"ហ៊ឹម!...ចាំយើងជូនឯងទៅចុះ"
"លោកនិយាយពិតមែនហ្ហេស?"ថេហ្យុងគ្រាន់ឮហើយ គេរំភើបចិត្តស្ទើរស្រក់ទឹកភ្នែកចុះទៅហើយ សំណាងរបស់គេណាស់ដែលបានមកជួបនឹងមនុស្សចិត្តល្អ យល់ព្រមជួយខ្លួនទាំងដែលពួកគេមិនដែលស្គាល់គ្នាពីមុនមកសោះ ។
"មែនហើយ!..."
"ហ្អឹកៗ!...ខ្ញុំអរគុណលោកណាស់ អរគុណខ្លាំងពិតមែន លោកជាមនុស្សសង្ហារហើយចិត្តល្អទៀត"រាងតូចភ្លេចខ្លួនស្រវាចាប់ដៃនាយសង្ហារមកកាន់ជាប់ ធ្វើឲ្យអ្នកម្ខាងទៀត កំពុងជ្រួលច្របល់ចិត្តជាខ្លាំង ។
"ប៉ុន្តែតើឯងឈ្មោះអី? និយាយគ្នាយូរហើយ ខ្ញុំមិនទាន់ស្គាល់ឈ្មោះឯងទេ"បន្ទាប់ពីថេហ្យុងដកដៃចេញវិញ នាយកំលោះក៏ចោទសួរឡើង ទើបថេហ្យុងញញឹមតបវិញយ៉ាងស្រស់ ÷
"ឈ្មោះរបស់ខ្ញុំគឺ គីម ថេហ្យុង ចុះលោកវិញ?"
"វ៉ារ៉ាឆាណែល អាស៊ីដ្រា ជាឈ្មោះរបស់ខ្ញុំ"
"អូហ៍!...ឈ្មោះវែង ថែមទាំងពិរោះទៀត"
/*ទឺត...ទឺត.../
សម្លេងទូរស័ព្ទរបស់វ៉ារ៉ាឆាណែល បានរោទ៍ឡើងកាត់ការសន្ទនាររបស់ពួកគេទាំងពីរ ទើបភ្លាមនោះ នាយកំលោះក៏លូកដៃចូលហោប៉ាវទាញទូរស័ព្ទរបស់ខ្លួនចេញមកមើល ទើបដឹងថាជាលេខរបស់មិត្តនាយ នាយក៏ចុចទទួល ÷
"អាឡូជេហ៍!...មានការអីមែនទេ?"
(ឯងមកជួបយើងបន្ដិចបានទេ? យើងមានរឿងចង់ឲ្យឯងជួយ)
"ពេលនេះយើងនៅក្រៅ ជួបនៅឯណា?"
(កន្លែងប្រចាំ)
"អូខេ!...បន្ដិចទៀតយើងទៅដល់"បន្ទាប់ពីនិយាយទូរស័ព្ទរួច ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្ដាច់ ឆាណែលដាក់ទូរស័ព្ទចូលក្នុងហោប៉ាវខ្លួនវិញ ទើបងាកទៅរកអ្នកអង្គុយទល់មុខ ។
"មានអីហ្ហេស?"ឆាណែលជ្រួញចិញ្ចើមរបៀបងឿងឆ្ងល់ ព្រោះថេហ្យុងអង្គុយមើលមុខគេភ្លឹះៗ ទើបនាយអត់ចម្លែកចិត្តមិនបាន ។
"មុននេះ លោកហៅឈ្មោះអ្នកក្នុងទូរស័ព្ទថាម៉េច?"ថេហ្យុងកំពុងឆ្ងល់ ចិត្តមួយកំពុងបន់សុំឲ្យជាមនុស្សតែម្នាក់ ព្រោះបើជាមនុស្សតែម្នាក់ គេកាន់តែសប្បាយចិត្តទ្វេរឡើងតែម្ដង ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
ភាគ២៧ : ជុងហ្គុក? តើគេជានរណា?
Start from the beginning
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)