រឿងអ្នកបម្រើ💔

Start from the beginning
                                        

<ទៅសម្អាតបន្ទាប់លោកប្រុសកូនខ្ញុំបន្តិចក្រៅពីនាងខ្ញុំមិនទុកចិត្តអ្នកណាឲ្យចូលបន្ទប់កូនប្រុសខ្ញុំទេ>ម៉ាដានហុចកូនសោបន្ទប់ឲ្យនាង

<ចា៎!!ម៉ាដាម ខ្ញុំសុំទៅធ្វើការសិនហើយ>ហ្វីយ៉ាឱនគំនាបបន្តិចរួចក៏ឡើងទៅខាងលើ
<នែ៎!!!ពួកឯងឆាប់ធ្វើការឲ្យលឿនឡើងតិចទៅកូនប្រុសយើងជិតមកដល់ហើយ>ម៉ាដាម និយាយហើយក៏ដើរទៅខាងមុខភូមិគ្រឹះដើម្បីចាំមើលផ្លូវកូនមកដល់

ឡានខ្មៅរលើបរលោងសារីទំនើបចុងក្រោយគេបង្អស់កំពុងតែលូនចូលមកមុខភូមិគ្រឹះអ្នកបម្រើនៅក្នុងភូមិគ្រឹះទាំងអស់ត្រូវមកឈរជាពីរជួតម្រាបគ្នាចាំទទួលស្វាគមន៍ទាយាទតែមួយគតរបស់ត្រូលអ្នកធុរកិច្ចពាន់លាន

កំម្លោះសង្ហាររាងខ្ពស់មាឌដំបង់ចេញពីឡើងមកឈរនៅចន្លោះកណ្ដោលរវាងអ្នកបម្រើជាមួយនឹងអ្នកមាននាមថាជាឪពុក {ថេស៍យ៉ុង ដេហ្វៀ}ជាទាយាទតែមួយគត់របស់ត្រកូលដេហ្វៀគេមានរូបរាងសង្ហារស្រីណាឃើញហើយចង់បានគេមកគ្រប់គ្រងតែម្តងអត្តចរិតរាងផ្តាច់ការបន្តិចតែស្មោះត្រង់មុឺងម៉ាត់ចំពោះការងារគេជាមនុស្សឆ្លាតណាស់

<អ្នកម៉ាក់!!>កម្លោះសង្ហារស្រែកហៅអ្នកមាននាមជាម្តាយទាំងក្តីនឹករលឹកជាខ្លាំង
<កូនថេស៍ កូនម៉ាក់មកនេះមកណាម៉ាក់សុំឱបឲ្យបាត់នឹងបន្តិចមក>ម៉ាដាម លោដៃទៅឱបកូនប្រុសទាំងទឹកភ្នែករលីងរលោងព្រោះបែកគ្នាយូរអើយសែនយូរ

<កូនក៏នឹកម៉ាក់ដែល>ថេស៍ ដើលចូលទៅឱបម៉ាក់គេទាំងក្តីនឹករលឹកខ្លាំងដូចគ្នា

<នេ៎ ពីរនាក់ម៉ាក់នឹងកូននាគនៅឱបគ្នាដល់ណាទៀត>លោកដេហ្វៀដែលឈរមើលម៉ាក់នឹងកូនបង្ហាញក្តីនឹករលឹកគ្នានោះក៏និយាយឡើងមក គាត់គឺ{ដេហ្វៀ វាយអូលេ}ជាម្ចាស់មុខជំនួញធំៗនឹងម្ចាស់ភាគហ៊ុនធំៗនៅក្នុងទីក្រុងបា៉រីសមុខជំនួញគាត់ទាំងអស់នឹងត្រូវប្រគល់ឲ្យកូនប្រុសសំណប់ចិត្តជាអ្នកមើលថែជំនួសព្រោះគាត់រាងចាស់ហើយ

<នែ៎!!បងមិចក៏និយាយបែបនេះអូនចង់ឱបកូនឲ្យបាត់នឹកព្រោះអូននឹកកូនខ្លាំងណាស់ណា បូងមិនមែនជាអូនបងមិនយល់ទេ>ម៉ាដាមលែងចេញពីការឱបបន្តិចងាកមកស្តីឲ្យអ្នកជាប្ដី

រឿ អ្នកបម្រើWhere stories live. Discover now