Ep14:parkjiminយប់នេះយើងនឹងប្រដៅឯងចេញម្តង!

Start from the beginning
                                        

Suga"គឺឈ្ងុយបបរនឹងហើយ"រាងក្រាស់ងាក
សម្លឹកjungkookទាំងមុខស្មើរួចញាំបបរបន្ត

Jin"ពិតជាឈ្ងុយណាស់ ក្មួយminនេះហៅបបរ
អីទៅ"jinទទួលចានបបរពីដៃjiminមកដាក់លើតុ
មុខខ្លួនរួចស្រង់ក្លិនបបរបន្តិចទៀតមុននឹងដាក់
ចូលមាត់មួយម៉ាត់

Jimin"បាទគឺបបរត្រី"រាងតូចដួសបបរដាក់ចាន
លើកមកដាក់ពីមុខjungkook

Jungkook"ហឹម មិនត្រឹមតែឈ្ងុយទេឆ្ងាញ់ទៀត"
គ្រាន់តែរាងតូចលើកបបរមកដាក់ពីមុខខ្លួនភ្លាមក៏
ផ្លុំបបរញាំភ្លាមព្រមទាំងញញឹមមិនឈប់

Jimin"អ្នកប្រុស យ៉ាងមិចដែរឆ្ងាញ់ទេ"រាងតូច
អង្គុយចុះជិតរាងក្រាស់រួចសម្លឹងមុខរាងក្រាស់ទាំង
ញញឹមតិចៗ

Suga"គឺ.....គ្រាន់បើអាចទទួលយកបាន"រាង
ក្រាស់ញញឹមមុខស្មើលេបបបរមុននឹងលូកដៃយក
កែវទឹកមកផឹកទើបឆ្លើយតបនឹងរាងតូច

Jimin"ល្អណាស់ ចឹងអ្នកប្រុសញាំអោយច្រើន
ទៅ"រាងតូចញញឹមរួចដួលដាក់បបរថែមអោយរាង
ក្រាស់ឯរាងក្រាស់មិនមាត់លួចសម្លឹងមុខរាងតូច
ទាំងលួចញញឹមតិចៗ

Jhope"អ្នកប្រុស អ្នកប្រុសពៅ លោកប្រុសមាន
រឿងហើយ "jhopeជាជំនិតរត់ស្លន់ស្លោមកទឹក
មុខមិនល្អទេបែបរឿងមិនតូចនោះទេអាចទេជា
រឿងទឹកមានថ្នាំគេដាក់យប់មិញនោះ

Suga"មានរឿងអីទៀតហើយ"រាងក្រាស់ក្តាប់ដៃ
ទម្លាក់ស្លាព្រាងាកមកសម្លឹងjhopeដោយខ្សែភ្នែក
ត្រជាក់ស្រឹបដូចទឹកកក

Jhope"កម្មករទាំងអស់ហូបទឹកក្នុងរោងបាយរួច
ក៏ចុកឆ្អល់ពោះរហូតទន់ដៃទន់ជើង ចាស់ៗចុក
ដល់សន្លប់ឯក្មេងៗទន់ដៃទន់ជើងគ្មានកម្លាំងមិន ដឹងមូលហេតុទេអ្នកប្រុស"jhopeនិយាយអោន
មុខចុះមិនហ៊ានសម្លឹងមើលកែវភ្នែកត្រជាក់ស្រឹប
មួយនោះទេ

Jin"មិចក៏ចឹង តាមធម្មតាទឹកក្នុងរោងបាយមិន
ដែលមានបញ្ហាទេឬមួយ......."jinស្ទុះងើបឈរ
សម្លឹងមុខjhopeរួចងាកទៅសម្លឹងមុខSugaវិញ

Jungkook"ប៉ា hyungខ្ងុំសង្ស័យក្នុងចំការមាន
ដង្កូវមានសាច់"jungkookស្ទុះងើបម្នាក់ទៀត

Suga"មិនអាចទេក្នុងចំការសុទ្ធមនុស្សរបស់ប៉ា
នៅធ្វើការយូរចាំ កម្មករក្មេងៗបងជាអ្នករើសមិច
នឹងអាចមានជនបង្កប់ទៅ"រាងក្រាស់ងើបឈរយក
ដៃព័ន្ធទៅក្រោយជ្រួញចិញ្ចើមគិត

ម្ចាស់បំណុលព្រៃផ្សៃ(កែសម្រួលឡើងវិញ)Where stories live. Discover now