ភាគទី១៣

1.1K 68 0
                                    

@Morning

      ស៊ូហ្គានៅអង្គុយក្នុងបន្ទប់សម្រាកព្យាបាល ចាំអ្នកសន្លប់កាលពីយប់ភ្ញាក់ ជីមីនកម្រើកដៃតិចៗ បើកភ្នែកព្រឹមៗមើលពិដាន ទើបយកដៃទ្រខ្លួនប្រឹងងើបអង្គុយ

" ខ្ញុំនៅកន្លែងណា? " ជីមីន សួរទាំងគ្មានកម្លាំង យប់មិញក្រែងខ្លួននៅClubមិនចឹង
" ភ្ញាក់ហើយ? " ស៊ូហ្គា
" លោក~ " ជីមីន ភ្ញាក់បន្តិច ងាកទៅមើលស៊ូហ្គាយ៉ាងលឿន

" ខ្ញុំនៅទីណា? " ជីមីន
" នៅមន្ទីរពេទ្យ ឯងសន្លប់យើងក៏នាំមក " ស៊ូហ្គា ឆ្លើយបណ្ដោយ ព្រោះតែគេយប់មិញទើបជីមីនមកនៅទីនេះ
" ខ្ញុំចង់ទៅវិញ " ជីមីន ស្ទុះចុះពីលើគ្រែ តែក៏អស់ជំហរត្រូវដួលទៅវិញ

" ពេទ្យថាឯងងើបដើរមិនទាន់បានទេ ចឹងគេងអោយស្រួលទៅ " ស៊ូហ្គា ដើរមកជួយបីជីមីនឡើង ដាក់ទៅលើគ្រែវិញ សម្ដីពេទ្យយប់មិញគេនៅចាំច្បាស់ណាស់
" តែខ្ញុំត្រូវរកលុយ " ជីមីន

" ខួរក្បាលនឹកឃើញតែលុយមួយមុខទេ ឯងមិនអាចនិយាយអីផ្សេងក្រៅពីលុយទេឬ!! " ស៊ូហ្គា ច្រឡោតឡើងទៀត គេមិនដឹងទេថាហេតុអីគេស្អប់មនុស្សប្រភេទនេះ រឹតតែមិនចង់អោយរាងតូចនិយាយរឿងលុយ
" លោកមិនយល់ទេ លុយសំខាន់ចំពោះខ្ញុំណាស់ លោកជាអ្នកមាន មិចនឹងយល់ពីទុក្ខលំបាករបស់អ្នកក្រដូចខ្ញុំទៅ ហុឹក~ " ជីមីន

" ឯងអត់កម្រិតណា ក៏មិនគួរទៅលក់ខ្លួន ការងារមានច្រើនគគោកហេតុអីមិនទៅធ្វើ " ស៊ូហ្គា
" លោកដឹងមកពីណាថាខ្ញុំទៅClubលក់ខ្លួន ខ្ញុំគ្រាន់តែទៅធ្វើជាអ្នកលើកស្រា មិនបានទៅលក់ខ្លួនដូចលោកនិយាយទេ " ជីមីន និយាយធ្វើអោយអ្នកខាងនោះ ស្ងាត់មាត់ជ្រាប

" ........ "
" យប់មិញខ្ញុំព្យាយាមបកស្រាយប្រាប់លោក តែលោកយកតែចិត្តខ្លួនឯង មិនស្ដាប់ខ្ញុំ ហុឹក ហុឹក~ ខ្ញុំឈឺស្ទើរស្លាប់ហើយដឹងទេ " ជីមីន
" យើង.... " ស៊ូហ្គា គាំង ឬមួយយប់មិញគេយល់ច្រឡំខ្លួនឯង

" ខ្ញុំចង់ទៅវិញ " ជីមីន ងើបពីលើគ្រែ ទាំងតេះតះព្រោះតែឈឺមួយល្វែងខាងក្រោម តែក៏ខំប្រឹងងើបឈរទាល់តែបាន
" ប្រាប់ហើយថាឯងងើបមិនទាន់បាន ន៎ែ! ផាក ជីមីន មានលឺយើងនិយាយទេ " ស៊ូហ្គា និយាយលឺៗចង់អោយជីមីនឈប់ តែអ្នកម្ខាងទៀតដើរចេញពីបន្ទប់យ៉ាងលឿន

ពន្លកស្នេហ៍Tempat cerita menjadi hidup. Temukan sekarang