< ស្រឡាញ់គ្នាហ៎េស? ហ៊ឹក! > ស្រ្ដីនោះចោតសួរទៅកាន់កូនស្រីដោយសើចចុងមាត់បន្ដិចផង...
+ ផាច់!!!
< ម៉ាក់...? នេះម៉ាក់ទះខ្ញុំហ៎? > នាងតូចសឹងតែមិនជឿនូវរឿងដែលបានកើតឡើងមុននេះទេ... ពីព្រោះដៃដ៏កក់ក្តៅរបស់ម្ដាយនាងមួយគូរនោះមិនដែលធ្វើឲ្យនាងស្រក់ទឹកនេត្រាម្ដងណាឡើយ គឺមានតែការថ្នាក់ថ្នមតាំងពីតូចរហូតដល់នាងពេញវ័យ...
< អើ!!! យើងទះឯងឲ្យឯងវាមានសតិចេះគិតខ្លះ កុំឲ្យល្ងង់តទៅទៀត នាងកូនគ្មានបានការ ចិញ្ជឹមនាងឯងយើងអស់តែអង្ករទេ នាងកូនរមឹលគុណ នាងកូនគ្មានកំណើត > ស្រ្ដីម្នាក់នោះស្រែកបែកសម្លេងធ្វើនាងតូចកាន់តែពិបាកចិត្ត ស្លាក់ទឹកភ្នែក យំក៏មិនចេញ ស្រែកក៏លែងឮ ខ្លួនក៏ចាប់ផ្តើមស្រាលដូចសំឡី ដៃជើងញ័រទទ្រើក បានត្រឹមតែសម្រូតខ្លួនចុះហើយសុំក្ដីមេត្តាពីម្ដាយ...
+ + +
< អូនហ្វី ហ៎ាក្រោកឡើងថ្ងៃរះខ្ពស់ណាស់ហើយអូន>បុរសរាងខ្ពស់ ច្រមុះស្រួច សក់ខ្មៅរលោង ភ្នែកមាន់ព្រៃ សម្បុរស្រអែម កំពុងតែដាស់គូរសង្សារឲ្យក្រោកពីដំណេកព្រោះឥឡូវនេះម៉ោងប្រាំបីនិងសាមសិបនាទីព្រឹកទៅហើយ តែគូរសង្សាររបស់ខ្លួនមិនទាន់ភ្ញាក់ពីដំណេកដ៏ស្កប់ស្កល់នៅឡើយទេ...
បុរសម្នាក់នោះមានឈ្មោះថា គីម ថេយ៉ុង។
កាលពីនៅវ័យកុមារ គេជាក្មេងប្រុសដែលគ្មានមាតាបិតាគេរស់នៅក្នុងមណ្ឌលកុុមារកំព្រាជាមួយក្មេងដទៃ។ គេគឺជាក្មេងដែលរហ័សរហួន ឧស្សាហ៍ព្យាយាមនិងមិនងាយចុះចាញ់អ្វីឡើយ។ គេតែងតែរំពឹងទុកថា ថ្ងៃណាមួយគេនិងបានជួបឪពុកម្ដាយរបស់គេវិញ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃគ្មានអ្នកណាមកជួបសួរសុខទុក្ខគេសោះឡើយ។ ទើបគេសម្រេចចិត្តចាកចេញពីទៅលំនៅប្រចាំថ្ងៃ
< បងថេ...បងថេ អូនខ្លាច បងថេ ចុះម៉ាក់អូន? បងថេគាត់ទៅណាហើយ? បងថេ បង- > រាងស្ដើងនិយាយមិនទាន់ទាំងផុតពីមាត់ផងក៏ត្រូវបបូរមាត់របស់ថេហាមឃាត់កុំឲ្យនិយាយតទៅទៀត...
< អុឹម~ > ហ្វីដកបបូរមាត់ចេញហើយសម្លឹងមើលមុខរបស់ថេមិនដាក់ភ្នែក..... គេហាក់ដូចជាមិនចង់ឃ្លាតឆ្ងាយពីបុរសម្នាក់នេះសូម្បីតែមួយជំហាន។
១ : សុបិន្ត
Mulai dari awal
