដោយគ្មានការអនុញ្ញាតមុនបែបនេះ។
«ផាក យូអា! ដឹហ្វើរនីតឆើរ៍» គេមើលនាមប័ណ្ឌនៅក្នុងដៃដែលរកឃើញក្នុងកាបូបលុយតូច ហើយស៊កក្នុងហោប៉ៅខោរបស់គេយ៉ាងលឿន ខ្លាចម្ចាស់របស់វាមកទាន់ មុននឹងដាក់កាបូបលុយក្នុងកាបូបធំរបស់នាងវិញតែពេលដែលរៀបនឹងដាក់ចូលវិញ សឺមីពណ៌លឿងក៏ទាក់ទាញគែឲ្យកាន់ចង់ដឹងថែមទៀត។
«លិខិតលែងលះ?»
«លោកធ្វើស្អីជាមួយកាបូបរបស់ខ្ញុំអ្ហាស៎!»
«គ្មានស្អីទេ! នាងព្រិលភ្នែកទេតើ» គេរហ័សលាក់ឯកសារនោះក្រោយខ្នង នឹងព្យាយាមធ្វើមុខមិនដឹងខ្យល់ទាក់ទាញកំដាប់ដៃអ្វីបែបនោះ។
«ស្អីនៅក្រោយខ្នងរបស់លោក?»
«គ្មា...គ្មានស្អីទេ!!»
«អេ៎..ហេតុអីខ្ញុំត្រូវខ្វល់ជាមួយលោកដែរ?ផឹកស្រារបស់ខ្ញុំបន្តវិញល្អជាង!» ក្លិនស្រាភាយចេញពីបបូរមាត់តូច មិនបាច់ប្រាប់ក៏ដឹងដែរថានាងផឹកច្រើនកម្រិតណា។
«នាងស្រវឹងហើយ!» គេចាប់ទាញកែវស្រាពីដៃរបស់នាងលើកអកទាល់តែអស់ បន្ទាប់មកគេប្រើដៃក្រសោបមុខស្អាតដោយសង្កត់មាត់របស់គេលើបបូរមាត់តូច ដោយបញ្ជូនស្រាតាមប្រអប់មាត់របស់នាង។ យូអា មានអារម្មណ៍ថាចម្លែកដែលនាងគ្មានចិត្តថានឹងរុញឬច្រានគេចេញទាំងដែលនាងនឹងគេមិនដែលស្គាល់គេគ្នាពីមុនមក តែនាងបែរជាចូលចិត្តភាពផ្អែមល្ហែមដែលគេប្រគល់ឲ្យតាមរយៈបបូរមាត់មួយនេះទៅវិញ។
«ខេះៗខេះៗៗ»
«នាងកើតអីហ្នឹង?» នៅសុខៗនាងស្រាប់តែដកមាត់ចេញហើយក្អកមិនឈប់បែបនេះ គេក៏ចាប់ផ្តើមធ្វើអ្វីមិនត្រូវតែក៏ជួយរឹតខ្នងនាងតិចៗដោយមិនភ្លេចយកទឹកមួយកែវហុចទៅឲ្យនាង។
«ខ្ញុំ..ខេះៗៗ»
«ស្អីគេ?» គេលើកចិញ្ចើមឆ្ងល់។
DU LIEST GERADE
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romantikព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា
ភាគទី១៨
Beginne am Anfang
