'' ភាគទី05 "

Start from the beginning
                                    

« អូនមិនស្រួលខ្លួន ចង់សម្រាក» ថេយ៉ុង

« តាមចិត្ត!! » នាយក៏មិននិយាយអ្វីទៀត តាមទម្លាប់មនុស្សមិនចូលចិត្តសួរនាំច្រើនរបស់នាយ

ក្រោយពីញ៊ាំអាហាររួចជុងហ្គុកក៏ជូនរាងតូចត្រឡប់
ទៅវិមានរបស់គេវិញ រីឯនាយក៏បង្ហួសទៅក្លឹបជាមួយ
មិត្តភក្តិតាមទម្លាប់។

« កូនថេយ៍... »

« លោកប៉ា អ្នកម៉ាក់» រាងតូចញញឹមរួចដើរទៅអង្គុយជិតពួកគាត់

« ថ្ងៃនេះមកវិញលឿនម្ល៉េះ? កូនមិនស្រួលខ្លួនឬ?»
លោកស្រីគីមសួរទាំងបារម្ភពីកូនប្រុសតែម្នាក់របស់គាត់ ព្រោះរាល់ដងលុះត្រាតែគេមិនស្រួលខ្លួនទើប
មកផ្ទះលឿន

« អត់ទេម៉ាក់ គឺថាមិត្តរបស់កូនគេមិនទំនេរ កូនគ្មានគ្នានៅអង្គុយរៀនជាមួយទើបមកផ្ទះតែម្ដងទៅ»ថេយ៍

« ហ្ហឹម មកលឿនអញ្ចឹងក៏ល្អដែរ ថ្ងៃនេះពួកយើងត្រូវ
ទៅចូលរួមពិធីដេញថ្លៃគំនូរនៅសមាគមន៍ផង មកលឿនបែបនេះងាយស្រួលរៀបចំខ្លួនឲ្យទាន់ពេល» លោកគីម

« កូនត្រូវទៅជាមួយដែរឬ? » ថេយ៉ុងសួរដូចធម្មតា
តែក្នុងចិត្តក៏មិនចង់ទៅប៉ុន្មានដែរ គេគ្មានអារម្មណ៍ចង់
ធ្វើអ្វី គ្មានអារម្មណ៍ចង់ទៅណានោះទេ

« មែនហើយកូន!! ថេយ៍ប្រញាប់ទៅសម្អាតខ្លួនទៅ
កូន មកពីរៀនឲ្យស្រឡះខ្លួន» លោកគីម

« បាទប៉ា » នាយតូចក៏មិននិយាយអ្វីទៀតរួចទើបឡើងទៅខាងលើ គេកុហកពួកគាត់ម្ដងហើយរឿងលើកមុន លើកនេះក៏មិនចង់បដិសេធទៀតដែរ វា
គ្រាន់តែជាពិធីដេញថ្លៃធម្មតាប៉ុណ្ណោះ ជុងហ្គុក
ប្រហែលជាមិនថាអ្វីនោះទេ។

គ្រួសារលោករដ្ឋមន្រ្តីបានចុះពីលើឡានចូលមក
ក្នុងកម្មវិធី ដោយមានអ្នកកាសែតតាមចោមរោមថតរូបឥតឈប់ឈរ ជាពិសេសគឺថតរូបថេយ៉ុងកូនកម្លោះរបស់លោករដ្ឋមន្រ្តីនេះតែម្ដង សម្រស់របស់គេស៊ីដាច់មួយកម្មវិធី មើលពីជ្រុងណាក៏ស្អាត ភើហ្វិច
ដែរ។

« អូ សួស្ដីលោករដ្ឋមន្រ្តី លោកជំទាវ»សម្លេងរាក់
ទាក់របស់លោកលីដែលជាប៉ារបស់ ធីរ៉ិចនោះ
គាត់ដើរចូលមកដោយមានកូនប្រុសរបស់គាត់
ដើរតាមពីក្រោយ ធីរ៉ិចនេះក៏សង្ហារមិនអន់ដែរ។

« លោកលី... សួស្ដី » លោកគីម

« នេះក្មួយថេយ៍ឬ? នៅខាងក្រៅស្អាតពិតមែននៀក
ស្អាតដូចដែលធីរ៉ិចនិយាយអញ្ចឹង» គាត់និយាយទាំង
សើចតិចរួចទាញកូនប្រុសមកឈរខាងមុខក្បែរគាត់

« ជម្រាបសួរលោកអ៊ំ» នាយកម្លោះខំប្រឹងរៀបឬក
យ៉ាងគួរសមស្វាគមន៍ទៅគ្រួសាររបស់ថេយ៍

« ក្មួយធីរ៉ិចពេលនេះក៏កម្លោះបាត់ទៅហើយ សង្ហារដូចលោកប៉ាគេអញ្ចឹង» លោកគីមនិយាយទាំងញញឹមពេញចិត្តហ្នឹងនាយ តែក៏មិនខ្លាំងណាស់ណា
ដែរ គាត់ដឹងថាក្មេងម្នាក់នេះស្រឡាញ់កូនប្រុសគាត់ តែក៏ត្រូវស្វែងយល់ពីគ្នាយូរទៀត បើចង់ធ្វើជា
កូនប្រសាររបស់គាត់ ព្រោះថេយ៉ុងក៏នៅក្មេងដែរ ហើយមួយទៀតគាត់មានកូនតែម្នាក់គត់ គាត់ចង់ប្រាកដថាកូនប្រុសគាត់ បានជួបមនុស្សដែលល្អ
ជាគូជីវិត។

« ថេយ៍!! នៅជាមួយបងសិនទៅណា ប៉ានិងម៉ាក់
មានការរវល់និយាយជាមួយលោកពូបន្តិច»អ្នកស្រី
គីមនិយាយរួចទើបពួកគាត់តើទៅនិយាយគ្នារឿង
ការងារ ហើយក៏រឿងកូនៗដូចគ្នា នៅសល់តែថេយ៉ុង
ដែលនៅឈរធ្មឹង មិននិយាយអ្វី

« អូនចង់ញ៊ាំអ្វីទេ? បងយកអោយ» ធីរ៉ិចញញឹម
ព្យាយាមនិយាយអ្វីជាមួយរាងតូច ព្រោះចង់ចូលជិតស្និតជាមួយគ្នា

« ..អត់ទេ អរគុណហើយ មួយទៀតកុំហៅខ្ញុំបែបនេះអី ពួកយើងមិនត្រូវជាអ្វីនឹងគ្នាទេ» ថេយ៉ុង

« អញ្ចឹង...យើងទៅអង្គុយលេងជាមួយគ្នាទៅ»
ធីរ៉ិចញញឹមលែងសមពេលគេតបត្រង់ៗបែបនេះ
នាយកម្លោះស៊កដៃទៅកាន់ដៃថេយ៍ ដឹកដៃរបស់គេ
ទៅកន្លែងអង្គុយ ថេយ៉ុងក៏ធ្វើអ្វីមិនកើត ព្រោះប៉ាម៉ាក់
គេងាកមកមើលរហូត ម្យ៉ាងទៀតគេក៏មិនចង់បំបាក់
មុខលោកប៉ា អ្នកម៉ាក់ដែរ

កាយវិការទាំងអស់នេះត្រូងបានថតផ្ដិតយកដោយ
អ្នកកាសែតជាច្រើនដែលតាមឃ្លាំមើលពួកគេ អ្នកណាមិនចង់ទៅ? គ្រួសារអ្នកមានមុខមាត់ទាំងសង
ខាងបែបនេះ មានព័ត៍មានជាមួយគ្នា ប្រាកដជាល្បី
មិនខានទេ


TO BE CONTINUED
.

Him & I (ដើម្បីអូន)Where stories live. Discover now