" ភាគទី7 ''

Start from the beginning
                                    

« មិនបាច់និយាយច្រើនទេ! ប៉ាដឹងរួចហើយ ហើយវាក៏ល្អដែលឯងឈប់លាក់បាំងនឹងប៉ា.តទៀត» លោកគីមនិយាយដោយធ្វើធម្មតាៗ មិនភ្ញាក់ផ្អើលព្រោះគាត់ក៏បានដឹងរឿងនេះដែរ តែទើបតែដឹងថ្មីៗនេះនោះទេ

« លោកប៉ានឹងមិនឃាត់ពិតមែនទេ?» ថេយ៉ុង
ញញឹមឡើងដាក់អ្នកជាឪពុក គាត់ដឹងរួចហើយតែក៏
មិននិយាយអ្វី មានន័យថាគាត់មិនជំទាស់ត្រូវទេ?

« 3ថ្ងៃទៀត ត្រៀមខ្លួនភ្ជាប់ពាក្យទៅ....» លោកគីមមិនតបទៅវិញ តែគាត់ក៏និយាយរឿងផ្សេងឡើងមកថេយ៉ុងក៏រៀងសប្បាយចិត្តបន្តិច រំភើបបន្តិចភ្ជាប់ពាក្យឬ? ជាមួយជុងហ្គុកមែនទេ? ពិតទេ?

« លោកបង... » លោកស្រីហ្សេស៊ីនងាកមើលមុខ
អ្នកជាប្ដីហាក់មិនយល់ពីគាត់ដូចគ្នា ក្រែងមិនចូល
ចិត្តជុងហ្គុកឬ? ម៉េចក៏ព្រមលើកកូនឲ្យក្មេងនោះងាយៗបែបនេះ?

« ភ្ជាប់ពាក្យជាមួយលី ធីរ៉ិច » គាត់បន្តប្រយោគរួច
ឡើងទៅខាងលើបាត់ សល់ត្រឹមតែថេយ៉ុងដែលឈរធ្មឹងតែឯង ស្នាមញញឹមមុននេះក៏រលាយអស់ទៅវិញ

« ថេយ៍..» លោកស្រីហ្សេស៊ីស

« ម៉ាក់...!! ធ្វើយ៉ាងម៉េចទៅ?» រាងតូចងាកមក
និយាយជាមួយម្ដាយទាំងចិត្តមិននឹង

« ហ្ហឹមម៉ាក់ក៏មិនដឹងដែរកូន លោកប៉ាសម្រេចចិត្តរួច
ហើយ កូនគួរតែស្របតាមប៉ាវិញល្អជាង គាត់ធ្វើព្រោះចង់ឲ្យកូនជួបតែមនុស្សល្អប៉ុណ្ណោះ»

« ម៉ាក់ តែកូនមិនចង់ភ្ជាប់ពាក្យអ្វីទេ កូនមិនបាន
ស្រឡាញ់គេនោះទេម៉ាក់» ថេយ៉ុង

« កូនគួរតែបែកគ្នាជាមួយគេទៅ បញ្ចប់អ្វីៗនៅពេល
នេះ វានឹងល្អនៅពេលក្រោយណាកូន ជឿតាមប៉ាម៉ាក់ចុះ លោកប៉ាកូនមិនមានបំណងអាក្រក់ឡើយ គាត់ចង់ឲ្យកូនជួបតែមនុស្សល្អៗ» លោកស្រីហ្សេស៊ីន
ក៏មិនដឹងជួយយ៉ាងម៉េចដែរម្យ៉ាងគាត់ក៏គិតថាបែបនេះ
វាល្អសម្រាប់ថេយ៍ជាង វាល្អណាស់ហើយដែលប៉ា
របស់គេមិនខឹងរឿងដែលថេយ៍ទៅទាក់ទងជាមួយ
ជុងហ្គុកនោះ

« ម៉ាក់មិនយល់នោះទេ» នាយតូចនិយាយរួចក៏រត់
ឡើងទៅខាងលើបាត់ទាំងយំសស្រេកសស្រាក់

Him & I (ដើម្បីអូន)Where stories live. Discover now