💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:២៨

Start from the beginning
                                        

ទោះបី ថេយ៉ុង ប្រឹងទទូចអង្វរសួរប៉ុណ្ណា ក៏ចម្លើយដែលបានមកគឺមានតែភាពស្ងៀមស្ងាត់ដដែល។ដូច
គេនិយាយមិនខុសមែន តួTop ខឹងម្ដងៗពិបាកលួង
ណាស់ មិនដូចខាងbttទេ គេលួងតែបន្ដិចក៏ព្រមត្រូវរូវជាមួយវិញ យ៉ាងស្រួល។

«ន៎៎ែសទះថ្ពាល់អូនវិញមក!ហេតុអ្វីក៏មិនទះ? បើមិនទះ ថើបអូនវិញមកអីុចឹង លើកនេះសន្យថាឈប់ជូតទៀតហើយ...»ថេយ៉ុង ងើបអង្គុយចាប់លើកដៃមាំសុទ្ធតែសាច់ដុំ ឲ្យទះថ្ពាល់ខ្លួនវិញ តែគេមិនព្រមទះ
វិញសោះ ក្រាញដៃរកតែដល់ថ្ពាល់បន្ដិចក៏មិនបានដែរ។ដោយឃើញថា វិធីនេះមិនបានផល ថេយ៉ុង ក៏
យកមុខខ្លួនឯងទៅតប់ពីលើច្រមុះ ជុងហ្គុក ដើម្បី
ឲ្យគេថើប ព្រមទាំងសន្យាមិនជូតកន្លែងដែលគេថើប
ទៀតទេ តែលទ្ធផលគឺនៅដដែល គេនៅតែស្ងៀមស្ងាត់មិនព្រមធ្វើអ្វីទាំងអស់។

«អ្ហឹកៗ ហេតុអ្វីក៏បងរឹងក្បាល ពិបាកនិយាយគ្នាដល់
ថ្នាក់នេះ ចន ជុងហ្គុក»អស់ជម្រើស រាងតូចក៏ប្រះខ្លួនដេកលើទ្រូងមាំទាំ ហាប់ណែនសុទ្ធតែសាច់ដុំ ស្ពាបប៉ាប ដូចកូនកង្កែបអស់ថាមពល។










ផុតពីមួយនាទីទៅមួយនាទី គ្មានអ្នកណាព្រមនិយាយអ្វីបន្តិចឡើយ ជុងហ្គុកក៏នៅតែដេកស្ងៀមៗ
ធ្វើជាពូក ខ្នើយឲ្យ រាងតូចដដែល។ចំណែក ថេយ៉ុង
វិញ សំងំគេងយូរៗទៅ ក៏ទន់ត្របក់ភ្នែកបិទម្ដង បើក
ម្ដងរេរកតែលក់ តែស្រាប់តែភ្ញាក់ក្រញ៉ាង បាត់ងងុយ
រលីង ពេលឭអ្នកខាងក្រោមនិយាយ៖

«បើចង់ឲ្យយើងនិយាយជាមួយ ឆាប់ក្រោកមក!»
«ចង់ ចង់ខ្លាំងណាស់»

«បើចង់ហេតុអ្វីមិនងើបចេញពីខ្លួនយើង នៅដេកដល់
ណាទៀត?»អួតថាចង់ឲ្យគេនិយាយជាមួយ តែខ្លួន
ឯង មិនព្រមងើបពីលើខ្លួនគេសោះ ហាក់ដូចពេញ
ចិត្ត ពេញថ្លើមកន្លែងនេះខ្លាំងណាស់អីុចឹង។

«ងើបហើយៗ ប្រញាប់តែខឹង ប្រុសឆ្គួតនេះ...»គ្រាន់
តែភ្លេចខ្លួនបន្តិចសោះ ក៏ប្រញាប់តែខ្ញាល់ ខឹងងខ្ទឺត
ដូចខ្ទួយទិចក្ដិតដែរ។

«កុំនិយាយច្រើន ដើរតាមយើងមក...»ថាហើយ ជុង
ហ្គុក ដើរទៅមុនបាត់ ទុកឲ្យអ្នកជើងខ្លីៗរត់តាមពី
ក្រោយ យ៉ាងលំបាកភ្នែក។







💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Where stories live. Discover now