ស្រមោលអតិត
ភាគ១៦
" កុំក្បាច់ក្បូ ច្រើនខ្ញុំកំពុងសួរ!! " ប៊េល កំហកឡើង នាងគ្រាន់តែឆ្លើយមកថានាងពិតជាស្រលាញ់ ជុងហ្គុក មែនឬក៏អត់ ។ក្នុងកែវភ្នែកខ្លួនឃើញស្រីបំរើសម្លឹង ប្ដីច្បាស់ណាស់ នាងជាស្រីនាងដឹងថា កាយវិការមនុស្សចាប់អារម្មណ៍លើម្នាក់ទៀតនោះមានអារម្មណ៍ បែបណា នៅថ្ងៃដែរនាងអង្គុយ ចាកស្រាឲ្យស្វាមីស៊ីអា មានការអៀនប្រៀន ថ្ពាល់ក្រហម មិនហ៊ានសម្លឹងមុខស្វាមីចំឡើយ ។
" ស្រលាញ់ ស្រលាញ់ណាស់ " ស្របសម្ដីជាមួយនិងទឹកមុខញញឹមញញែម ញញឹមស្រស់រហូតអ្នកដែរសួរចង់តែទះមួយដៃទៀតផង ។
" ឆយ ស៊ីអា!!" ប៊ែល ស្រែកកំហក ក្ដាប់ដៃឡើងប៉ោងសរសៃដៃ ងើយមុសសម្លក់ស្រីបំរើ សឹងតែចាប់ហែងសាច់ស៊ីស្រីម្នាក់នេះ អាក្រក់លើសអ្វីដែរខ្លួនគិត ។
" ជាចៅហ្វាយ !! ខ្ញុំស្រលាញ់ជាចៅហ្វាយ អ្នកនាងគិតអីហ្នឹង?? លោកប្រុសជា ចៅហ្វាយខ្ញុំស្រលាញ់គោរសពគាត់ មានអ្វីខុសទៅ ? អ្នកនាងកំពុងតែគិតអ្វី និង?? " ស៊ីអា ជ្រួញចិញ្ចើម ឡើង ធ្វើជាមិនមិនយល់ពីអ្វីដែរចៅហ្វាយស្រីបានសួរ នាងស្រលាញ់ចៅហ្វាយជាចៅហ្វាយឬមិនបានទេ ។ ស្រីបំរើ បន្ទាប់ខ្លួនអង្គុយ ទល់និងឥដ្ឋងើយមុខសម្លឹងទៅរក អ្ន្ដែរមានងារជាអ្នកនាងដោយទឹកមុខទន់ភ្លន់មិនមានកង្កប់ពិសពោើល់ រក តែប៊ែលីណា ស្មានមិនត្រូវ។
" ខ្ញុំមិនខ្វល់ទេថានាងស្រលាញ់ ស្វាមីខ្ញុំក្នុងនាមជាស្អី តែត្រូវចាំ នាងគ្មានសិទ្ធមកប៉ះពាល់គេ ទេ " ប៊ែលដាកបរាម ហាមដាច់ខាត់មិនឱ្យស្រីបំរើ ចូលក្បែរស្វាមីកន្លងមនាងធូរលុងពេកទើបបណ្ដោយឲ្យភេន មកជ្រៀតខ្លួនរវៀងនាងនិង ជុងហ្គុក ម្ដងហើយ លើកនេះនាងគ្មានថ្ងៃឲ្យមានប្រវត្តិសាស្រ្តច្រំដែរកើតឡើងនោះទេ នាងនិងកំចាត់ស្រីទាំងអស់ដែរចូលក្បែរស្វាមី ។
" ខ្ញុំ មិនបាននិយាយទេថាខ្ញុំចង់ប៉ះលោកប្រុស អ្នកនាង គិតច្រើនពេកទេដឹង?? " ស៊ីអា ជ្រួញចិញ្ចើមឡើថងខណ:ពេលដែរសម្លឹងមើលមុខចៅហ្វាយនាយទាំងងឺឆ្ងល់ ។
" ខ្ញុំនិយាយតែមួយមាត់ទេ បើនាងហ៊ានតែ ពាក់ពន្ធនិងគេ នាងស្លាប់សាកសព្វមិនល្អនោះទេ ដូច្នេះចេញទៅ " វ៊ែលីណា ហាមាត់ដេញស្រីបំរើ នាងពិតជាស្អប់ ស្អប់មិស របស់ ឆាស៊ីអាខ្លាំងណាស់ ស្អប់រហូតមិនចង់រួមផ្ទះជាមួយទៀតផង ។
" ចាស៎ អ្នកនាង " ស៊ី អា ឱនក្បាលមានគំនាប់ ដាក់ចៅហ្បាយស្រីព្រមទាំង ប្រាស់ខ្លួនដើរចេញពីបន្ទប់ធណទូលាយរបស់ចៅហ្វាយស្រី តាមដែរប៊ែលីណាត្រូវការ ។ ប៊ែលងាកមុខទៅ មើលទេសភាប ដែរមានដ់មឈើតូចធំដែរដុះនៅក្នុងជុំវិញផ្ទះពេលនេះនាងវិលវុលណាស់មិនដឹងថាតហរូវធ្វើបែបណា វាមិនអីទេបើក្មេងនោះនិយាយត្រង់ៗថា នាងស្រលាញ់ជុងហ្គុក តែនាងមិនឆ្លើយ ថែមទាំងនិយាយប្រយោគ ដែរមិនគួរឱ្យទុកចិត្តទៀត មិនមែនខ្លួនមិនទុកចិត្តស្វាមី តែជាមនុស្សប្រុស បើស្រីស្រាតឈរនៅពីមុខអាច មិន មានអារម្មណ៍ទេ?? គិតដល់ត្រង់នេះ ប៊ែលរិតតែកង្វល់ចិត្ត ស្មុកស្មាញ នៅក្នុងអារម្មណ៍ តានតឹង ចិត្ត រកតែដកដង្ហើម ឱ្យស្រួលសឹងមុនកើត ។
