ភាគទី៤៣

169 17 6
                                        

កាលពីមុនជេនយ៉ាមិនបានសុំទោសអោយត្រឹមត្រូវ នាងគិតថាគ្រប់យ៉ាងដែលនាងធ្វើសុទ្ធតែត្រូវទាំងអស់ នាងមិនខ្វល់ថាមានមនុស្សឈឺចាប់ប៉ុន្មាននាក់ ប៉ុន្ដែក៏មិនមែនថាគ្មានថ្ងៃបកក្រោយសម្រាប់នាងដែរ។ ទទួលស្គាល់ថានាងជាមនុស្សអាត្មានិយមពិតមែនការពីមុន តែពេលនេះនាងកែអស់ហើយ

« ខ្ញុំក៏មានចំណែកខុស ខ្ញុំគិតថាខ្លួនឯងអស្ចារ្យគ្មានអ្នកណាដូច ក៏ធ្លាប់ធ្វើបាបមនុស្សស្រីម្នាក់ដែលស្មោះត្រង់ជាមួយជារឿយៗរហូតដល់បាត់បង់នាងទៅ បន្ទាប់មកក៏មានអ្នកជំនួសចាំទទួលទណ្ឌកម្មពីខ្ញុំ តើមានអ្នកណាអាក្រក់ដូចខ្ញុំ » ជុងហ្គុក ចង់ថាទោះជេនយ៉ាអាក្រក់ តែគេអាក្រក់លើសនាងរាប់រយដង

« តាមពិតទៅដើម្បីបងស្រីថេយ៉ុងសុខចិត្តបោះបង់ក្ដីស្រម៉ៃខ្លួនឯង ក្មេងប្រុសដែលមិនដឹងអីម្នាក់ត្រូវពួកយើងអូសចូល ទាំងគេមិនបានពាក់ព័ន្ធអ្វីសោះ » ជេនយ៉ា នឹកឃើញរឿងពីមុន នាងគួរតែហាមតែនាងបែរជាមិនហាម អូសទាញថេហ៍អោយលូកឡំទំនាក់ទំនងចាក់ស្រេះរវាងអ្នកទាំងបី ស្ទើរតែបំផ្លាញជីវិតក្មេងប្រុសម្នាក់

« ............ » ជុងហ្គុក ស្ងាត់បន្តិចទើបនិយាយឡើង
« ពេលនេះខ្ញុំយល់ហើយថាខ្ញុំចង់បានអី! » ជុងហ្គុក
« ខ្ញុំក៏សង្ឃឹមថាជម្រើសរបស់លោកនឹងគ្មានអ្នកឈឺចាប់តទៅទៀត » ជេនយ៉ា ញញឹមតិចៗ ទោះស្រពាប់ស្រពោនបន្តិចនាងក៏នៅតាំងជំហរ នាងកាត់ចិត្តដាច់មកយូរហើយ អោបក្រសោបធ្វើអីបើមិនមែនជាកម្មសិទ្ធិរបស់នាងផង?
« ជុង! បងស្រី អ្នកទាំងពីរនិយាយគ្នារួចឬនៅ អាហាររៀបចំរួចហើយ~~ » ថេយ៉ុង ដោយចាំនៅខាងក្នុងយូរពេកក៏ចេញមកមើល តើពួកគេមានរឿងប៉ុន្មាននិយាយគ្នាទៅទើបមិនឃើញចូលក្នុងវិញ

« អរ ថេហ៍បងដឹងហើយ! បងចូលទៅក្នុងមុនហើយ ចាំជួយលោកចនផង » ជេនយ៉ា ងាកទៅមើលនាយតូចចូលមករក ទើបនិយាយឡើងរួចក៏ចូលទៅក្នុងមុន
« តោះយើងទៅក្នុង » ថេយ៉ុង ប្រុងនឹងនាំរាងក្រាស់ទៅតែគេហៅឈប់
« ឈប់សិនថេហ៍~~ » ជុងហ្គុក

« មានអីហេស? » ថេយ៉ុង អោនសួរ
« បើសិន...... » ជុងហ្គុក ស្ទាក់ស្ទើរនឹងនិយាយចេញទៅ ចំណែកថេយ៉ុងក៏ខំចាំស្ដាប់
« បើសិនយ៉ាងម៉េច? មានរឿងអីឬ? » ថេយ៉ុង

ពន្លកស្នេហ៍Where stories live. Discover now