" បងខ្ចីឡានមិត្តភក្តិថាទៅរកឯងម្សិលមិញ តែបងបើកលឿនពេកក៏ប៉ះអ្នកដំណើរឆ្លងផ្លូវ បងមិនបានតាំងចិត្តទេមកពីបងបារម្ភពីឯង ជីមីនឯងបាត់ទៅណា " ជីហ៊ុន
" ខ្ញុំសុំទោសបងប្រុស មកពីខ្ញុំទើបបងមកនៅក្នុងនេះ ហុឹក ហុឹក ខ្ញុំខុស ខ្ញុំមិនគួរទៅឆ្ងាយពីផ្ទះទេ ហុឹក~ខ្ញុំមិនគួរមិនស្ដាប់សម្ដីបងទេ " ជីមីន
" បងមិនអីទេ កុំយំ~ " ជីហ៊ុន លើកដៃជូតទឹកភ្នែកអោយប្អូន
" ហុឹក បងប្រុសធ្វើយ៉ាងមិចទើបជួយបងបានទៅ " ជីមីន
" ត្រូវហើយ បងមិនចង់ជាប់គុកទេ បងចង់ចេញពីទីនេះ ឯងរកវិធីជួយបងទៅជីមីន " ជីហ៊ុន
" បងប្រុសខ្ញុំមិនដឹងរកវិធីអីនោះទេ ពួកយើងគ្មានលុយទេ បើគេប្ដឹងពួកយើងរកមេធាវីមកពីណា ហុឹក~ បងប្រុសខ្ញុំគ្មានលុយទេ " ជីមីន
" ចុះលុយដែលបងលួចបាន មែនហើយកាបូបលុយនោះនៅក្នុងនោះមានលុយច្រើនណាស់ ឯងយកទៅជួលមេធាវីទៅ អោយគេមកជួយបង " ជីហ៊ុន
" ហុឹក~ កាបូបលុយគ្មាននៅនឹងខ្ញុំទេ ខ្ញុំយកអោយម្ចាស់ដើមវិញហើយហ្នឹង ហុឹក~ " ជីមីន
" ផាក ជីមីន! ឯងយកទៅវិញធ្វើអី ឥឡូវគិតយ៉ាងមិច ឯងចង់អោយបងជាប់គុកណាស់ឬ? " ជីហ៊ុន ស្រែកអោយប្អូន លុយច្រើនយ៉ាងនេះបែរទៅយកអោយគេវិញ ប្អូនគេឆ្កួតឬយ៉ាងមិច
" ហាមបង្កសំឡេងរំខាន អាល្អិតអស់ពេលសួរសុខទុក្ខហើយ " លោកប៉ូលីសម្នាក់ចូលមក នាំជីមីនទៅ
" ខ្ញុំសុំពេលបន្តិចទៀតលោក បងប្រុស បងចាំខ្ញុំ ខ្ញុំនឹងរកលុយមកជួយបងចេញពីទីនេះ " ជីមីន ងាកក្រោយនិយាយផុតចុងផុតដើម ព្រោះត្រូវលោកប៉ូលីសនាំចេញទៅ
+ការិយាល័យ
" លោកប៉ូលិសតើខ្ញុំអាចជួយបងប្រុសបានទេ តើលុយប៉ុន្មានទើបរំដោះបងប្រុសបាន " ជីមីន អង្គុយសួរប៉ូលិស
" ពីបទបើកឡានហួសល្បឿនកំណត់ បណ្ដាលអោយជនរងគ្រោះស្លាប់ត្រូវទៅដល់តុលាការ បើខាងជនរងគ្រោះប្ដឹង រឿងលុយគឺច្រើនខ្លាំងណាស់ តាមមើលសមត្ថភាពអាល្អិតឯងទៅមិនរួចទេ " ប៉ូលិស
" ចឹងបើខ្ញុំអាចរកមេធាវីបានហើយអាចដោះស្រាយបានមែនទេ បងប្រុសរបស់ខ្ញុំនឹងចេញបានហើយ " ជីមីន
" ស្រេចលើឯងឈ្នះការប្ដឹងនេះឬអត់ យ៉ាងណាឯងក៏រកលុយមកជួលមេធាវីមិនបានដែល ១អាទិត្យទៀតដល់ពេលកាត់ក្ដីហើយ " ប៉ូលិស
YOU ARE READING
ពន្លកស្នេហ៍
Romanceស្នេហាដែលនាងផ្ដើម វាក៏បានបញ្ចប់នៅថ្ងៃរៀបការ ពេលនេះនាងត្រលប់មកធ្វើអី? គីម ថេហ៍វ៉ា
ភាគទី៨
Start from the beginning
