🧸បង្ខំការប៉ះមហាមិត្ត💗_3_

Start from the beginning
                                    

“អូម៉ាយកត ជុងគុក ចន!!!ហាប់ណែនណាស់” ថេយ៉ុង អង្គុយលើសាឡុងសុខៗក៏ចំហមាត់ដោយសារ ជុងហ្គុក ចេញមកត្រឹមកន្សែងត្រឹមចង្កេះ អូ!! មិនចង់គិតទេមានទាំង៦កង់ទៀតផងតែមិនបាច់មកមើលក្បាលពោះខ្លួនឯងទេរៀបឲ្យស្មើរ។

“ចំហមាត់ស្អី? បិទមាត់ហើយទៅដេកទៅ”
“មើលតិចមិនបាន មិញឈាមច្រមុះដោយសារយើងតើហី??” ថេយ៉ុង ពេបមាត់រួចយកខ្នើយឱបឃាំងពាក់កណ្តាល ក៏ដាក់ខ្លួនគេងបាត់ទៅ។ ចំណែកឯជុងហ្គុក ក្រោយពីពាក់ខោអាវហើយក៏ដាក់ខ្លួនគេងមួយចំហៀង ប៉ុន្តែក្នុងខ្លួនចេះតែរសាប់រសល់ មិននៅក្នុងខ្លួនទាល់តែសោះ ព្រោះដោយសារភ្នែកនាយចេះតែក្រឡេកឃើញរាងស្រឡូនស្រឡៅរបស់រាងតូច ក៏ខាំមាត់សង្កត់ចឹត្តគេងបាត់ទៅ។

      យប់ដ៏សែនតឹងទ្រូងរបស់នាយក៏បានកន្លងផុតទៅបង្ហាញនូវពន្លឺព្រះអាទិត្យដ៏ចាំងចែងខ្ពស់ស្រឡះមកធ្វើឲ្យអ្នកកំពុងគេងរញ៉េរញ៉ៃពេញពូក មិនដឹងក្បាលមិនដឹងកន្ទុយរបាត់របាយពេញបន្ទប់។

“ស្អី?” ជុងហ្គុកក្រោកពីគេងមករញ៉រញ៉ៃពេកនឹកគិតឆ្ងល់កាលពីយប់មិញមានរឿងអីកើតឡើងឬ?ប្រហែលមកពីថេយ៉ុងគេង
បម្រើសខ្លួនក៏ថាបានព្រោះគេមិនចេះគេងប្លែកកន្លែង។

“ហ៊ើយនេះ!!”នាយបន្លាស់ខ្លួនបន្តិចតែក៏ត្រូវប៉ះនឹងរបស់រឹងៗស្អីជាងជើងឬ?

“អើយ ថេយ៉ុង ថេ ភ្ញាក់មកទៅរៀនដល់ម៉ោងហើយ” ជុងហ្គុក ទាញជើងរបស់រាងតូចមួយចេញពីលើក្បាលនាយ មិនដឹងថាគេអាចមកគេងបញ្ចាស់ខ្លួនដោយរបៀបណាទេគេមិនទេ។

“មិនចង់ក្រោកទេ ងងុយគេងណាស់”សំឡេងងុលៗក្រោមខ្នោយរបស់ជុងហ្គុកនៅតែបន្ត
“យើងចង់គេង ពូករបស់ឯងទន់ស្រួលគេងណាស់ ហ្ហឹម”

“ថេយ៍!!ឲ្យលឿនមកនេះម៉ោងជិត៧ព្រឹកហើយណា ប្រយ័ត្នទៅរៀនមិនទាន់”
“អើយ អើយ ជាងម៉ាក់របស់យើងទៀត ងើបក៏បាន” ថេយ៉ុងងើបដើរជាន់ខ្នើយដែលជ្រុសកាលពីយប់មិញនោះរួចសំដៅទៅបន្ទប់ទឹក។

“យ៉ាប់មែនឯងនេះ” ជុងហ្គុករើសដាក់ខ្នើយទាំងនោះរួចក៏រៀបចំគ្រែឲ្យស្អាតបាតពេលមើលមក នាយចូលចិត្តស្អាតមិនរញ៉េរញ៉ៃ។នាយរៀបចំរួចរាល់ក៏ចូលបន្ទប់ទឹកទាំងដែលថេយ៉ុងមិនទាន់ចេញ។ចូលមកដល់ឃើញថេយ៉ុងចេញពីបន្គន់រួចហើយពេលនេះគេកំពុង់លុបមុខ។

🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]Where stories live. Discover now