'' ភាគទី3 ''

Comincia dall'inizio
                                        

« យ៉ាងម៉េច? ឯងខំការពារវាហ្នឹង ខ្លាចគ្មានអ្នកតាមស្រឡាញ់ទៀតហ្ហេ៎ស?» នាយកម្លោះដែលមានមុខមាត់បែកជាំនោះ ស្រែកដាក់ថេយ៉ុងខ្លាំង ខណៈនាយកំពុងតែខឹង ខឹងនឹងអាម្នាក់នោះផង ខឹងដោយទាំងថេយ៉ុងថែមទៀត

« អូ-អូនអត់មានទេជុង... អូនគ្រាន់តែមិនចង់ឲ្យបងបង្កររឿងតែប៉ុណ្ណោះ» ថេយ៉ុងប្រញាប់ចាប់កាន់ដៃរបស់នាយ រួចបកស្រាយកុំឲ្យនាយខឹងគេ ធីរ៉ិច
មិនមែនមកពីគ្រួសារធម្មតាៗទេ បើម្នាក់នោះ

« ឯងចង់បានន័យថាម៉េច? បង្កររឿងអញ្ចឹងហ្ហេ៎ស? ចង់ថាយើងពាលដើររករឿងគេមែនទេ? ឆ្លើយមកគីម ថេយ៉ុង!!» ជុងហ្គុករុញរាងតូចផ្ទប់និងជញ្ជាំងទាំងខឹងញ័រដៃអស់ទៅហើយ

ឌឹប!!
ជុងហ្គុកវាយទៅជញ្ជាំងក្បែរមុខរបស់រាងតូចមួយ
ទំហឹង រីឯថេយ៉ុងវិញមិនភ្នែក ញ័រដៃអស់ទៅហើយ
ខ្លាចថានាយនឹងវាយគេ រាងតូចចាប់ផ្ដើមបើកភ្នែកមក
ព្រឹមៗរួចសម្លឹងមើលទៅដៃរបស់ជុងហ្គុកដែលហូរ
ឈាមចេញមក ព្រោះនាយប្រើកម្លាំងខ្លាំង ថែមទាំង
នេះជាជញ្ជាំងថែមទៀត

   < SKIP >

   នៅកន្លែងស្ងប់ស្ងាត់ ក្រោយដើមឈើត្រជាក់មួយ
មានមនុស្សពីរនាក់កំពុងតែអង្គុយជាមួយគ្នា ជុងហ្គុក
នាយអង្គុយស្ងៀមឲ្យថេយ៉ុងលាបរបួសឲ្យទាំងមិនមើលមុខគេ ចំណែកថេយ៉ុងវិញយំផងស្អីផង

« ឲ្យអូនសូមទោសណា» ម្រាមដៃស្រឡូនចាក់
អាល់កុលលាងរបួស ព្រមទាំងលាបថ្នាំឲ្យនាយជា
សង្សារថ្នមៗបំផុត ក្នុងចិត្តក៏បន្ទោសខ្លួនឯងជារឿយៗ
មុននេះបើគេមិននិយាយអីឲ្យនាយខឹងទេ នាយក៏មិនបាច់វាយជញ្ជាំងដល់បែកដៃបែបនេះដែរ

« យំធ្វើស្អី? ឈប់យំទៅ!!» ជុងហ្គុក

« កុំខឹងអូនអីណា មុននេះអូនគ្រាន់តែមិនចង់ឲ្យបងមានរឿងតែប៉ុណ្ណោះ អូនមិនមែនចង់ស្ដី—»
និយាយមិនទាន់ចប់ផង ជុងហ្គុកក៏ទាញរាងតូចយកមក
ឱបដោយអង្អែលក្បាលគេថ្នមៗ

« បានហើយ!បងមិនខឹងទេ ឈប់យំទៅ!!»ជុងហ្គុក

« អឹមម »

« លោកនាយកឲ្យមកហៅ!!» សិស្សប្រុសស្រីពីរ
នាក់ចូលមកប្រាប់រួចក៏ដើរទៅវិញ ជុងហ្គុកក៏មិនខ្វល់
នាយមិនខ្លាចស្រាប់ហើយ!!

« ឯងចង់យ៉ាងម៉េច?» សម្លេងរបស់លោកនាយក
សាលាស្រែកដាក់នាយកន្លោះខ្លាំងៗ ខណៈពេលដែលនាយអង្គុយផ្អែកនិងកៅអី គោះជើងធ្វើព្រងើយ

« លោកនាយកជាអ្នកហៅខ្ញុំមក ហើយមកសួរបែបហ្នឹង ចង់មានន័យថាម៉េច?» ជុងហ្គុក

« ឆាប់សុំទោសធីរ៉ិចវិញភ្លាម!» លោកនាយក
និយាយរួចចង្អុលទៅធីរ៉ិចដែលអង្គុយក្បែរនោះ

« ... » នាយធ្វើមិនឮ

« ឯងមិនឮទេហ្ហេ៎ស?» លោកនាយក

« .... » ជុងហ្គុកមិនតប រីឯថេយ៉ុងដែលឈរក្បែរ
នោះដែរ តឹងទ្រូងសឹងស្លាប់ទៅហើយតែមិនហ៊ាន
និយាយអីខ្លាចនាយខឹងគេទៀត

« ឬមួយចង់ឲ្យយើងដកឈ្មោះឯងចេញពីការប្រឡង?» លោកនាយកនិយាយឡើងមកធ្វើឲ្យធីរ៉ិចញញឹមឡើងមក

«ធ្វើទៅ បើគិតថាសម!» ជុងហ្គុកមិនខ្វល់ នាយក្រោកឈររួចដើរចេញទៅបាត់

« លោកនាយក... លើកលែងឲ្យជុងម្ដងបានទេ?
ទុកថាខ្ញុំសុំទៅណា កុំដកឈ្មោះគេចេញពីការប្រឡងអីណា៎» ក្រោយពីជុងហ្គុកចេញទៅបាត់ ថេយ៉ុងក៏ចូលមកនិយាយម្ដង

« ណាធីរ៉ិច...កុំរករឿងគេអីណា ទុកថាខ្ញុំសុំចុះ»
ថេយ៉ុងចូលមកចាប់ដៃធីរ៉ិចរួចអង្វរនាយ នេះឆ្នាំចុងក្រោយហើយ បើដកឈ្មោះចេញពីការប្រឡង
មិនបានទេ ចប់មិនខានឡើយ

« ក៏បានដែរ!! នេះទុកថាថេយ៍សុំទេ» ធីរ៉ិច
ដកដង្ហើមធំ ប្រកែកមិនបានពេលថេយ៉ុងមកអង្វរ
បែបនេះ នេះគេមិនឃើញសោះថាចន ជុងហ្គុកម្នាក់
នោះគួរឲ្យចាប់អារម្មណ៍ត្រង់ណា ហេតុអីមនុស្សល្អ
ឥតខ្ចោះដូចថេយ៍នេះទៅស្រឡាញ់មនុស្សដូចជា
ជុងហ្គុកកើតនោះ!! លោកនាយកក៏មិនហ៊ានមាត់ដែរ បើកូនលោករដ្ឋមន្រ្តីមកសុំទៅហើយនោះ

«...អរគុណហើយណាធី » ថេយ៉ុងញញឹមទើបឱនគំនាបដាក់លោកនាយករួចប្រញាប់រត់ទៅតាម
ជុងហ្គុក

« បងចង់ទៅណា?» ថេយ៉ុងរត់មកឱបដៃរាងក្រាស់

«ទៅផ្ទះ!» នាយសម្ដៅដល់កន្លែងរបស់នាយនោះ

« អូនទៅដែរណា» ថេយ៉ុងញញឹមដាក់នាយរួចទើបបណ្ដើរគ្នាចេញទៅ

TO BE CONTINUED

Him & I (ដើម្បីអូន)Dove le storie prendono vita. Scoprilo ora