«ខ្ញុំជូន Hanna មកពីផ្សារវិញ​ ហេីយក៏មិនចង់នៅយូដែលតែ Hanna បានឃាត់អោយញាំបាយល្ងាចជាមួយគ្នា»Jin តបទៅលោកស្រីវិញទាំងញញឹមឌឺដងដាក់​ និយាយមកធ្វេីដូចគេចង់មកទីនេះណាស់ចឹង​ បេីគ្មាន Hanna នៅទេស្មានថាគេមកឬ​ ហឹសជួលទៀតក៏មិនមកជាន់ដែល​

«នាង Hanna វាជាម្ចាស់ផ្ទះឬយ៉ាងម៉េចបានជា​ វាហ៊ានអោយអ្នកណាមកស៉ីបាយក៏តាមតែចិត្តនោះ»អ្នកស្រី​ Dahyun បេីកភ្នែកធំដាក់ Jin នឹងខឹងភ្លាមពេលដឹងថា​ Hanna ជាអ្នកឃាត់ Jin អោយនៅ​ ធ្វេីអោយគាត់មិនពេញចិត្តជាខ្លាំង

«ហៅ Hanna អោយស្រួលបួលបន្តិច
លោកស្រី Dahyun កុំមកហៅក្មួយរបស់ខ្ញុំ
បែបនេះ»Jin ងេីបឡេីងនឹងលេីកដៃចង្អុលមុខរបស់​អ្នកស្រី​ Dahyun​ចំៗធ្វេីអោយគាត់រឹតតែខឹងនឹងគេលេីសដេីម​

«យេីងចង់ហៅចឹងយ៉ាងម៉េច​ ឯងមានសិទ្ធអីបញ្ជាយេីង»អ្នកស្រី​ Dahyun​ បេីកភ្នែកធំ
ដាក់នឹងខឹងឡេីងញ័រដៃក្រោយឃេីញរឹតពានឹងកាយវិការបស់ Jin ធ្វេីមកលេីគាត់​ នេះគេមិនគោរពគាត់សោះឬ

«ខ្ញុំគ្មានសិទ្ធិបញ្ជាតែខ្ញុំមានសិទ្ធិប្ដឹង»Jin​ទាំង​និយាយមុខមាំនឹងកែវភ្នែកកាចដាក់​ គេមិនចង់និយាយស្ដីបែបនេះដាក់គាត់ទេ​ តែគាត់ទៅវិញទេដែលមករកគេអោយតែរហូតលេីកណាក៏ចឹងដែល

«ឯងហឹស»អ្នកស្រី​ Dahyun​ មិនអាចធ្វេីអីកេីត​បានតែខឹង​ ហេីយក៏ដេីរចេញទៅបាត់ស្របពេលដែល Hanna ក៏យកកាហ្វេមកអោយ Jin ល្មម

«អ៊ុំស្រី​»Hanna ញញឹមដាក់គាត់តែគាត់ក៏គំហកដាក់នាងវិញ

«កុំមករវល់នឹងយេីង»អ្នកស្រី​ Dahyun​ សម្លុតនាងតូចហេីយក៏ដេីរទៅលេីតាំងៗក្នុងចិត្តសែនខឹងនឹង Jin ខ្លាំងណាស់

«aww »Hanna ធ្វេីមុខមិនយល់ហេីយក៏លេីក​កាហ្វេទៅអោយ Jin​ ដែលអង្គុយចាំក្នុងបន្ទប់ទទួលភ្ញៀវ«ពូ Jin»នាងតូចដាក់កាហ្វេអោយរាងក្រាស់ហេីយក៏អង្គុយក្បែរនាយ

      ពួកគេនាំគ្នានិយាយពីនេះពីនោះរហូត
ដល់បាយល្ងាចរួច ដែលបាយល្ងាចគ្មានវត្តមានម្ដាយកូនពីរនាក់នោះឡេីយ​

@Hanna room

       នាងតូចអង្គុយលេីពូករៀបចំនឹងគេងទៅហេីយ​ តែក៏នឹកឃេីញរបស់ម្យាងដែល Hoseok បានអោយកាលពីព្រឹកមិញទេីបយកមកមេីល​ ដៃតូចៗបេីកប្រអប់កម្ញីតូចបួនជ្រុង
ពណ៌​ខ្មៅនោះមេីល​ មុននឹងបេីកភ្នែកធំៗក្រោយឃេីញខ្សែ​ ក​ មួយខ្សែនៅក្នុងនោះ

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now