"ថេថេ!...."ពេលឃើញថេហ្យុងមិនឆ្លើយយល់ព្រម ជុងហ្គុកក៏ពេបមាត់ដូចចង់រកយំចេញមក ទើបរាងល្អិតឆ្លើយយល់ព្រមទាំងបង្ខំចិត្ត ÷
"បានៗ!...ខ្ញុំនាំបងទៅជិះក៏បានដែរ"ថេហ្យុងស្រដីឡើងទាំងមុខកំពុងស្លេកប៉ែ តែអ្នកដែលពេបមាត់មុននេះ បែរជាប្ដូរមកជារីកស្រស់វិញភ្លាមៗ ពិតជាមិនយល់ដល់ចិត្តមនុស្សខ្លាចខ្ពស់ដូចជាគេសោះ ។
"លោកជិះជាមួយគ្នាទេ?"ថេហ្យុងងាកទៅសួរស៊ូប៊ីន ទើបអ្នកខាងនោះក៏ប្រញាប់តបមកវិញភ្លាម÷
"មិនអីទេ! អ្នកទាំងពីរជិះចុះ ខ្ញុំចាំនៅខាងក្រោមក៏បានដែរ"ស៊ូប៊ីនញញឹមយ៉ាងស្រស់ ពេលបាននិយាយតបជាមួយរាងតូច គេលួចចាប់ចិត្តលើថេហ្យុង តាំងពីឃើញគេនៅផ្ទះមកម្ល៉េះ ប៉ុន្តែនាយមិនដឹងគួរធ្វើយ៉ាងណា ទើបអាចនិយាយជាមួយរាងតូចឲ្យច្រើនជាងនេះបាន ។
"អ៊ីចឹងពួកយើងទៅៗបងប្រុស"ថេហ្យុងនិយាយរួច គេក៏ចាប់កាន់ដៃនាយកំលោះដើរសម្ដៅទៅរកកន្រ្តកវិលតាមបំណងរបស់នាយ តែបើនិយាយពីទឹកមុខគេវិញ កំពុងស្លេកដូចខ្មោចងាប់ទៅហើយ ។
@ Skip
ពួកគេបានចំណាយពេលដើរលេងក្នុងសួនកំសាន្តជាមួយគ្នា តាំងពីល្ងាច រហូតដល់ម៉ោងជាង១០យប់ ជុងហ្គុកសុំទារទៅផ្ទះវិញ ទើបឈប់ដើរបន្ត ។
នៅតាមផ្លូវ ជុងហ្គុកមិនបាននិយាយឡូឡាអីច្រើនទេ ព្រោះពេលនេះនាយហត់ អស់កម្លាំង អស់ដៃអស់ជើង មិនចង់ធ្វើអីក្រៅពីសម្ងំបិទភ្នែកគេងលើស្មារបស់រាងតូច ។ ស៊ូប៊ីនតែងលួចដៀងភ្នែកមើលតាមកញ្ចក់ឡាន ទឹកមុខនាយមិនបានស្រស់ដូចពេលមុននេះឡើយ ព្រោះតែឃើញកាយវិការ ពាក្យសម្តី និងការយកចិត្តទុករបស់ថេហ្យុងទៅលើជុងហ្គុក ។
/*ងឺត...ផាំង/
សម្លេងប៉ះទង្គិចគ្នា បានលាន់ឮសូរតែផាំង ខណៈឡានរបស់ស៊ូប៊ីន ត្រូវបានរុលទៅបុកឡានមួយទៀតដែលបើកមកពាំងឡាននាយពីមុខ ធ្វើឲ្យអ្នកនៅក្នុងឡានទាំងជុងហ្គុកនិងថេហ្យុងបើកភ្នែកធំដោយការភ្ញាក់ផ្អើល និងភ័យខ្លាចមកជាមួយដែរ ។
"លោក! តើមានរឿងអី?"ថេហ្យុងសួរទៅស៊ូប៊ីន ខណៈដៃនៅឱបរាងកាយរបស់ជុងហ្គុកជាប់ ព្រោះតែពេលនេះខ្លួនរបស់ជុងហ្គុក ញ័រឡើងរួញខ្លួនអស់ទៅហើយ ។
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
ភាគ១៨ : វាខ្ពស់ខ្លាំងណាស់
Start from the beginning
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)