មន្ទីរពេទ្យ
ក្នុងបន្ទប់ពេទ្យយ៉ាងទំនើប គ្រែដេកតម្លៃរាប់ខ្សែរត្រូវបានមនុស្សស្រីដ៏ស្រស់ស្អាតដេកលង់លក់លើវាយ៉ាងយូរ រហូតមកដល់ពេលនេះគឺ៣០នាទីហើយ នាងនៅតែគេងដដែរ។ ពេទ្យបានពិនិត្យនាងរួចហើយ គឺនាងគ្មានអ្វីកើតឡើងទេ សុខភាពគឺល្អ រឹងមាំ តែនាងមិនដឹងយ៉ាងម៉ិចក៏សន្លប់បែបនេះ ប្រហែលមកពីខ្យល់ចាប់ តែទោះបីជាខ្យល់ចាប់ ឬក៏ចាប់ខ្យល់យ៉ាងណាក៏ដោយ មនុស្សប្រុសដែលនាំនាងមកមិនយល់ គេមិនដែលជួបប្រទះមនុស្សស្រីខ្យល់ចាប់ពីមុនមកទេ គេជាអ្នកមានលុយ មានអំណាចទោះជាខ្យល់ចាប់បន្តិចបន្តួចក៏ត្រូវនាំមកមន្ទីរពេទ្យដែរ ព្រោះគេបារម្ភពីសុវត្ថិភាពមនុស្សស្រីដែលគេស្រឡាញ់។
«ចៅហ្វាយ! ចង់នៅមើលថែអ្នកនាង ហ្វីយ៉ា តឬទាន?» ប៊េន មនុស្សជំនិតរបស់ទ្រង់ក៏សួរ នាយឱនក្បាលមុននឹងសួរផងដែរ។
«យ៉ាងម៉ិច?» ទ្រង់ ជុងហ្គុក ឆ្លើយទាំងមិនបានមើលមុននាយ ប៊េន នោះទេ ទ្រង់គិតតែពីឱបដៃមនុស្សស្រីដែលទ្រង់ស្រឡាញ់តែមួយមុខគត់។
«គឺ...មានកិច្ចប្រជ៉ំនៅម៉ោង១១ទាន!» នេះគឺម៉ោង១០:៤០នាទីថ្ងៃត្រង់ហើយ ក៏កៀកជិតដល់ម៉ោងប្រជ៉ំដែរ ហើយជាកិច្ចប្រជ៉ំសំខាន់ទៀត បើទ្រង់មិនទៅគឺមិនបានទេ ហើយក៏មិនអាចកាត់ចោលបានដែរ។
«អ៉ឺ...អោយពួកគេយាមនាងអោយបានល្អ បន្ទាប់ពីកិច្ចប្រជ៉ំចប់យើងមករកនាង» ទ្រង់ហាក់មិនចង់ចាកចេញពី ហ្វីយ៉ា ទាល់តែសោះ ព្រោះតែនាងសន្លប់គ្រាំងភ្លាមៗ ហាក់ធ្វើអោយចិត្តទ្រង់ខ្វល់ខ្វាយជាខ្លាំង តែទោះជាយ៉ាងណាក៏ដោយត្រូវតែទៅប្រជ៉ំអោយចប់សិន មុននឹងមករកនាងនៅពេលក្រោយ។ ទ្រង់ក៏ចាកចេញទៅដោយផ្តល់ស្នាមថើបលើថ្ងាស់របស់ស្រីក្រម៉ំមួយខ្សឺតមុននឹងទៅផងដែរ។
ដំណើរលឿនធ្លោយខុសពីធម្មតារបស់ជើងស្រឡូនមួយគូរដើរយ៉ាងញាប់ស្អេកហាក់កំពុងប្រញាប់ឡើងទៅជាន់ខាងលើនៃអគារមន្ទីរពេទ្យ។ កញ្ញាសក់ស្អាតទម្លាក់វែងដល់ចង្កេះ ស្លៀកពាក់ជាក្មេងស្រីខ្យូតៗ ខោរឹបរាង អាវវាលក្លៀក ដោយពាក់អាវហោប៊យនៅខាងក្រៅ និងពាក់ស្បែកជើងប៉ាត់តា កំពុងដើរឡើងទៅជាប់លើនៃបន្ទប់មន្ទីរពេទ្យមួយ។
មកដល់ជាន់ខាងលើ ជាជាន់ដែលជាគោលដៅ ក៏ប៉ុន្តែនាងត្រូវខកខ្លួនវិសនឹងអោយមនុស្សមួយក្រុមឃើញទៅហើយ។ ពួកវាយាមកាមដូចជាយាមមនុស្សជាប់គុក មួយជំហានក៏មិនចេញដែរ បើយ៉ាងៗហ្នឹងតើអាចអោយនាងតូចនេះចូលបានយ៉ាងម៉ិច?!
«ហ្ហយ...!!!! នេះធ្វើយ៉ាងម៉ិចទៅនាងហ្សា??» នាងក្រម៉ំសួរខ្លួនឯង មុននឹងយកដៃទះក្បាលខ្លួនឯងតិចៗ ព្រោះតែរកនឹងវិធីមិនចេញនោះទេ ហើយក៏មិនដឹងថាចូលនាំបងស្រីចេញវិញយ៉ាងម៉ិចហ្នឹងបានដែរ។ «...អ៉ើ...ល្អ!!! ទូតៗៗៗៗៗ...!!! ហើយៗ...ឯងពិតជាឆ្លាតណាស់ លីហ្សា! ហ្ហឹស...!!!! ចង់ចាប់បងស្រីយើងហេ៎ ឆ្លងកាត់យើងសិនទៅអាបុត្រាឆ្គួត! ឆឺស!» លីហ្សា ដែលមានគំរោងចង់ជួយបងស្រី ពេលនេះនាងកំពុងប្រើវិធីចុងក្រោយដើម្បីដោះស្រាយ មិនដឹងយកទូរសព្ទចុចអ្វីខ្លះទេ ប៉ុន្តែមានអក្សរដែលផ្ញើរមកដូចជាឆាត។ នាងក៏ដើរចូលទៅដោយមិនស្ទាក់ស្ទើរ មកដល់មុខបន្ទប់ក៏ត្រូវអង្គរក្សវ៉ែតាខ្មៅរបស់ទ្រង់ ជុងហ្គុក រុញចេញឆ្ងាយបន្តិច ព្រោះមិនដឹងថានាងល្អិតនេះមករកស្អីនោះទេ។
«ក៉ំមករំខានអ្នកនាង ហ្វីយ៉ា!» អង្គរក្សវ៉ែតាខ្មៅក៏និយាយ ពេលដែលរុញនាងតូចចេញឆ្ងាយបន្តិច ព្រោះតែនាងបម្រុងនឹងដើរចូលក្នុងបន្ទប់អ្នកជំងឺដោយគ្មានការអនុញ្ញាត។
«ហេ៎...លោកជាសុភាពបុរសឬក៏អត់? មកច្រានមនុស្សស្រីបែបនេះតិចខ្ញុំប្តឹងហា៎!» លីហ្សា ស្រែកដាក់គេក៏ព្រោះអាអង្គរក្សឆ្គួតនេះមឹសៗសម្លឹងតែទៅមុខ តែបែរជាចាប់អារម្មណ៍នឹងនាងដែរ ស្មានតែខ្វាក់ភ្នែកហើយតើ ព្រោះឃើញពាក់តែវែនតាខ្មៅដូចជនពិការ។
«...» អង្គរក្សមិនបានតប នៅតែភ្ជាប់ដោយភាពម៉ឺងម៉ាត់ដដែរ។
«លោក!!! ខ្ញុំមករកបងស្រីខ្ញុំ» លីហ្សា ខំស្រែកប្រាប់គេ ក្រែងថាមិនបានខ្វាក់ តិចលោថ្លក់ ព្រោះតែកាសជាប់ត្រចៀករហូត។
«អ្នកនាង ហ្វីយ៉ា មិនអាចទៅណាបានទេ» អង្គរក្សក៏តប។
«តែបងស្រីខ្ញុំសន្លប់ណា ថាគាត់កើតអ្វីឡើង លោកឯងទាំង២ ទាំង៣ ទាំង៤នាក់ហ្នឹងច្បាស់ជាមិនរួចខ្លួនទេ» ចប់សម្តីស្រីតូចភ្លាម អង្គរក្សទាំង៤ក៏សម្លឹងមុខនាងព្រមគ្នា ព្រោះតែនាងចម្លែក ហេតុអ្វីក៏ដឹងថា ហ្វីយ៉ា សន្លប់ និងមករកដល់មន្ទីរពេទ្យទៀត។ «គឺ...គឺ...គឺបុត្រារបស់ពួកលោក ប្រាប់អោយខ្ញុំមកមើលថែបងស្រី»
«នាងល្អិតហា៎ ក៉ំមកខាតពេលជាមួយពួកយើងអី ហេតុអីក៏ទ្រង់ត្រូវអោយនាងមកនោះ?» អង្គរក្សនិយាយ ដោយសឹងតែសើចផ្ទប់នឹងជញ្ជាំងទៅហើយ បើទ្រង់ស្អប់នាងសឹងស្លាប់ ម៉ិចក៏បញ្ជាអោយនាងមកមើល ហ្វីយ៉ា នោះ។
«ពួកលោកមិនជឿមែនទេ? ចាំមើលណា! នេះ...នេះៗមើលទៅ ទ្រង់ផ្ញើរសារមកខ្ញុំថាមកអោយមើលបងស្រី! យ៉ាងម៉ិចច្បាស់ភ្នែកនៅ?» លីហ្សា លើទូរសព្ទបង្ហាញអោយភ្នែកអង្គរក្សទាំងអស់បានមើល និងឃើញ ក្នុងសារបង្ហាញថា <នាងឆាប់ទៅមើលបងស្រីនាងនៅឯមន្ទីរពេទ្យផង> ។
«អ្អយ!! លែងណា...!!! លែងដៃ...!!!» នាងចង់លេងខុសមនុស្សហើយ ល្បិចកំប៉ិកកំប៉ុកចង់បោកប្រាស់អង្គរក្សឆ្នើមផង ទៅមិនរួចទេ ព្រោះតែវែនតារបស់ពួកគេសុទ្ធតែបំពាក់ដោយគ្រឿងអេឡិចត្រូនិចទំនើបៗ អាចមើលដឹងអ្វីៗសព្វគ្រប់បែបយ៉ាង ហើយក៏ដឹងថានាងល្អិតនេះប្រើសារក្លែងក្លាយមកបញ្ឆោតផងដែរ។
«នេះ!! លែង លីហ្សា ភ្លាមណា!» សំឡេងចេញពីក្នុងបន្ទប់អ្នកជំងឺ មុននឹងម្ចាស់សំឡេងបើកទ្វារចេញមកក្រៅដើម្បីមកជួយប្អូន។
«បងស្រី!!» បន្ទាប់មកដៃមាំរបស់អង្គរក្សក៏លែងស្រីតូចទៅ អោយនាងរត់ទៅឱបបងស្រី មិនអោយបង្អង់យូរទេ ទាំង២នាក់បងប្អូនក៏នាំគ្នារត់ចេញទៅយ៉ាងលឿនឈ្លាតពេលដែលពួកអង្គរក្សប្រលែងដៃ លីហ្សា វិញ។ ពួកនាងរត់ទៅតាមទ្វារក្រោយដូចរន្ទះ ធ្វើអោយអង្គរក្សរបស់ទ្រង់ ជុងហ្គុក ត្រូវប្រញាប់រហ័សជើងរត់ទៅតាមដែរ។
«បងស្រី អោយលឿន» លីហ្សា ដឹកដៃបងស្រីរត់យ៉ាងលឿនទៅតាមទ្វារក្រោយ ដោយមានពួកអង្គរក្សស្កាត់ទាំងមុខទាំងក្រោយ។ ដោយជើងតូចរត់ញាប់ស្អេកចុះពីជណ្តើរតាមទ្វារក្រោយដែលមានឡានចតនៅចាំស្រេច ពួកនាងក៏ឡើងឡានយ៉ាងប្រញាប់ ហើយក៏បើកចេញទៅដូចព្យុះ។
«ចប់ហើយ!! ...០០១តាមឡាន២២xxx» អង្គរក្សក៏កាន់កាសត្រចៀកនិយាយប្រាប់ទៅគោលដៅដែលបានកំណត់ មុននឹងកាន់កាសម្តងទៀតប្រាប់ដល់ម្ចាស់របស់ខ្លួន។
រឿងនេះធ្វើអោយទ្រង់ ជុងហ្គុក ដែលកំពុងធ្វើកិច្ចប្រជ៉ំត្រូវមកក្តៅក្រហាយយ៉ាងខ្លាំង ទ្រង់សឹងតែឆេះដ៉ំទៅហើយពេលនេះ ស្រីតូចម្នាក់សោះធ្វើអោយរត់រួចដែរ។ ទ្រង់ខឹងណាស់ ជាពិសេសអ្នកដែលនាំមនុស្សស្រីដែលទ្រង់ស្រឡាញ់ចាកចេញទៅ នាងច្បាស់ជាមិនរួចខ្លួនទេ ចង់លេងជាមួយអ្នកណាមិនចង់ ចង់មកលេងជាមួយខ្លាកំណាចផង ច្បាស់ជាសល់តែឆ្អឹងទេនាងកំហូច។ ទ្រង់ក៏ចេញឡានយ៉ាងលឿនដើម្បីទៅតាមឡានមួយនោះ ទោះជាត្រូវចោលកិច្ចប្រជ៉ំយ៉ាងណាក្តី ទោះជាត្រូវខាតទន់រាប់សឹបលានក៏ទ្រង់មិនខ្វល់ សំខាន់ត្រូវតែនាំមនុស្សស្រីដែលទ្រង់ស្រឡាញ់ស្មើជីវិតមកវិញអោយទាល់តែបាន។
តាមដងផ្លូវឡានខ្មៅក្រឹបកំពុងធ្វើសន្ទុះដូចជាកាំជ្រួចលឿនស្ទុះស្ទាយយកតែមែនទែនហើយ។
«ចង្រៃយ៍...ហ្ហយ...!!!» អារម្មណ៍ចង់ឆេះទៅហើយ មកអោយក្មេងបោករត់ទៅបាត់ នាងពិតជាក្លាហានពេកហើយ ឡាលីហ្សា ដែលនាំកែវភ្នែករបស់ទ្រង់ ជុងហ្គុក រត់ទៅនោះ។
ចំណែកឯអ្នកម្ខាងទៀតដែលកំពុងតែបើកឡានលឿនដូចព្យុះដែលមាននារី២ដូងកំពុងអង្គុយញ័រតតាត់នៅក្នុងឡាន ក៏ព្រោះតែប្រញាប់អោយទាន់ជើងយន្តហោះដែលត្រូវចាកចេញ វិធីរបស់នាងល្អណាស់ដែលនាំបងស្រីរត់ចេញទៅក្រៅប្រទេស ក៏ប៉ុន្តែវាអាចនឹងដាច់ដង្ហើមភ្លាមៗបើមនុស្សកំណាចខ្លះចាប់បាន យ៉ាងណាឡានខ្មៅក្រឹបនៅពីក្រោយជាង៣ឡានកំពុងដេញតាមពួកនាងដូចរន្ទះ។
«លីហ្សា ធ្វើយ៉ាងម៉ិចទៅ? ពួកគេកំពុងដេញតាមយើងហើយ» ហ្វីយ៉ា ភិតភ័យជាខ្លាំងព្រោះតែមានឡានជាច្រើនដេញតាមពួកនាងពីក្រោយ។
«ក៉ំភ័យអីបងស្រី! ទុកចិត្តលើខ្ញុំចុះ» ថាហើយស្រីតូចក៏តម្លើងកុងទ័រលឿនជាងមុន។
«លីហ្សា ប្រយ័ត្ន!!! មានឡាននៅខាងមុខដែរ» ហ្វីយ៉ា ត្រូវមកបង្អាក់ប្អូនក៏ព្រោះតែឡានខ្មៅគ្នាគេកំពុងស្កាត់មកពីមុខដូចគ្នា។
«អ្ហឺយ...!!!! ធ្វើយ៉ាងម៉ិចទៅ?!»
«អ្អាយ...!!!!!!!!!!!!!!!!!!» ឡានរបស់ពួកនាងក៏ត្រូវបង្វែរចង្កូតបុកទៅដើមឈើមួយពេញមួយទំហឹង បន្ទាប់ពីនោះឡានខ្មៅក្រឹបក៏រ៉ំព័ទ្ធជ៉ំវិញឡានដែលគ្រោះថ្នាក់នេះ ស្លាប់ហើយពិតជាស្លាប់មែនហើយ នាងនាំមនុស្សស្រីដែលគេស្រឡាញ់មកជួបឧបទ្ទវហេតុ។
(សូមរងចាំអានភាគបន្ត)
YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
