សុភមង្គលគ្រួសារគឺជាសេចក្តីសុខនៅក្នុងគ្រួសារ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ដែលមនុស្ស សត្វ គ្រប់រូបប្រាថ្នាចង់បាន។ ដូចជា ការជួបជុំគ្នា ការសាមគ្គីគ្នា ការលើកទឹកចិត្ត ការទំនុកបម្រុងគ្នា ការជឿទុកចិត្តគ្នា... ប្រៀបបីដូចជា ដើមឈើមួយដើមអីចឹងដែរ។ ប្រសិនបើវាមានដើម មានស្លឹក មានមែក មានឫស មានការថែទាំ នោះវានឹងលូតលាស់ធំធាត់បានល្អជាមិនខានឡើយ។
ចុះប្រសិនបើសិនជាមនុស្សវិញ? មានទ្រព្យសម្បត្តិ លុយកាក់ អ្នកបម្រើ បាយទឹកគ្រប់គ្រាន់ តែខ្វះភាពកក់ក្តៅ តើជីវិតរបស់គេនិងទៅជាយ៉ាងណា? តើគេមានសេចក្តីសុខដែរឬទេ?
សូមសាកស្រមៃមើលទិដ្ឋភាពរបស់វិមានដ៏ធំស្កឹមស្កៃមួយ ប្រសិនបើយើងមើលពីចម្ងាយ វិមាននោះប្រៀបបានទៅនឹងរាជវាំងដ៏សែនអស្ចារ្យ នរណាៗក៏ចង់បានទីនោះធ្វើជាទីជម្រកផ្ទាល់ខ្លួនដែរ ប៉ុន្ដែប្រសិនបើយើងសង្កេតទៅក្នុងវិមាននោះឲ្យបានច្បាស់បន្តិចទៀតយើងនឹងឃើញថា...
< ម៉ាក់...កូនសុំអង្វរហឺុៗ ម៉ាក់កុំបំបែកកូនទាំងពីរអី> សម្លេងយំខ្សឹកខ្សួល សំពះអង្វរអ្នកដែលជាម្ដាយ...ប៉ុន្តែម្ដាយរបស់នាងហាក់បីដូចជាមិនខ្វល់និងសម្ដីរបស់នាងសូម្បីតែបន្តិច...
នាងតូចម្នាក់នោះមានឈ្មោះថា យ៊ូន ហ្វីលី។ ជាកូនស្រីតែមួយគត់ក្នុងត្រកូលអភិជនប៉ុន្តែជាអកុសលនាងត្រូវកំព្រាបិតាតាំងពីកុមារភាពមកម្ល៉េះ...
< នៅជាមួយវាឯងគ្មានអនាគតទេ នាងកូនល្ងង់! > ស្រ្ដីចំណាស់ពោលខ្លាំងៗព្រមទាំងរុញក្បាលកូនស្រីមួយទំហឹង នាងសឹងតែក្រេច ក ទៅហើយ...
< ម៉ាក់ចង់ឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរតែសុំអង្វរ ម៉ាក់កុំបំបែកពួកខ្ញុំទាំងពីរអី... > នាងក្រមុំអង្វរម្ដាយទាំងអួលដើម ក ទើបនាងចាប់ផ្ដើមបន្តទៀតថា...
< ខ្ញុំដឹងថាអនាគតខ្ញុំវាមិនល្អដូចអ្វីដែលម៉ាក់ចង់បាននោះទេក៏ប៉ុន្តែពួកខ្ញុំស្រឡាញ់គ្នាខ្លាំងណាស់អ្នកម៉ាក់ តាំង > នាងតូចខំប្រឹងពន្យល់ម្ដាយឲ្យមេតាអាណិតនាង ប៉ុន្តែវាមិនអាចទៅរួចនោះទេ...
