ភាគទី៨

Start from the beginning
                                        

" ខ្ញុំប្រាកដជារកលុយទាន់ អរគុណលោកប៉ូលីស ខ្ញុំលាសិនហើយ " ជីមីន អោនលាមុននឹងចេញពីប៉ុស្ដិ៍ប៉ូលិស គ្រាន់តែមកដល់ក្រៅជីមិនក៏យំម្ដងទៀត ពេលនេះខ្លួនមិនដឹងរកលុយមកពីណារទេ បើទៅរកការងារធ្វើក៏មិនទាន់ដែល

" គិតយ៉ាងមិចជីមីន " ជីមីន អន្ទះសារស្ទើរស្លាប់ បើខ្លួនមិនជួយបងប្រុសគឺអកត្តញ្ញូខ្លាំងណាស់ ជីមីនគិតបណ្ដើរដើរបណ្ដើរ រហូតមកដល់ផ្ទះនៅតែរកវិធីមិនបាន...។

@ភូមិគ្រឹះចន

ប្រាវ~ សំឡេងធ្លាក់របស់ក្នុងបន្ទប់ទទួលភ្ញៀវលាន់លឺពេញភូមិគ្រឹះ ធ្វើអោយអ្នកបម្រើដែលនៅក្នុងនេះបែរមកមើល ថូបុរាញដែលម្ចាស់ប្រុសបានដេញថ្លៃយកមកត្រូវបានធ្លាក់បែកដោយសារថេយ៉ុង លើកនេះត្រូវមាត់គ្រប់គ្នាមិនខាន

" សំឡេងធ្លាក់ស្អីមុននេះ " ជុងហ្គុក ចុះមកពីខាងលើសួរ ព្រោះតែមានសំឡេងរំខានដល់គេ
" ខ្ញុំសុំទោសដែលធ្វើការមិនប្រយ័ត្ន ប៉ះថូធ្វើអោយថូបែក " ថេយ៉ុង និយាយទាំងអោនប្រមូលបំណែកថូរដែលបែក តែខ្លួនមិនដឹងឡើយថាថូនេះមានតម្លៃថ្លៃប៉ុណ្ណា គិតថាជាថូធម្មតា ជុងហ្គុកមិនប្រកាន់ តែខ្លួនគិតខុស អ្នកម្ខាងទៀតកំពុងតែខឹងឡើងមក ចាប់កញ្ឆក់ដៃថេយ៉ុងរុញទៅម្ខាង

" មិនប្រយ័ត្នធ្វើអោយបែកថូរបស់យើង នាងដឹងថាថូនេះថ្លៃប៉ុណ្ណាទេ!! " ជុងហ្គុក ស្រែកតឹងសរសៃក តាំងពីថេហ៍វ៉ា ស្រីម្នាក់នេះចូលមកក្នុងផ្ទះរបស់គេលែងស្ងប់សុខ បំផ្លាញនេះបំផ្លាញនោះ មិនចេះចប់

" ខ្ញុំសុំទោសហើយ ខ្ញុំមិនបានតាំងចិត្តធ្វើអោយវាបែកទេ " ថេយ៉ុង
" នាងគិតថាសុំទោសហើយថូនេះមកដូចដើមមែនទេ! នាងមានដឹងទេថាវាថ្លៃប៉ុណ្ណា   " ជុងហ្គុក
" បើវាបែកហើយអោយខ្ញុំធ្វើយ៉ាងមិច? ចង់អោយខ្ញុំចេញថ្លៃសងមែនទេ " ថេយ៉ុង
" នាងសងអស់ឬ ទោះទៅលក់ខ្លួនអោយតាៗអស់នោះ នាងគិតថារួចតម្លៃថូនេះមែនទេ!! " ជុងហ្គុក
" គ្រាន់តែជាថូមួយ លោកមិនគួរមើលងាយខ្ញុំដល់ថ្នាក់ទេ តម្លៃវាថ្លៃប៉ុណ្ណាទៅ ! " ថេយ៉ុង

" ដឹងត្រឹមថាវាថ្លៃនាងខ្លួននាងទៅបានហើយ មេការ!! " ជុងហ្គុក
" ចា៎ម្ចាស់ប្រុស " មេការ
" ដាក់ទោសនាង ដែលធ្វើឲ្យថូបែក!! " ជុងហ្គុក បញ្ចេញស្នាមញញឹមគួរអោយខ្លាចមើលទៅថេហ៍

ពន្លកស្នេហ៍Where stories live. Discover now