ភាគទី០២ : អ្នកណាថាឲ្យឯងទៅ?

511 71 0
                                        

     ត្របកភ្នែកដែលបិទបានកម្រើកបន្តិចម្ដងៗរហូតដល់បើកបាន មើលឃើញគ្រប់យ៉ាងនៅជុំវិញខ្លួន បន្ទប់ដែលប្រណិតពោលពេញទៅដោយសម្ភារៈមានតម្លៃថ្លៃៗ គ្រប់យ៉ាងមើលទៅពិតជាស្រស់ស្អាត ស្អាតខ្លាំងណាស់វាប្រៀបបាននិងសុបិន្ត

     « បងប្រុសដឹងខ្លួនហើយឬ? » ហេប៊ីន ច្រត់ចង្ការដោយដៃទាំងសងខាងនៅលើពូកដោយឈរនៅក្បែរគ្រែសម្លឹងមើលរង្វង់មុខរបស់ថេយ៉ុងភ្លឹះៗទាំងញញឹមតិចៗ ខុសពីមនុស្សម្នាក់ទៀតដែលដេកនៅគ្រែសម្លឹងមកគេវិញទាំងងឿងឆ្ងល់

     « ខ្ញុំមកទីនេះបានយ៉ាងម៉េច? » សំណួរបានសួរទៅកាន់ក្មេងតូចតែ ហេប៊ីន ឈរឡើងស្រួលបួលហើយឡើងទៅអង្គុយក្បែរថេយ៉ុង មុននិងហាមាត់និយាយទាំងកាយវិការ

     « គឺយប់មិញនេះ ហេប៊ីននិងពូជុងចេញពីភោជនីយដ្ឋានហើយត្រឡប់មកផ្ទះ តែបានឃើញបងប្រុសស្អាតដេកនៅលើផ្លូវ ទើបហេប៊ីនចុះទៅជួយ »

     « ហ្អាស?ចុះទៅជួយ» ថេយ៉ុង ក្រោកអង្គុយហើយសម្លឹងទៅគេព្រោះកាន់តែឆ្ងល់ពេលឮថាក្មេងតូចចុះទៅជួយខ្លួន ប៉ុនហ្នឹងក៏ដឹងថានិយាយបោកដែរ ដោយអត់មិនបាននិងចរឹកក្រមិចក្រមើមរបស់ហេប៊ីន ដៃស្រឡូនទាំងគូចាប់ទាញថ្ពាល់របស់គេលេងតិចៗ បន្ទាប់មកលើគេឲ្យអង្គុយនៅលើភ្លៅហើយប្រលែងលេងជាមួយគ្នាបង្កជាសម្លេងសើចក្អាកក្អាយទៅដល់ខាងក្រៅបន្ទប់

     « បងប្រុស ហិៗ រសើបណាស់ » ហេប៊ីន សើចរមីលរមួល រមៀលចុះឡើងនៅលើភ្លៅរបស់ថេយ៉ុង សើចរហូតទាល់តែហត់ ទើបក្រោកមកអង្គុយវិញដកដង្ហើមទាំងទឹកមុខមីងម៉ាំងគួរឲ្យស្រឡាញ់ មុខខ្យូតៗបែបគួរឲ្យខ្នក់ក្នាញ់

     « បងប្រុស ឃ្លានទេ? » ហេប៊ីន ក្រឡេកទៅឃើញម៉ោងនៅលើជញ្ជាំងលោតលេខ8គេបែរងាកមកសួរថេយ៉ុង សម្រូតខ្លួនចុះពីលើគ្រែក្នុងបំណងចង់ដឹកដៃថេយ៉ុងចេញទៅ

     « អត់ទេ បងត្រូវទៅហើយ » ថេយ៉ុងប្រញាប់ក្រោកឡើង ស្រវេស្រវាទាញរបស់ខ្លួនទាំងប៉ុន្មានយកត្រឡប់ទៅវិញ គេមិនគួរភ្លេចខ្លួនទាល់តែសោះថាខ្លួនកំពុងនៅផ្ទះអ្នកដទៃ

     « ផ្ដាំទៅប្រាប់លោកពូរបស់ហេប៊ីនផង ថាបងអរគុណគាត់ណាស់ »

3ខែនៃក្ដីស្រឡាញ់⏳Où les histoires vivent. Découvrez maintenant